មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/05/2024 - 16:38

"វិស្វករ​វាល​ស្រែ" ថាច់​សេត

ជា​មួយ​គោល​លំ​នាំ “កាន់​ដៃ​បង្ហាញ​ការ” វិស្វករ​ថាច់​សេត បាន​ផ្ទេរ​បច្ចេក​ទេស​ដល់​កសិករ​អនុវត្ត​ក្នុង​វិស័យ​កសិកម្ម​លើ​ភូមិ​សាស្ត្រ​ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ។

វិស្វករ​ថាច់​សេត​ចុះ​ពិនិត្យ​ស្រូវ​នៅ​ឃុំ​ហ្វា​អឹង ស្រុក​កូវ​កែ។

ជាង ២០ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​នៅ​ដំ​ណាក់​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​ស្រុក​កូវ​កែ (ដល់​ឆ្នាំ​២០២៣ បាន​ប្តូរ​ទៅ​ជា​មជ្ឈ​មណ្ឌល​បច្ចេក​ទេស​សេវា​កម្ម​កសិកម្ម) វិស្វ​ករ ថាច់​សេត នៅ​ភូមិ​ត្បូង​ព្រែក ​ឃុំ​ហ្វា​អឹង បាន​មាមីង​ស្រ​ឡាញ់​រាប់​អាន ហៅ​ថា “វិស្វករ​វាល​ស្រែ”។ លោក​ថាច់​សេត ឱ្យ​ដឹង៖ “ជា​មួយ​នឹង​គោល​លំ​នាំ “កាន់​ដៃបង្ហាញ​ការ” ខ្ញុំ​រួម​ជា​មួយ​វិស្វករ​ក្នុង​ដំ​ណាក់ បាន​ជួយ​ណែ​នាំ​មាមីង​កសិករ ឱ្យ​យល់​ច្បាស់​និង​ងាយ​ស្រួល​ក្នុង​ការ​រក​ឃើញ ម​មាច​ត្នោត និង​វិធាន​ការ​បច្ចេក​ទេស​ដែល​បាន​ចែក​រំ​លែក ហ្វឹក​ហ្វឺន​តាម​ក្រុម ឆ្លង​តាម​រយៈកម្ម​វិធី IPM ដូច្នេះ ស្រូវ​រដូវ​ប្រាំង​ឆ្នាំ ​២០០៣​-២០០៤ កាត់​បន្ថយ​ការ​ខូច​ខាត”។

 វិស្វករ​ថាច់​សេត (ខាង​ស្តាំ) ចូល​រួម​កិច្ច​ប្រ​ជុំ​ក្រុម​ឯក​ទេស​នៅមជ្ឈ​មណ្ឌល​
បច្ចេកទេសសេវាកម្មកសិកម្មស្រុកកូវកែ។

យោង​តាម​ប្រ​សាសន៍​វិស្វករ​ថាច់​សេត ស្រុក​កូវ​កែ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង ៣២% ក្នុង​នោះ ភាគ​ច្រើន​គឺ​ប្រ​កប​របរ​កសិកម្ម។ ក្នុង​នាម​ជា​កម្មា​ភិបាល​បច្ចេក​ទេស​ម្នាក់​ជា​ជន​ជាតិ​ខ្មែរ គាត់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្ទេរ​បច្ចេក​ទេស ផ្សព្វ​ផ្សាយ​និង​ណែ​នាំ​កសិករ​ងាយស្រួ​ល​ទទួល​យក​អនុវត្ត​ក្នុង​ភាព​ជាក់​ស្តែង។ ទន្ទឹម​នឹង​នោះ គាត់​នៅ​ទាំង​រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​ និង​ព្រះ​សង្ឃ​នៅ​តាម​វត្ត​ខ្មែរ ។ល។ ផ្សព្វ​ផ្សាយ​អនុវត្ត​ទម្រង់​ល្អៗ និង​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​ពី​ការ​បង្ការ ទប់​ស្កាត់​រោគ​រាល​ដាល់​លើ​ពូជ​ដំ​ណាំ​ដល់​មាមីង​កសិករ។

លោក​ឡឹម​ត្វឹង​ឡុង នា​យក​រង​មជ្ឈ​មណ្ឌល​បច្ចេក​ទេស​សេវា​កម្ម​កសិ​កម្ម ឱ្យ​ដឹង៖ “វិស្វ​ករ ថាច់​សេត តែង​អនុវត្ត​សម្រេច​ល្អ​ភារ​កិច្ច ​ខ្នះ​ខ្នែង​ផ្សារ​ភ្ជាប់​នឹង​មូល​ដ្ឋាន រួម​នឹង​បង​ប្អូន​ក្នុង​ក្រុម​បច្ចេក​ទេស ​ណែ​នាំ​កសិករ​ក្នុង​ដំ​ណើរ​ការ​អនុវត្ត​ឯក​ទេស​បាន​ទាន់​ពេល។ គាត់​រួស​រាយ និង​មាន​ស្មារតី​គោ​រព​ច្បាប់​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ។ បច្ចុប្បន្ន វិស្វករ​ថាច់​សេត ត្រូវ​បាន​ចាត់​ឱ្យទទួល​បន្ទុក​នៅ​ឃុំ​ផុង​ភូ ផុង​ថាញ់ តាម​ង៉ាយ ហ្វា​អឹង។ ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សាយ​បច្ចេក​ទេស​តាម​រយៈ​កិច្ច​ប្រ​ជុំ​ក្រុម​ក្នុង​សហ​គមន៍ វិស្វ​ករ​ថាច់​សេត នៅ​ទាំង​ពិ​គ្រោះ​ដោយ​ផ្ទាល់​ដល់​កសិករ​ប្រ​មាណ ២០ នាក់​ក្នុង​មួយ​ខែ​ម្តង​លើ​ផ្នែក​ដាំ​ដុះ”៕

                             សើុង​ម៉ាល័យ-មុនី

ចែករំលែកអត្ថបទ