ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/05/2024 - 15:50

មហា​សន្និ​បាត​តំណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ស្រុក​ថាញ់​ទ្រី សម្រេច​ជោគ​ជ័យ​ល្អ​ប្រ​សើរ

ក្រោម​ប្រ​ធាន​បទ “គ្រប់​ជន​ជាតិ​សាមគ្គី​ផ្លាស់​ថ្មី​គំ​និត​ច្នៃ​ប្រតិដ្ឋ ពង្រីក​ឧត្តម​ភាព សក្តានុ​ភាព សមា​ហរណ​កម្ម​និង​អភិវឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព” មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ស្រុក​ថាញ់​ទ្រី លើក​ទី ៤ ឆ្នាំ​២០២៤ ទើប​ប្រ​ព្រឹត្តិ​ឡើង សម្រេច​បាន​ជោគ​ជ័យ​ល្អ​ប្រ​សើរ។ នេះ​ជា​មហា​សន្និ​បាត​ត្រូវ​បាន​ខេត្ត​សុក​ត្រាំង ជ្រើស​រើស​ធ្វើ​មហា​សន្និ​បាត​គំរូ។

លោក​ស្រី ហ្វិញ​ធី​យ៉េម​ង៉ុក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ដល់​បុគ្គល។

ក្នុង​អង្គ​សន្និ​បាត មាន​អ្នក​តំ​ណាង ១០០ រូប តំ​ណាង​ឱ្យ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក បាន​ឯក​ភាព​លើ​ទិស​ដៅ​ខិត​ខំ​ដល់​ឆ្នាំ២០២៩៖ អត្រា​គ្រួសារ​ក្រីក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ជា​រៀង​រាល់​ឆ្នាំ ថយ​ចុះ​ពី ៣% ដល់ ៤%; ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​សម​ស្រប​ជា​មួយ​នឹង​តម្រូវ​ការ លក្ខណៈ​ជាក់​ស្ដែង​និង​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​សម្រេច​បាន​ពី ​៣៥% ដល់ ៤០%; មាន​ពល​ករ​ជន​ជាតិ​ភាគ​តិច ៤០% ចេះ​អនុវត្ត​នូវ​មុខ​ជំ​នាញ​ដូច៖ ឧស្សា​ហកម្ម សិប្ប​ឧស្សា​ហកម្ម​ខ្នាតតូច ទេស​ចរណ៍​និង​សេវា​កម្ម; លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ទ្រុឌ​ទ្រោម​ក្នុង​តំបន់​ជន​រួម​ជាតិ​ភាគ​តិច; ឃុំ​ភូមិ​ជាង ៨៥% នៅ​តំបន់​ជន​ជាតិ​ភាគ​តិច មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​គ្រាន់ ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម។

ដំ​ណាក់​កាល ២០១៩​-​២០២៤ ស្រុក​ថាញ់​ទ្រី សម្រេច​បាន​សមិទ្ធ​ផល​ជា​ច្រើន គួរ​ឱ្យ​រីក​រាយ​ក្នុង​ការ​អនុវត្ត​នូវ​កម្ម​វិធីគោល​នយោ​បាយ​ជន​ជាតិ។ មក​ទល់​ពេល​នេះ មាន​ឃុំ ១០០% រថ​យន្ត​អាច​បើក​បរ​ចូល​ដល់​មជ្ឈ​មណ្ឌល​ឃុំ; មាន​ឃុំ ១០០% មាន​ប្រ​ព័ន្ធ​ធារា​សាស្រ្ត អាច​ឆ្លើយ​តប​ទៅ​តម្រូវ​ការ​ផលិត​និង​ប្រ​ជុំ​ជីវ​ភាព​និង​ដំ​ណាក់​សុខា​ភិបាល​ទាំង ១០០% សម្រេច​បទដ្ឋាន​ជាតិ សា​លា​​រៀន​ចំ​នួន ៣២/៣៣ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​បាន​សម្រេច​បទដ្ឋាន​ជាតិ និង​កាត់​បន្ថយ​គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​បាន ៥២៦ គ្រួ​សារ។

មហា​សន្និ​បាត​បាន​ជ្រើស​រើស​អ្នក​តំ​ណាង​ជា​ផ្លូវ​ការ ១៥ រូប និង​បម្រុង ២ រូប ដើម្បី​ទៅ​ចូល​រួម​មហា​សន្និ​បាត​តំណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ថ្នាក់​ខេត្ត៕

                           យ្វី​អាញ​-វិមាន

ចែករំលែកអត្ថបទ