លោក ត្រឹងថាញ់ម៉ឹង ជាប់ឆ្នោតកាន់តំណែងប្រធានរដ្ឋសភា
លោក តូឡឹម ជាប់ឆ្នោតកាន់តំណែងប្រធានរដ្ឋ
សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាល XV បាននិងកំពុងប្រព្រឹត្តឡើងនៅសាលប្រជុំយៀងហុង អគាររដ្ឋសភា រដ្ឋធានីហាណូយ។ សម័យប្រជុំលើកនេះ រដ្ឋសភានឹងសម្រេចលើបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាល XV។ រូបថត៖ TTXVN
លោក ត្រឹងថាញ់ម៉ឹង ប្រធានរដ្ឋសភានីតិកាល XV ធ្វើសច្ចាប្រណិធានឡើងកាន់តំណែង។ រូបថត៖ TTXVN
លោក តូឡឹម ប្រធានរដ្ឋ ធ្វើសច្ចាប្រណិធានឡើងកាន់តំណែង។ រូបថត៖ TTXVN
តាមរយៈនោះ អំពីការងារបង្កើតច្បាប់ រដ្ឋសភាបន្តធ្វើឱ្យជាក់ច្បាស់សេចក្តីសម្រេចរបស់បក្ស ពិសេស គឺសេចក្តីសន្និដ្ឋានលេខ១៩ របស់ការិយាល័យនយោបាយស្ដីអំពីការកំណត់ទិសដៅកម្មវិធីបង្កើតច្បាប់ អាណត្តិនៃរដ្ឋសភានីតិកាល XV។ ការងារបង្កើតច្បាប់គឺជាខ្លឹមសារសំខាន់ បានចំណាយពេលជិត ២/៣ នៃសម័យប្រជុំជាមួយនឹងគម្រោងច្បាប់និងពង្រាងសេចក្តីសម្រេចចំនួន ២៤ ។ រដ្ឋសភាបានពិនិត្យពិច័យ អនុម័តិលើគម្រោងច្បាប់ចំនួន ៤ ពង្រាង សេចក្តីសម្រេចបទដ្ឋានច្បាប់ចំនួន៣ និងការពិភាក្សាផ្តល់មតិយោបល់លើកដំបូង លើគម្រោងច្បាប់ផ្សេងៗចំនួន១១ ។ល។ អំពីសេដ្ឋកិច្ច-សង្គម ថវិការដ្ឋនិងបញ្ហាសំខាន់ៗផ្សេងទៀត រដ្ឋសភាបានពិនិត្យពិច័យនិងពិភាក្សាលើរបាយការណ៍របស់រដ្ឋាភិបាល អំពីការវាយតម្លៃបំពេញបន្ថែមលទ្ធផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងថវិការដ្ឋ ឆ្នាំ២០២៣ ស្ថានភាពអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងថវិការដ្ឋនៅប៉ុន្មានខែដើមឆ្នាំ២០២៤ អនុម័តិការទូទាត់ថវិការដ្ឋ ឆ្នាំ២០២២ ។ល។ ទន្ទឹមនឹងនោះ រដ្ឋសភាពិនិត្យសម្រេចនិងផ្តល់យោបល់លើគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិ អំពីការអភិវឌ្ឍវប្បធម៌ ដំណាក់កាល ២០២៥-២០៣៥ កែសម្រួលគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ផ្តល់សច្ចានុម័តិលើឯកសារចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងភាពជឿនលឿនអន្តរប៉ាស៊ីហ្វិកនៃសហភាពចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង គម្រោងផែនការលំហសមុទ្រជាតិសម្រាប់ឆ្នាំ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ និងខ្លឹមសារសំខាន់ៗមួយចំនួនទៀត។ល។
អំពីការងារបុគ្គលិក រដ្ឋសភាពិនិត្យបោះឆ្នោតជ្រើសតាំង ប្រធានរដ្ឋ ប្រធានរដ្ឋសភា អនុម័តិសមាជិកក្រុមប្រឹក្សាការពារប្រទេសនិងសន្តិសុខ។ តាមរយៈនោះ លោក ត្រឹងថាញ់ម៉ឹង សមាជិកការិយាល័យនយោបាយ អនុប្រធានប្រចាំការរដ្ឋសភា សមាជិករដ្ឋសភានីតិកាល XV ត្រូវបានរដ្ឋសភាជ្រើសតាំងកាន់តំណែងប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អាណត្តិកាល ២០២១-២០២៦។ លោក តូឡឹម សមាជិកការិយាល័យនយោបាយ ត្រូវបានជាប់ឆ្នោតកាន់តំណែងប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អាណត្តិកាល ២០២១- ២០២៦។
ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាធ្វើការចំនួន ២៦ ថ្ងៃកន្លះ ចាប់ពីថ្ងៃ២០ ខែឧសភាដល់ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៤។ ចែកជា២លើក លើកទី១ចាប់ពីថ្ងៃ២០ ខែឧសភា ដល់ថ្ងៃ០៨ ខែមិថុនា លើកទី២ចាប់ពីថ្ងៃ១៧ ដល់ថ្ងៃ២៨ ខែមិថុនា៕
អ្នកយកព័ត៌មាន (សរុប) -មុនី