ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/05/2024 - 08:24

កឹង​ធើ ស្ថិត​ក្នុង​ចំ​ណោម ៥ ខេត្ត ក្រុង​ត្រូវ​បាន​ប្រ​ជា​ជន​ជ្រើស​រើស​ចង់​មក​រស់​នៅ

តាម​របាយ​ការណ៍​សន្ទស្សន៍​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង និង​រដ្ឋ​បាល​សា​ធារ​ណៈ​ថ្នាក់​ខេត្ត (PAPI) ឆ្នាំ​២០២៣ ទើប​បាន​កម្ម​វិធី​អភិវឌ្ឍន៍​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ (UNDP) ប្រ​ចាំ​នៅ​វៀតណាម សហ​ការ​ជា​មួយ​អង្គ​ភាព​នានា​ប្រ​កាស​ជា​សាធា​រណៈ បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុង​ចំ​ណុះ​មជ្ឈិម​ចំ​នួន ៤ នាំ​មុខ​តា​រាង​រៀប​ចំ​ណាត់​ថ្នាក់​ត្រូវ​បាន​ប្រ​ជា​ជន​ជ្រើស​រើស​ចង់​មក​រស់​នៅ រួម​មាន៖ ក្រុង​ហូ​ជី​មិញ (ចំ​ណាត់​ថ្នាក់​លេខ១) ក្រុង​ហា​ណូយ (ចំ​ណាត់​ថ្នាក់​លេខ២) ក្រុង​ដា​ណាំង (ចំ​ណាត់​ថ្នាក់​លេខ៣) ក្រុង​កឹង​ធើ (ចំណាត់​ថ្នាក់​លេខ៤) និង​ខេត្តឡឹម​ដុង រៀប​ចំ​ណាត់​ថ្នាក់​លេខ​៥។

 ​ ក្រុង​កឹង​ធើ កាន់​តែ​ស្រស់​ស្អាត​និង​ស៊ី​វិល័យ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ រូប៖ មិញ​ទ្រុង

អំពី​មូល​ហេតុ​ដែល​ប្រ​ជា​ជន​ចង់​រើ​កន្លែង​រស់​នៅ​ក្នុង​ឆ្នាំ ២០២៣ បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ការ​ជួប​ជុំ​គ្រួសារ​គឺ​ជា​កម្លាំង​ចលករ​ដ៏​ចម្បង​របស់​អ្នក​ឆ្លើយ​ចំ​នួន ៤០,៦៨% ប្រ​ហាក់​ប្រ​ហែល​នឹង​លទ្ធ​ផល​ស្ទង់​មតិ​ចាប់​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២។ មាន​ការ​ងារ​ធ្វើនិង​មាន​បរិស្ថាន​ធម្ម​ជាតិ​កាន់​តែ​ល្អ​ប្រ​សើរ គឺ​ជា​កម្លាំង​ចលករ​ទី ២ និង​ទី៣។ (លំ​ដាប់​លំ​ដោយ​ជា​មួយ​នឹង​អត្រា​នៃ​ចម្លើយ​គឺ ២១,៨% និង ១៧,៤%)។ ទន្ទឹម​នឹង​នោះ មាន​ចម្លើយ​ប្រ​មាណ​តែ ១,៣៩% យល់​ថា​ពួក​គាត់​មាន​បំ​ណង​ចង់​ផ្លាស់​ទី​កន្លែង​ទៅ​រស់​នៅ​កន្លែង​ដែល​គ្មាន​គ្រោះ​ធម្ម​ជាតិ។

បណ្ដា​ខេត្ត ក្រុង​នានា​ត្រូវ​បាន​ប្រ​ជា​ជន​ជ្រើស​រើស​ពេល​ចង់​រើកន្លែង​រស់​នៅ​
តាមអត្រាចម្លើយឆ្នាំ២០២៣។ ប្រភព៖ PAPI

ចំ​ពោះ​ខេត្ត ក្រុង​ទាំង ៥ ដែល​ឈរ​ក្បាល​តា​រាង​បាន​ប្រ​ជា​ជន​ជ្រើស​រើស​ផ្លាស់​ទី​កន្លែង​មក​រស់​នៅ លទ្ធ​ផល​ស្ទង់​មតិ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ជួប​ជុំ​គ្រួសារ​គឺ​ជា​មូល​ហេតុ​ចម្បង ញុាំង​ឱ្យ​ប្រ​ជា​ជន ៤៩% ចង់​រើ​កន្លែង​មក​កាន់​ក្រុង​ហា​ណូយ​និង​ក្រុង​ហូជី​មិញ។ ការ​ជួប​ជុំ​គ្រួ​សារ​ក៏​ជា​មូល​ហេតុ​ចំ​ពោះ​ប្រ​ជា​ជន ៣០% ត្រៀម​ជា​ស្រេច​ផ្លាស់​ទី​កន្លែង​មក​រស់​នៅ​ក្រុង​កឹង​ធើ។ ទន្ទឹម​នឹង​នោះ ឡឹម​ដុង​និង​ដា​ណាំង គឺ​ជា​គោល​ដៅ​ទាក់​ទាញ​ចំពោះ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ដល់​លក្ខណៈ បរិស្ថាន​ធម្ម​ជាតិ​កាន់​តែ​ល្អ​ប្រ​សើរ​ផង​ដែរ ដោយ​អត្រា​ជ្រើស​រើស​ជា​លំ​ដាប់​លំ​ដោយ​គឺ ៧០% និង​ជិត​៤០%៕

      កា​សែត​កឹង​ធើ-វិមាន

ចែករំលែកអត្ថបទ