ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/04/2024 - 13:49

ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ដំ​ណាក់​កាល​ថ្មី​

រយៈ​ពេល​ជាង​៥ឆ្នាំ​អនុវត្ត​បទ​បញ្ជា​លេខ​១៩ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​មាន​ជំ​ហាន​អភិវឌ្ឍន៍​ខ្លាំង​ក្លាលើ​គ្រប់​វិស័យ​នយោ​បាយ​សេដ្ឋ​កិច្ច​ វប្បធម៌​សង្គម​ ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​; រួម​ចំ​ណែក​បង្ក​ជំ​ហាន​អភិវឌ្ឍន៍​ក្នុង​ទូទាំង​តំ​បន់​និង​ប្រ​ទេស​ជាតិ។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ការ​អនុវត្ត​បទ​បញ្ជា​លេខ​១៩ ក៏​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​មួយ​ចំ​នួន​ គប្បី​ទទួល​ស្គាល់​ដោយ​ត្រង់​និង​ដក​ស្រង់​បាន​នូវ​មេ​រៀន​បទ​ពិសោធន៍​សម្រាប់​ដំ​ណាក់​កាល​ថ្មី។​

 បក្ស​ រដ្ឋ​ តែង​ធានា​សិទ្ធិ​ខាង​ជំ​នឿ​សាសនា​របស់​ប្រ​ជា​ជន​ ព្រម​ទាំង​ធានា​ប្រ​ជុំ​ជីវ​កិច្ច​សាសនា​ស្រប​ច្បាប់​ ជាពិសេស​សម្រាប់​ជន​ជាតិ​ភាគ​តិច​ ក្នុង​នោះ​មាន​ជន​ជាតិ​ខ្មែរ​ផង​ដែរ​។​ រូប​ថត​៖ ព្រះ​សង្ឃ​ពី​រព្រះ​អង្គ​និមន្ត​បិណ្ឌ​បាត។​

* ទទួល​ស្គាល់​ដោយ​ត្រង់​នូវ​ចំ​ណុច​ខ្វះ​ចន្លោះ​

ទន្ទឹម​នឹង​លទ្ធ​ផល​សម្រេច​បាន​ ទទួល​ស្គាល់​ថា​យើង​នៅ​មាន​ការ​លំ​បាក​ សាក​ល្បងមិន​តិច​ទេ​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​និយាយ​រួម​ អនុវត្ត​បទ​បញ្ជា​លេខ​​១៩ និយាយ​ដោយ​ឡែក។​  លោក​សើុង​ភឿក​ហ្វាង​ អតីត​អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​គូស​បញ្ជាក់៖  តំ​បន់​ណាម​បូនិយាយ​រួម​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ ថ្វី​ដ្បិត​ត្រូវ​បាន​វិនិ​យោគ​ជា​ច្រើន​ឆ្នាំ​និង​ដោយ​ប្រ​ភព​កម្លាំង​ជា​ច្រើន​ ក៏​ពិត​មែន។​ ប៉ុន្តែ​ហេដ្ឋា​រចនា​សម័្ពន្ធ​សេដ្ឋ​កិច្ច​-សង្គម​ទីនេះ​ មិន​ទាន់​ឆ្លើយ​តប​បាន​ទាន់​ពេល​ នឹង​តម្រូវ​ការ​អភិវឌ្ឍ​នៅ​ឡើយ​។​ ជន​រួម​ជាតិ​ខ្មែរ​ខិត​ខំ​ឈាន​ឡើង​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ដោយ​សារ​ចំ​ណុច​ចាប់​ផ្តើម​ទាប​ ប៉ះ​ពាល់​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​និង​ជ្រាប​ជាតិ​ប្រៃ​ ម្ល៉ោះ​ហើយ​ប្រាក់​ចំ​ណូល​ការ​ងារ​ធ្វើ​និង​ជីវ​ភាព​របស់​ប្រ​ជា​ជន​មួយ​ចំ​នួន​ ពិសេស​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​នៅ​មាន​ការ​លំ​បាក។​ ម្យ៉ាង​ទៀត​ គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ មាន​ផ្នែក​ខ្លះ​នៅ​ទាប​ មិន​ទាន់​ឆ្លើយ​តប​តាម​សំ​ណូម​ពរ​ឧស្សា​ហូប​នីយកម្ម​ ភាវូប​នីយកម្ម​និង​សមាហ​រណកម្ម​អន្តរ​ជាតិ​។​ ម្យ៉ាង​វិញ​ទៀត​ អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​ពិត​មែន​តែ​ត្រូវ​បាន​អភិរក្ស​និង​ពង្រីក​ ប៉ុន្តែ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទទួល​ផល​ឱ្យ​កាន់​តែ​ខ្ពស់​និង​សម្បូរ​បែប​របស់​ប្រ​ជា​ជន។​ សកម្ម​ភាព​របស់​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​និង​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ ពិត​មែន​តែ​មាន​ផ្នែក​ជឿន​លឿន​ច្រើន​ ប៉ុន្តែ​មាន​ការ​លំ​បាក​មួយ​ចំ​នួន​ គប្បី​បន្ត​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ៘

