07/05/2024 - 08:24

"បង្គោល​ឡាក់" រស់​តំបន់​ព្រំ​ដែន​ហា​តៀង

ពួក​គាត់​គឺ​ប្រ​ជា​ជន​កំ​ពុង​រស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ហា​តៀង ខេត្ត​គៀង​យ៉ាង បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ចូល​រួម​ជា​មួយ​កង​កម្លាំង​រដ្ឋ​អំ​ណាច គ្រប់​គ្រង​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ បូរណ​ភាព​ទឹក​ដី សន្តិ​សុខ​ព្រំ​ដែន​ជាតិ កសាង​ព្រំ​ដែន​សន្តិ​ភាព​ស្ថិរ​ភាព មិត្ត​ភាព សហ​ប្រតិ​បត្តិ​ការ​និង​អភិវឌ្ឍន៍។

 បង​ស្រី​ធីឡង (ឈរ​ទីពីរ​រាប់​ពី​ឆ្វេង) សំ​ណេះ​សំ​ណាល​ជា​មួយ​ប្រ​ជា​ជន​ក្នុង​ភូមិ​ស្រុក ដើម្បី​ចលនា​អនុវត្ត​រាល់​ការ​កំណត់​របស់​ភូមិ​ស្រុក។

តួយ៉ាង​ដូច​បង​ស្រី ធីមី​ឡង - ជន​ជាតិ​ខ្មែរ​ភូមិ​កំ​ណើត​នៅ​ស្រុក​ចូវថា​ញ់។ ដោយ​ជីវ​ភាព​គ្រួសារ​ខ្វះ​ខាត អា​យុ​១២​ឆ្នាំ បង​ស្រី​បាន​ទៅ​តំបន់​ព្រំ​ដែន​ហា​តៀង ធ្វើ​ការ​ឈ្នួល​នៅ​មូល​ដ្ឋាន​ប្រ​មូល​ទិញ​ផល​សមុទ្រ​ដើម្បី​ចិញ្ចឹម​ជីវិត។ ឆ្នាំ​១៩៩០ បង​ស្រី​បាន​សុំ​ឈើ​និង​ស្លឹក​សង់​ខ្ទម​បណ្តោះ​អា​សន្ន​នៅ​តាម​បន្ទាត់​ព្រំ​ដែន  (ចន្លោះ​បង្គោល​ព្រំ​ដែន​លេខ​៣១៣ និង​លេខ ៣១៤) ដើម្បី​រស់​នៅ។ អស់​រយៈ​ពេល​ជាង​៣០ ឆ្នាំ ប្រ​កប​របរ​លក់​ដូរ​នៅ​តំបន់​ព្រំ​ដែន គ្រួសារ​បង​ស្រី​ក្លាយ​ជា​ពល​រដ្ឋ​ឆ្នើម​នៅ​មណ្ឌល​សា​សៀ សង្កាត់​មី​ឌឹក។

បង​ស្រី​ឡង ឱ្យ​ដឹង៖ កាល​ពី​មុន តំបន់​នេះ​គឺ​ជា​ថ្លុក​ទំ​នាប​មិន​ទាន់​មាន​ផ្លូវ​បេតុង និង​ដើម​ឈើ​ដូច​សព្វ​ថៃ្ង​ទេ។ រដូវ​ភ្លៀង តំ​បន់​នេះលិច​ទឹក​គ្មាន​សល់ ត្រូវ​ធ្វើ​ដំ​ណើរ​ទៅ​មក​ដោយ​ក្បូន។ ទោះ​បី​ជីវ​ភាព​ក្រ​លំ​បាក​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ត្រូវ​ការ​ចូល​មក​តាម​ភូមិ​ស្រុក​ផ្សព្វ​ផ្សាយ ឬ​ក៏​ទៅ​ត្រួត​ពិនិត្យ​តាម​ទីតាំង​បង្គោល​ព្រំ​ដែន បង​ស្រី​តែង​ប្រើ​ក្បូន​ដែល​ច្នៃ​ដោយ​ខ្លួន​ឯង​ជូន​ដំ​ណើរ​កម្មា​ភិបាល យុទ្ធ​ជន​ធ្វើ​ដំ​ណើរ​ទៅ។ ក្រុម​ត្រួត​ពិនិត្យ ក្រុម​អ្នក​កា​សែត​ចុះ​មក​ទី​នេះ ចង់​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ចុង​ប៉ូច​ព្រំ​ដែន ជាប់​ព្រំ​ប្រ​ទល់​ដី​គោករវាង​វៀត​ណាម-កម្ពុជា សុទ្ធ​តែ​ពឹង​បង​ស្រី​នាំ​ផ្លូវ​ទាំង​អស់។

