27/05/2024 - 16:38

ទីបង្អែក​ផ្នែក​ខាង​ស្មារតី​របស់​ពុទ្ធ​បរិស័ទ​នៅ​ភូមិ​ហ្វាហើង

វត្ត​មន្ទាមុនី​តាមុំ នៅ​ភូមិ​ហ្វា​ហើង មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ​ ជា​កន្លែង​រួម​ចំ​ណែក​អភិរក្ស​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ។​ វត្ត​មួយ​នេះ​ បាន​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ព្រួត​ដៃ​ជ្រោម​ជ្រែង​អភិរក្ស​និង​អភិវឌ្ឍន៍​យ៉ាង​សម​រម្យ។​

រូប​ភាព​មួយ​ចំ​នួន​របស់​វត្ត​មន្ទាមុនី​តាមុំ។​

ព្រះ​តេជ​ព្រះ​គុណ​ យ័ញ​មិញ​ត្វឹង​ ព្រះ​ចៅ​អធិ​ការ​វត្ត​មន្ទា​មុនី​តា​មុំ ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ មាន​ថេរដី​កា៖ “វត្ត​កំ​ពុង​កសាង​ខ្លោង​ទ្វារ​ថ្មី​ និង​សាលា​រៀន​២បន្ទប់​ ដើម្បី​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ពុទ្ធ​បរិស័ទ។​ ខ្លោង​ទ្វារ​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​បង្ហើយ​ ចំ​ណែក​សាលា​រៀន​២​បន្ទប់​ទើប​តែ​កសាង​ទេ​ ហេតុ​នោះ​ប្រ​ហែល​ជា​នឹង​សម្រេច​យឺត​ជាង។​ អា​ត្មា​ភាព​កំ​ពុង​ខិត​ខំ​កៀរ​គរ​សប្បុរស​ជន​ ដើម្បី​មាន​សម្ភារៈ​កសាង​ឱ្យ​ហើយ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​រដូវ​វិស្សមកាល​នេះ”។​ យ័ញ​មិញ​ត្វឹង​ ពេល​ធំ​ដឹង​ក្តី​ ក៏​បាន​មាតា​បិតា​ឱ្យ​ចូល​បួស​រៀន​នៅ​វត្ត​មន្ទា​មុនី​តា​មុំ ជា​មួយ​នឹង​ការ​កកើត​និង​អភិវឌ្ឍន៍​របស់​វត្ត​ ព្រះ​អង្គ​បាន​កត់​ត្រា​ទុក​និង​ប្រាប់​បន្ត​ដល់​ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទ​ជំ​នាន់​ក្រោយ​ៗ​ទៀត។​

ព្រះ​តេជព្រះ​គុណ​ យ័ញ​មិញ​ត្វឹង​ រៀប​រាប់​៖ វត្ត​មន្ទាមុនី​តា​មុំ ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​ ១៧៧៨ ដោយ​សសរ​ឈើ​ប្រក់​ស្លឹក​សាមញ្ញ​ៗ។​ ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ​៧​ជំ​នាន់​ រួម​ជា​មួយ​នឹង​ពុទ្ធ​បរិស័ទ​រួម​កម្លាំង​ទ្រព្យ​សម្បត្តិ​កសាង​ ឥឡូវ​វត្ត​មាន​ភាព​សម​រម្យ​។​ ព្រះ​តេជព្រះ​គុណ​ មិញ​ត្វឹង​ មាន​ថេរ​ដី​កា៖ “អា​ត្មា​ភាព​ប្តេជ្ញា​កសាង​សា​លា​រៀន​២​បន្ទប់​នេះ​ឱ្យ​បាន​សម្រេច​ជា​ស្ថាពរ​ ពី​ព្រោះ​អា​ត្មា​គិត​ថា​ ការ​សិក្សា​នឹង​រួម​ចំ​ណែក​អភិរក្ស​វប្បធម៌​ខ្មែរ​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង។​ ពេល​មាន​សប្បុ​រស​ជន​ប្រ​គេន​សម្ភារៈ​កសាង​ម្តង​ៗ​ អា​ត្មា​ភាព​តែង​បង្ហោះ​ព័ត៌​មាន​លើ​បណ្តាញ​សង្គម​ ដើម្បី​ឱ្យ​ពុទ្ធ​បរិស័ទ​គ្រប់​គ្នា​ដឹង​ថា​ គាត់​នោះ​បាន​ប្រ​គេន​ដល់​វត្ត​រួម​កម្លាំង​ក្នុង​ការ​កសាង​ វត្ត​ឱ្យ​កាន់​តែសម​រម្យ​ឡើង។​ នេះ​ក៏​ជា​វិធី​ដែល​ព្រះ​អង្គ​កៀរ​គរ​កសាង​ព្រះ​វិហា​រ​ កុដិ​ សាលា​ ខ្លោង​ទ្វារ។ល។​ យើង​ត្រូវ​ប្រ​កាស​ជា​ចំ​ហ ខ្ទង់​ប្រាក់​ចំ​ណូល​ចំ​ណាយ​ដែល​ពុទ្ធ​បរិស័ទ​រួម​វិភាគ​ទាន”។​

លោក​យ័ញ​សាង​ ជា​ពុទ្ធ​បរិស័ទ​នៅ​ចំ​ណុះ​ជើង​វត្ត​មន្ទា​មុនី​តា​មុំ មាន​ប្រ​សាសន៍៖ “ព្រះ​តេជ​ព្រះ​គុណ​ យ័ញ​មិញ​ត្វឹង​ តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំ​ពោះ​ការ​អភិវឌ្ឍ​របស់​វត្ត​អា​រាម​ ដោយ​សារ​ព្រះ​អង្គ​បាន​កៀរ​គរ​ ទើប​វត្ត​មាន​ថវិកា​កសាង​សំ​ណង់​ទាំង​ឡាយ​នេះ​ ហើយ​វត្ត​មាន​ភាព​សម​រម្យ​ដូច​សព្វ​ថ្ងៃ​ ពុទ្ធ​បរិស័ទ​មក​វត្ត​ ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​មាន​ភាព​ងាយ​ស្រួល”។​ តាម​ប្រ​សាសន៍​ បង​ក្វាង​ត្រុង​យុង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ហ្វា វត្ត​មន្ទា​មុនី​តា​មុំ មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​សកម្ម​ភាព​វប្ប​ធម៌​ប៉ុណ្ណោះ​ទេ​ ព្រះ​ចៅ​អធិ​ការ​វត្ត​នៅ​ទាំង​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​គិត​គូរ​ដល់​សុខុ​មាល​ភាព​សង្គម​នៅ​ភូមិ​ភាគ​ទៀត​ផង។​ លោក​យ័ញ​សាញ់  លេខា​សាខា​បក្ស​ ប្រ​ធាន​ភូមិ​ហ្វា​ហើង ឱ្យ​ដឹង​បន្ថែម៖ “ពិធី​បុណ្យ​ទាន​នៅ​វត្ត​មន្ទា​មុនី​តា​មុំ​ម្តង​ៗ​ មាន​ភាព​សប្បាយ​រីក​រាយ សាមគ្គី​និង​ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្បធម៌​ជន​រួម​ជាតិ​ខ្មែរ​ ពី​ព្រោះ​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​យក​ព្រះ​ទ័យ​ទុក​ដាក់​អភិរក្ស។​ ព្រោះ​ថា​ វត្ត​ជា​ទីបង្អែក​ផ្នែក​ខាង​ស្មារតី​របស់​ពុទ្ធ​បរិស័ទ​នៅ​លើ​ភូមិ​សាស្រ្ត​”៕​ 

                      ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