ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/05/2024 - 20:14

មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ស្រុក​កើ-ដ លើក​ទី​៤ ឆ្នាំ​២០២៤

ស្រុក​កើ-ដ (ក្រុង​កឹង​ធើ) ទើប​រៀប​ចំ​ជោគ​ជ័យ​មហា​សន្និ​បាត​តំ​ណាង​បណ្ដា​ជន​ជាតិ​ភាគ​តិច លើក​ទី​៤ ឆ្នាំ​២០២៤។ ស្រុក​កើ-ដ គឺ​ភូមិ​ភាគ​ត្រូវ​បាន​ទី​ក្រុង​ជ្រើស​ធ្វើ​ជា​ទី​តាំង​ចង្អុល​ការ​មហា​សន្និ​បាត​ថ្នាក់​ខ័ណ្ឌ ស្រុក។

ស្រប​ក្នុង​ឱកាស​នេះ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​កើ​-ដ បាន​ជូន​លិខិត​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​១០ និង​បុគ្គល​២១​នាក់ ដែល​មាន​ស្នា​ដៃ​លេច​ធ្លោ​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​និង​ការ​ងារ​ជនជាតិ​លើ​ភូមិ​សាស្រ្ត​ស្រុក ដំ​ណាក់​កាល​២០១៩​ - ២០២៤។

អ្នក​តំ​ណាង​ស្រុក​កើ-ដ ចូល​រួម​ក្នុង​មហា​សន្និ​បាត​តំណាង​បណ្ដា​ជន​ជាតិ​ភាគ​តិច​ក្រុង​កឹង​ធើ​
លើកទី៤ បង្ហាញមុខក្នុងមហាសន្និបាត។

រយៈ​ពេល​៥​ឆ្នាំ​កន្លង ផ្ដើម​ពី​កម្ម​វិធី គម្រោង​នានា ស្រុក​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​១៣៩​ខ្នង ជូន​ជន​រួម​ជាតិ​ភាគ​តិច​ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន; យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ឧបត្ថម្ភ​ដើម​ទុន​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច លំ​នឹង​ជីវ​ភាព; វិនិយោគ​កសាង​មណ្ឌល​តាំង​ទី​លំ​នៅ​ជូន​ជន​រួម​ជាតិ​ភាគ​តិច មាន​ផ្ទៃ​ដី​ជាង ១៩.៨៣៧​ម៉ែត្រ​កា​រ៉េ ដោយ​មាន​ទំ​ហំ​១៣៧​ធារ​ផ្ទះ។ ផ្ដើម​ពី​ប្រ​ភព​ថ​វិការដ្ឋ​និង​សង្គ​មូប​នីយ​កម្ម ស្រុក​បាន​ឧបត្ថម្ភ​ជួស​ជុល​ឈាប​នដ្ឋាន​ ទិញ​រថ​យន្ត​ជួយ​សង្រ្គោះ​អ្នក​ជំងឺ បោះ​ទូក-ង ជួស​ជុល​របង​និង​ខ្លោង​ទ្វារ​វត្ត សរុប​ទឹក​ប្រាក់​ជាង​៨០០​លាន​ដុង។  គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រីក្រ​ចាប់​ពី​១៣៥​គ្រួ​សារ ថយ​ចុះ​នៅ​ត្រឹ​ម​១០​គ្រួសារ; គ្រួសារ​ប្រ​កៀក​បន្ទាត់​ក្រ​ចាប់​ពី​២២៣ គ្រួសារ ថយ​ចុះ​នៅ​ត្រឹម​៩៣​គ្រួ​សារ។ ការ​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌ ទំនៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់។ ការ​ងារ​ថែ​ទាំ​សុខ​ភាព អប់រំ​និង​បណ្តុះ​បណ្ដាល​ចំពោះ​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់; ស្ថាន​ភាព​សន្ដិ​សុខ​នយោ​បាយ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​មាន​ភាព​លំ​នឹង។ ការ​ងារ​បណ្តុះ​បណ្ដាល បំប៉ន​កម្មា​ភិបាល បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់។ ទូទាំង​ស្រុក​មាន​បក្ខ​ជន​ជា​ជន​ជាតិ​ភាគ​តិច​១២៩​នាក់។ល។

ក្នុង​មហា​សន្និ​បាត អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ឯក​ភាព​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​ពេញ​សិទ្ធិ ៤២​នាក់​និង​បម្រុង​២​នាក់ ចូល​រួម​មហា​សន្និ​បាត​តំណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ក្រុង​កឹង​ធើ លើក​ទី​៤ ឆ្នាំ​២០២៤៕

ង៉ុក​ក្វៀង - ថាច់​ធី

ចែករំលែកអត្ថបទ