រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូន ទើបប្រកាសជាធរមាននូវវិសារាចរលេខ ០៥/ ២០២៤/TT-BGTVT សោធនកម្មសារាចរដែលពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនផ្លូវគោក សេវាជំនួយការដឹកជញ្ជូនផ្លូវគោកមធ្យោបាយនិងអ្នកបើកបរ។
រូបជាឧទាហរណ៍។
ត្រង់ប្រការ១៤ មាត្រា៤ នៃសារាចរបានចែងច្បាស់ករណីដែលត្រូវដកហូតប័ណ្ណបើកបរដូចខាងក្រោម៖
អ្នកបើកបរដែលមានទង្វើមិនស្មោះ ដើម្បីបានផ្ដល់ជូនប័ណ្ណបើកបរ; អ្នកបើកបរដុសខាត់ លុបធ្វើឱ្យប្រាសចាកព័ត៌មានលើប័ណ្ណបើកបរ; ឱ្យអ្នកដទៃប្រើប្រាស់ប័ណ្ណបើកបររបស់ខ្លួន; ស្ថាប័នមានសមត្ថកិច្ចផ្ដល់ប័ណ្ណបើកបរដល់អ្នកដែលមិនគ្រប់លក្ខណសម្បត្តិ; មានកំហុសព័ត៌មានមួយចំនួនពីគោត្តនាម ថ្ងៃ ខែ ឆ្នាំកំណើត សញ្ជាតិ កន្លែងស្នាក់នៅកម្រិតប័ណ្ណបើកបរ សុពលភាពនៃការផ្ដល់ជូនថ្ងៃប្រឡងជាប់ អ្នកចុះហត្ថលេខា; ឆ្លងតាមរយៈការពិនិត្យសុខភាព ស្ថាប័នមានសមត្ថកិច្ចបញ្ជាក់ក្នុងខ្លួនអ្នកបើកបរមានសារជាតិគ្រឿងញៀន។ ចំពោះករណីប័ណ្ណបើកបរដែលត្រូវដកហូតតាមសេចក្ដីកំណត់ថ្មី នឹងមានវិធីដោះស្រាយដោយឡែកទៅតាមចំណុចនីមួយៗដូចពោលខាងលើ។
យោងតាមសេចក្ដីកំណត់ជាធរមាន ត្រង់ប្រការ២ មាត្រា៨ សារាចរលេខ ១២/២០១៧/ TT-BGTVT គឺអ្នកដែលមានតម្រូវការផ្តល់ប័ណ្ណបើកបរប្រភេទ B២, C, D, E និងប័ណ្ណបើកបរប្រភេទ F ចាំបាច់ត្រូវបានបណ្ដុះបណ្ដាលដោយផ្ទាល់នៅមូលដ្ឋានដែលមានសិទ្ធិបណ្ដុះបណ្ដាល និងត្រូវធ្វើការប្រឡងផ្ដល់ជូនវិញ្ញាបនបត្រកម្រិតបឋមឬវិញ្ញាបនបត្របណ្ដុះបណ្ដាល ។ ក្នុងរយៈពេលជាង១ឆ្នាំ រាប់ចាប់ពីថ្ងៃដែលមូលដ្ឋានបណ្ដុះបណ្ដាលបញ្ចប់ការប្រឡង ពិនិត្យទទួលស្គាល់បញ្ចប់វគ្គបណ្ដុះបណ្ដាល ប្រសិនបើមិនប្រឡងផ្ដល់ជូនវិញ្ញាបនបត្រកម្រិតបឋម ឬវិញ្ញាបនបត្របណ្ដុះបណ្ដាលទេ គឺត្រូវចូលរៀនវគ្គបណ្ដុះបណ្ដាលសាថ្មី។
ថ្វីដ្បិតដូច្នេះក្ដី ត្រង់ចំណុច a ប្រការ៤ មាត្រា៤ សារាចរលេខ ០៥/២០២៤/TT-BGTVT សេចក្ដីកំណត់នោះ ត្រូវបានធ្វើវិសោធនកម្ម។ អ្នកដែលមានតម្រូវការផ្តល់ប័ណ្ណបើកបរប្រភេទ B២, C, D, E និងប័ណ្ណបើកបរប្រភេទ F អាចជ្រើសរើសរៀនទ្រឹស្ដីទៅតាមរូបភាពដូចខាងក្រោម៖ ចូលរៀនផ្ទាល់នៅមូលដ្ឋានបណ្ដុះបណ្ដាល; ចូលរៀនផ្ទាល់នៅមូលដ្ឋានបណ្ដុះបណ្ដាលគួបផ្សំនឹងការងារបណ្ដុះបណ្ដាលពីចម្ងាយ ស្វ័យសិក្សាមានការណែនាំ; បណ្ដុះបណ្ដាលពីចម្ងាយ ស្វ័យសិក្សាមានការណែនាំ។ ដោយឡែកចំពោះវិញ្ញាសា ដូចជា ការប្រគុំគ្រោងនិងជួសជុលសាមញ្ញៗ បំណិន បង្ការពន្លត់អគ្គិភ័យនិងជំនួយសង្គ្រោះបច្ចេកទេសនៃការបើកបរ ការអនុវត្តដៃចង្កូតត្រូវរៀនដោយផ្ទាល់នៅមូលដ្ឋានបណ្ដុះបណ្ដាល។
សារាចររបស់ក្រសួងគមនាគមន៍និងដឹកជញ្ជូន ក៏បានកំណត់ច្បាស់លាស់ពេលវេលារៀនបើកបរពេលយប់ ត្រូវបានគិតពីម៉ោង១៨ ថ្ងៃមុនដល់ម៉ោង៥ ថ្ងៃបន្ទាប់។
សារាចរថ្មីមានសុពលភាពចាប់ពីថ្ងៃ ១/៦/ ២០២៤៕
Theo cand.com.vn -ប្រែសម្រួលៈ ពេជ្រសឿន