មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/05/2024 - 16:38

ក្តី​មោទនៈ​របស់​សិស្ស​ជន​ជាតិ​ភាគ​តិច​នៅ​កា​ម៉ាវ

យុវតី​សិស្ស ក្វាច់​មិញ​អាញ។

ប្អូន​ក្វាច់​មិញ​អាញ សិស្ស​ថ្នាក់​ទី​១២C៣ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​កា​ម៉ាវ គឺ​ជា​សិស្ស​គំរូ​ម្នាក់​ក្នុង​ការ​រៀន​សូត្រ​និង​បំ​ផុស​ចលនា។ ជា​មួយ​នឹង​ស្នា​ដៃ​សម្រេច​បាន​របស់​ខ្លួន ប្អូន​គឺ​ជា​ក្តី​មោទនៈ​របស់​សិស្ស​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​កា​ម៉ាវ។

 

ក្វាច់​មិញ​អាញ កើត​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ជា​នគរ​បាល ម្តាយ​ជា​គ្រូ​បង្រៀន ម្ល៉ោះ​ហើយ​ប្អូន​ទទួល​បាន​យក​ចិត្ត​ទុក​ដាក់​និង​គិត​គូរ​ការ​រៀន​សូត្រ​បាន​យ៉ាង​ល្អ។ ចំ​ណុច​ត្រង់​នេះ​ហើយ ទើប​មិញ​អាញ រៀន​បានស្មើ​គ្រប់​វិញ្ញា​សា​ហើយ​តែង​ទទួល​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​រៀន​សូត្រ។ តាំង​ពី​កម្រិត​បឋម​សិក្សា​ដល់​អនុ​វិទ្យា​ល័យ ប្អូន​តែង​សម្រេច​បាន​កិត្តិ​នាម​ជា​សិស្ស​ពូកែ។ ហើយ​ស្នា​ដៃនេះ មិន​ត្រឹម​តែ​ប្អូន​រក្សា​បាន​ល្អ​ប៉ុណ្ណោះ​ទេ តែ​នៅ​ទាំង​បាន​ក្លាយ​ជា​សិស្ស​ពូកែ​បំ​ផុត​ក្នុង​ប្លុក​នៅ​កម្រិត​វិទ្យា​ល័យ​ទៀត​ផង។ ពិ​សេស ឆ្នាំ​សិក្សា​២០២២​-២០២៣ ប្អូន​ទទួល​បាន​ជ័យ​លាភី​លេខ​៣ លើ​វិញ្ញា​សា​ភូមិ​វិទ្យា​ក្នុង​សម័យ​ប្រ​ឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត។ និយាយ​ពី​វិធី​សាស្រ្ត​រៀន​ពូកែ​របស់​ខ្លួន ប្អូន​មិញ​អាញ ចែក​រំ​លែក​៖ “ក្នុង​ថ្នាក់ ប្អូន​តែង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​លោក​គ្រូ អ្នកគ្រូ​​ពន្យល់​មេ​រៀន និង​ខិត​ខំ​ក្តាប់​មេ​រៀន រៀន​មេ​រៀន​នៅ​ក្នុ​ង​ថ្នាក់។ ហើយ​កន្លែង​ណា​មិន​ទាន់​យល់ ប្អូន​សួរ​លោក​គ្រូ​អ្នក​គ្រូ​ភ្លាម។ លុះ​ពេល​មក​ផ្ទះ ប្អូន​ពង្រឹង​ចំ​ណេះ​ដឹង​បន្ថែម​ដោយ​ធ្វើ​លំ​ហាត់​ក្នុង​សៀវ​ភៅ​សិក្សា និង​នៅតា​ម​គេ​ហ​ទំព័រ​ដែល​គួរ​ជា​ទី​ទុក​ចិត្ត​ជា​ដើម”។

ប្អូន​ក្វាច់​មិញ​អាញ (អង្គុយ​ក្បាល​តុទី២) យក​ចិត្ត​ទុក​ដាក់​កត់​មេរៀន​ដែល​អ្នក​គ្រូ​ពន្យល់។

ប្អូន​ហា​គឹម​ង៉ឹង រៀន​ថ្នាក់​ជា​មួយ​មិញ​អាញ ឱ្យដឹ​ង៖ “ក្នុង​ក្រ​សែភ្នែក​មិត្ត​ភ័ក្តិមិញ​​អាញ ជា​យុវ​តី​សិស្ស​ម្នាក់​រៀន​ពូ​កែ​និង​ស្រស់​ស្អាត​ណាស់។ ទោះ​ជា​ដូច្នោះ​ក្តី មិត្ត​ជា​មនុស្ស​ម្នាក់ រួស​រាយ​រាក់​ទាក់ សុភាព​រាប​សារ និង​ត្រៀម​ជួយ​មិត្ត​រួម​ថ្នាក់​ជា​និច្ច ម្ល៉ោះ​ហើយ​តែង​បាន​មិត្ត​រួម​ថ្នាក់​និង​លោក​គ្រូ​អ្នក​គ្រូ​ស្រ​ឡាញ់​ទុក​ចិត្ត”។