អ្នក​ស្រី​ង៉ុង​លីម ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារីសង្កាត់​មី​ឌឹក ឱ្យដឹង៖ “បង​ស្រី​ឡង គឺ​ជា​សមា​ជិក​ម្នាក់​ក្នុង​ចំ​ណោម​សមា​ជិក​នារី​ដែល​សកម្ម​បំផុត​នៅ​មណ្ឌល​សា​សៀ។ ដោយ​សារ​រស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​យូរ​ឆ្នាំ យល់​ច្បាស់​ទំ​នៀម​ទម្លាប់ ជំ​នឿ​របស់​ជន​រួម​ជាតិ​ខ្មែរ គ្រួ​សារ​រក​ស៊ី​សុច​រិត​ស្មោះ​ត្រង់ ម្ល៉ោះ​ហើយ​បង​ស្រីតែង​បាន​បង​ប្អូន​នារី​លើ​ភូមិ​សាស្ត្រ​គោ​រព​រាប់​អាន​ជា​និច្ច។ នៅ​ពេល​បង​ស្រី​ចូល​រួម​ផ្សព្វ​ផ្សាយ ចលនា គឺ​បង​ប្អូន​នារី​ស្តាប់​និង​ធ្វើតាម​ជា​និច្ច”។

អ្នក​មីង​ណុប​ឡែ នៅ​ក្រុម​លេខ​១០ មណ្ឌល​សា​សៀ បើក​ហាង​ភេសជ្ជៈ​ជា​លក្ខណៈ​គ្រួ​សារ។ ប្តី​ប្រ​ពន្ធ​អ្នក​មីង​ធ្វើ​ការ​ឈ្នួល​ចិញ្ចឹម​ជីវិត និង​ចិញ្ចឹម​កូនៗ​រៀន​សូត្រ​ផង។ ប៉ុន្តែ​នៅ​ពេល​ដឹង​ថា​កម្មា​ភិបាល យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន រណ​សិរ្ស អង្គ​ការ​មហា​ជន​ខ្ចី​ផ្ទះ​អ្នក​មីង​ធ្វើ​ជា​កន្លែង​រៀប​ចំ​ប្រ​ជុំ​ប្រ​ជា​ជន អ្នក​មីង​ឆ្លៀត​ពេល​លៃ​លក​កិច្ច​ការ​ដើម្បី​មក​ទទួល​រៀប​ចំតុ​កៅ​អី។ ឆ្នាំ​២០២៣ អ្នក​មីង​ត្រូវ​បាន​ភូមិ​ស្រុក តែង​តាំង​ជា​សមា​ជិក​ក្រុម​នារី​ការ​ពារ​ព្រំ​ដែន​បង្គោល​ឡាក់។

ចំណែក​ពូចៅ​ចាយ អា​យុ​ជាង​៥០​ឆ្នាំ ត្រូវ​បាន​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ទំនុក​ចិត្ត​តែង​តាំង​ធ្វើ​ជា​ប្រ​ធាន​ក្រុម​លេខ​៩ មណ្ឌល​មី​ឡោ។ ពូជាមនុស្ស​ម្នាក់​ក្នុង​ចំ​ណោម​មនុស្ស​ដែល​សកម្ម​ចូល​រួម​កសាង​ជន​បទ​ថ្មី​នៅ​សង្កាត់​មីឌឹក។ ផ្ទះ​ពូ​នៅ​ក្បែរ​បន្ទាត់​ព្រំ​ដែន គ្មាន​ដី​បង្ក​បង្កើន​ផល ប្តី​ប្រ​ពន្ធ​ពូ​ដើរ​ធ្វើ​ការ​ឈ្នួល​ចិញ្ចឹម​ជីវិត។ ប៉ុន្តែ​នៅ​ពេល​ភូមិ​ភាគ​ត្រូវ​ការ​កម្លាំង​ដើម្បី​ធ្វើ​ផ្លូវ សង់​ផ្ទះ ប្រ​មូល​សំ​រាម​គឺលោក​ពូ​ជា​អ្នក​ចូល​រួម​មុន​គេ៕       

              យោង៖ កា​សែត​គៀង​យ៉ាង- លីសៀ

ចែករំលែកអត្ថបទ