13/05/2024 - 15:52

បុណ្យ​បញ្ចុះ​ខណ្ឌ​សី​មាវត្ត​ទួល​តា​ថុក និង​ឆ្លង​ឧបដ្ឋាន​សា​លា​វត្ត​តា​សឹក​

ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​វត្ត​ទួល​តា​ថុក ឃុំ​ង៉ាយ​ស្វៀង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​រៀប​ចំពិ​ធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​និង​សម្ពោធ​ព្រះ​វិ​ហារ។

ព្រះ​វិហារ​វត្ត​ទួល​តា​ថុក។

វត្ត​ទួល​តា​ថុក ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ ១៩៧៣ ពេល​វេលា​កន្លង​ផុត​ទៅ​ព្រះ​វិហារ​ក៏​ចាស់​ទ្រុឌ​ទ្រោម។ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​សិក្សា​រៀន​សូត្រ ធម៌​អាថ៌​វិន័យ​របស់​ព្រះ​សង្ឃ​និង​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​របស់​ពុទ្ធ​បរិស័ទ ព្រះ​សង្ឃ​បាន​ឯក​ភាព​ដំ​ណើរ​ការ​សាង​សង់​ព្រះ​វិហារ​ឡើង​វិញ​ គិត​ជា​តម្លៃ​ថវិកា​សរុប​ជាង ៥ ពាន់​លាន​ដុង អា​ស្រ័យ​ដោយ​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ ដែល​មាន​សទ្ធា​ជ្រះ​ថ្លា​រួម​វិភាគ​ទាន​ជា​ទឹក​ប្រាក់​និង​គ្រឿង​ទព្វ​សម្ភារៈ។

* ចំណែក​វត្ត​តា​សឹក នៅ​ភូមិ​ផ្សារ ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ ក៏​បាន​រៀប​ចំ​ពិធី​សម្ពោធ​ឧបដ្ឋាន​សាលា​ដែល​ទើប​សាង​សង់​សម្រេច​ជា​ស្ថា​ពរ។ ឧបដ្ឋាន​សាលា​សរុបថ​វិកា​សាង​សង់​ជាង ៣ ពាន់​លាន​ដុង អា​ស្រ័យ​ដោយ​ពុទ្ធ​បរិស័ទ ចំ​ណុះ​ជើង​វត្ត និង​សប្បុ​រស​ជន​ក្នុង​និង​ក្រៅ​ខេត្ត​រួម​វិភាគ​ទាន៕

        យោង៖ កាសែ​តយ៉ាក​ង៉ោ - ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