អនុវត្តន៍ល្អការចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ ម្ល៉ោះហើយប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ កងទ័ពការពារព្រំដែនខេត្តសុកត្រាំង តែងអនុវត្តសម្រេចយ៉ាងល្អប្រសើរនូវភារកិច្ចការពាររឹងមាំអធិបតេយ្យដែនដី សន្តិសុខតំបន់ព្រំដែនសមុទ្រ។
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ដើរល្បាត ត្រួតពិនិត្យលើផ្ទៃសមុទ្រ។
អង្គភាពជានិច្ចកាលតែងពង្រាយកងកម្លាំងច្បាមប្រជាជន ច្បាមចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះរបស់ភូមិភាគ សហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចរណសិរ្សមាតុភូមិនិងគ្រប់គណៈ ផ្នែក អង្គការ នយោបាយ-សង្គម រៀបចំផ្សព្វផ្សាយដល់ប្រជាជនអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់គោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ពិសេស គឺផ្សព្វផ្សាយបង្ការ បង្ក្រាបការទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍និងមិនតាមសេចក្ដីកំណត់ (IUU)។
ជាក់ស្តែង អង្គភាពបានធ្វើការផ្សព្វផ្សាយជាលក្ខណៈប្រមូលផ្តុំបានចំនួន៦១លើក ដោយមានអ្នកចូលរួម៤.៥២១លើកនាក់ ផ្សព្វផ្សាយរាត់រាយដល់១១.៥១៥លើកគ្រួសារ; ផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សាយសំឡេងបាន១.៥២៥លើក ដោយរយៈពេល៥នាទីមួយលើក; ផ្សព្វផ្សាយតាមទម្រង់ “ឧគ្ឃោសនស័ព្ទការពារព្រំដែន” បាន៤៧៥លើក ដោយមានកម្មាភិបាល យុទ្ធជន ចូលរួម៩៨៥នាក់។ល។ ទន្ទឹមនឹនោះ អង្គភាពបានម្ចាស់ការនិងមានគ្រោងការផ្សព្វផ្សាយព្រមៗគ្នានូវវិធានការវិជ្ជាជីវៈច្បាស់លាស់ ផ្តោតទៅលើការប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនូវបទល្មើសផ្សេងៗនិងការប្រព្រឹត្តល្មើសច្បាប់។ ជាពិសេស អង្គភាពបានសហការយ៉ាងស្អិតល្មួតជាមួយកម្លាំងនគរបាល យោធា ក្តាប់ច្បាស់រាល់សភាពការណ៍ ឆាប់ប្រទះឃើញ ធ្វើសេនាធិការចាត់វិធានការដោះស្រាយទាន់ពេល មិនទុកឱ្យកើតមានចំណុចក្តៅ។ ឆ្លងតាមរយៈនោះ អង្គភាពបានធ្វើការពិន័យរដ្ឋបាល៧៣ករណី ដោយមានមុខសញ្ញា២៦៥នាក់ដែលលេងល្បែងស៊ីសង និងប្រព្រឹត្តល្មើសលើវិស័យចរាចរណ៍ផ្លូវទឹកក្នុងស្រុក ទាញយកផលសមុទ្ររ៉ែ។ល។ សរុបទឹកប្រាក់ពិន័យជាង៦៦៧លានដុង បង្ក្រាបជោគជ័យ២០ ករណី មានមុខសញ្ញា២២នាក់ពីបទរក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់ រឹបយកវត្ថុតាង គ្រឿងញៀនប្រភេទគ្រាប់៣១,៣៥ខាំ; ៣ករណី មានមធ្យោបាយ៣គ្រឿងនិងមុខសញ្ញា៣នាក់ ដែលប្រព្រឹត្តល្មើសការជួញដូរ ដឹកជញ្ជូនមុខទំនិញ (ប្រេងឥន្ទនៈ DO) ដែលមិនមានវិក្កយបត្របង្កាន់ដៃស្របច្បាប់ រឹបយក១០៦,២០០ លីត្រប្រេងឥន្ទនៈ DO កំណត់លក់ក្នុងតម្លៃទឹកប្រាក់ជាង១,២ពាន់លានដុង។ល។
ទន្ទឹមនឹងនោះ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ថែមទាំងអនុវត្តល្អការងារធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគក្នុងការកសាង ពង្រឹងមូលដ្ឋាននយោបាយ អភិវឌ្ឍសេដ្ឋកិច្ច - សង្គម កាត់បន្ថយភាពក្រីក្រដោយចីរភាព ពង្រឹងការការពារប្រទេស-សន្តិសុខ កសាងជំហរយុទ្ធសាស្រ្តការពារព្រំដែន ខឿនការពារព្រំដែនទូទាំងប្រជាជនរឹងមាំទៀតផង។ អនុសេនីយ៍ឯក ហ្វិញលីតឿង ស្នងការនយោបាយ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ឱ្យដឹង៖ “អង្គភាព តែងផ្លាស់ថ្មីរបៀបគិត របៀបធ្វើក្នុងការរៀបចំចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ ដើម្បីបង្កភាពទម្លុះទម្លាយក្នុងភារកិច្ចនយោបាយសំខាន់ៗ។ ជាមួយនឹងលទ្ធផលដែលសម្រេចបានរយៈពេល៥ឆ្នាំបន្តបន្ទាប់ អង្គភាពក៏បានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ប្រទានកិត្តិនាមជាអង្គភាពប្តេជ្ញាឈ្នះ បក្ខភាគស្អាតស្អំរឹងមាំ; បានក្រសួងការពារប្រទេសជូនប័ណ្ណសរសើរ ហើយសមូហភាពចំនួន៤២និងបុគ្គល ចំនួន៧៨នាក់ ត្រូវបានគ្រប់ថ្នាក់គ្រប់ផ្នែកស្ងើចសរសើរនិងជូនរង្វាន់”៕
យ្វីអាញ-លីសៀ