លោក​គ្រូ លី​ហឺវ​យ៉ុយ លេខា​សម្ព័ន្ធ​យុវ​ជន​សា​លា បញ្ជាក់​ឱ្យ​ដឹង៖ “ប្អូន​មិញ​អាញ មិន​ត្រឹម​តែ​រៀន​ពូ​កែ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​អ្នក​ដឹក​នាំ​ដ៏​ស្វា​ហាប់ សកម្ម​ចូល​រួម​និង​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​ជា​ច្រើន​ក្នុង​ចលនា​របស់​សម្ព័ន្ធ​យុវ​ជន​សា​លា​ទៀត​ផង។ ប្អូន​ទើប​ទទួល​បាន​ជ័យ​លាភី​លេខ​១ ក្នុង​ស​ម័យ​ប្រ​ឡង​វោ​ហារ​ស័ព្ទ ​អា​ស្រ័យ​សា​លា​រៀប​ចំ​ឡើង។ល។ ដោយ​បាន​ដឹង​ថា ប្អូន​ជា​សិស្ស​ជន​ជាតិ​ភាគ​តិច​ដំ​បូង​បង្អស់​របស់​សា​លា​និង​ទូទាំង​ខេត្ត​កា​ម៉ាវ បាន​ចូល​រួម​ពិធី​ស្ងើច​សរ​សើរ​សិស្ស និស្សិត​និង​យុវ​ជន​ជា​ជន​រួម​ជាតិ​ភាគ​តិច​ឆ្នើម ដែល​ដឹក​នាំ​ដោយ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ សហ​ការ​ជា​មួយ​នឹង​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល និង​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូជី​មិញ រៀប​ចំ​ឡើង​នៅ​ចុង​ឆ្នាំ២០២៣។ អាច​និ​យាយ​បាន​ថា ប្អូន​មិញ​អាញ ជា​គំរូ​សម្រាប់​សិស្ស​របស់​សា​លា​យក​តម្រាប់​តាម និង​ជា​ក្តី​មោទនៈ​របស់​គ្រួ​សារ មិត្ត​ភ័ក្តិ និង​លោក​គ្រូ​អ្នក​គ្រូ”។

យើង​មាន​ឱកាស​បាន​ជួប និង​សំ​ណេះ​សំណា​ល​ជា​មួយ​យុវ​តីសិស្ស​មិញ​អាញ ខណៈ​​ពេល​ដែល​ប្អូន​មមា​ញឹក​រៀន​មេ​រៀន​ត្រៀម​ដល់​សម័យ​ប្រ​ឡង​បញ្ចប់​កម្រិត​វិទ្យា​ល័យ។ ទោះ​បី​ដូច្នោះក្តី យើង​ខ្ញុំ​នៅ​តែ​មាន​ចំ​ណាប់​អា​រម្មណ៍ បាន​នូវ​ថាម​ពល​ជា​វិជ្ជ​មាន ​និង​សុ​ទិដ្ឋិ​និ​យម​របស់​ប្អូនមិញ​អាញ អំពី​ផែន​ការ​អនា​គត។ “ឪពុក​តែង​ជា​អ្នក​បំផុស​គំនិត​និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​ប្អូន​ក្នុង​ការ​រស់​នៅ។ ប្អូន​នឹង​ស្នង​បន្ត​ការ​ងារ​ឪពុក និង​ប្តេជ្ញា​ចិត្ត​ប្រ​ឡង​ចូល​មហា​វិទ្យា​ល័យ​សន្តិ​សុខ​ប្រ​ជា​ជន។ ប្អូន​ដឹង​ថា ដើម្បី​អនុវត្ត​បាន​នូវ​ក្តី​សុបិន​របស់​ខ្លួន ប្អូន​មិន​ត្រឹម​តែ​រៀន​ឱ្យ​ពូ​កែ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ត្រូវ​ឱ្យ​មាន​សុខ​ភាព​ល្អ​ទៀត​ផង។ ព្រោះ​ហេតុ​នោះ ក្រៅ​ពី​ការ​ចំ​ណាយ​ពេល​សិក្សា​វប្ប​ធម៌ ប្អូន​នៅ​ទាំង​រៀប​ចំ​ពេល​វេ​លាលេង​កី​ឡា លត់​ដំ​កាយ​សម្ប​ទា ដើម្បី​សម្រេច​នូវ​ក្តី​សុ​បិន បំ​ណង​ប្រាថ្នា​របស់​ខ្លួន​ក្នុង​ពេល​ខាង​មុខ​ផង​ដែរ” - ប្អូន​មិញ​អាញ បាន​ឱ្យដឹង​ដូច្នេះ៕

                              ថាញ់​ឡុង-វិមាន

ចែករំលែកអត្ថបទ