លោក​ចៅ​អាន អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​ គូស​បញ្ជាក់​៖ ចំ​នួន​គ្រួ​សារ​ជន​ជាតិ​និង​អត្រា​គ្រួ​សារ​ក្រី​ក្រ​ចំ​ណុះ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​មាន​ចំ​នួន​ច្រើន​ ប្រ​ភព​វិនិ​យោគ​ឧបត្ថម្ភ​ពី​មជ្ឈិម​នៅ​មាន​កម្រិត​; ការ​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​របស់​សង្គម​ ក៏​នៅ​មាន​ខ្វះ​ចន្លោះ​ច្រើន។​ ក្រៅ​ពី​នេះ​ ការ​ផ្សព្វ​ផ្សាយ​ចលនា​ជន​រួម​ជាតិ​អនុវត្ត​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ នៅ​ជួប​ការ​លំ​បាក​ច្រើន​ អន់​ថយ​ដោយ​សារ​កម្រិត​ប្រ​ជា​បញ្ញា​មិន​ស្មើ​គ្នា។​ ជន​រួម​ជាតិ​មួយ​ភាគ​នៅ​មាន​គំ​និត​រង់​ចាំ​ការ​វិនិ​យោគ​ ឧបត្ថម្ភ​របស់​រដ្ឋ​និង​សហគមន៍ ​ខ្វះ​ឆន្ទៈ​តស៊ូ​ ជំ​នះ​ការ​លំ​បាក​ឈាន​ឡើង​ មិន​ទាន់​ម្ចាស់​ការ​រៀប​ចំ​ផលិត​កម្ម​និង​ធ្វើ​អា​ជីវ​កម្ម​ដោយ​ខ្លួន​ឯង​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​លើក​ ស្ទួយ​ជីវ​ភាព។​

ការ​ខ្វះ​ចន្លោះ​ខាង​លើ​ត្រូវ​បាន​ដាក់​ចេញ​ដោយ​មូល​ហេតុ​ជា​ច្រើន​។​ ក្នុង​នោះ​ “មាន​កន្លែង​ខ្លះ​ ប្រ​ព័ន្ធ​នយោ​បាយ​មិន​ទាន់​មាន​ស្មារតី​ភ្ញាក់​រលឹក​គ្រប់​គ្រាន់​ពី​ការ​ងារ​ជន​ជាតិ​ និង​សាសនា​ ខ្វះ​ភាព​ជិត​ដិត​ក្នុង​ការ​ដឹក​នាំ ចង្អុល​ការ​ ពិនិត្យ​ដាស់​តឿន​រៀប​ចំ​អនុវត្ត​គោល​នយោ​បាយ។​ ការ​ងារ​បង្កើត​ប្រ​ភព​រៀប​ចំ​បំ​ប៉ន​កម្មា​ភិបាល​ជា​ជន​ជាតិ​មិន​ទាន់​បាន​យក​ចិត្ត​ទុក​ដាក់។​ ការ​ធ្វើ​សេនា​ធិការ​ ដាក់​ស្នើ​អំ​ពី​ជន​ជាតិ​ជា​មួយ​នឹង​សាសនា​ មាន​កន្លែង​ខ្លះ​ស្ថាប័ន​សមត្ថ​កិច្ច​មិន​ទាន់​មាន​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ពិសេស​ ដោយ​ឡែក​សម្រាប់​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ ជាមួយ​នឹង​ជន​ជាតិ​ខ្មែរ។​ គោល​នយោ​បាយ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​រាយ​ប៉ាយ ទាំង​បទ​បញ្ជា​លេខ​៦៨ និង​បទ​បញ្ជា​លេខ​១៩ មិន​ទាន់​មាន​រចនា​សម័្ពន្ធ​ទៅ​ជា​គោ​លនយោ​បាយ​ជាក់​ស្តែង។​ ប្រ​ភព​កម្លាំង​អនុវត្ត​សំ​ខាន់​គឺ ឧបត្ថម្ភ​មិន​ទាន់​អា​ទិភាព​ផ្តុំ​កម្លាំង​វិនិ​យោគ​អភិវឌ្ឍ​...” លោក​ សើុង​ភឿក​ហ្វាង​ បាន​វិភាគ​ដូច្នេះ។​

* មេរៀន​បទ​ពិសោ​ធន៍​សម្រាប់​ដំ​ណាក់​កាល​ក្រោយ​

ប្រ​ជា​ជន​ខ្មែរ​តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រប់​ផ្នែក​និង​គ្រប់​ថ្នាក់​ ដើម្បី​អភិវឌ្ឍ​ផលិត​កម្ម​ និង​លំ​នឹង​ជីវ​ភាព។​

ក្រោយ​រយៈ​ពេល​ជាង​៥ឆ្នាំ​ ផ្សព្វ​ផ្សាយ​អនុវត្ត​បទ​បញ្ជា​លេខ​១៩ មាន​មេ​រៀន​បទ​ពិសោធន៍​ជា​ច្រើន​ត្រូវ​បាន​ភូមិ​ភាគ​នា​នា​ដក​ពិសោធន៍ សម្រាប់​ដំ​ណាក់​កាល​ក្រោយ។​ លោក​គឹម​ង៉ុក​ថាយ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ ឆ្លង​តាម​រយៈ​ស្រាវ​ជ្រាវ​សបញ្ជាក់៖ កន្លែង​ណា​ដែល​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ និង​រដ្ឋ​អំ​ណាច​មាន​ស្មារតី​ភ្ញាក់​រលឹក​ត្រឹម​ត្រូវ​នូវ​គោល ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ អំ​ពី​ការ​ងារ​ជន​ជាតិ​និង​រៀប​ចំ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​នោះ​ គឺស្ថាន​ភាព​និង​ការ​ងារ​ជន​ជាតិ​មាន​ការ​ប្ដូរ​ផ្លាស់​ ជឿន​លឿន។​ កន្លែង​ណា​ផ្គួបស្មារតី​ភ្ញាក់​រលឹក​ជា​មួយ​នឹង​សកម្ម​ភាព​ជាក់​ស្តែង​ ព្រម​ទាំង​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ ទាញ​យក​ផល​បាន​ល្អ​ពី​សក្តានុពល​ ឧត្តម​ភាព​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ កសាង​ជីវ​ភាព​វប្បធម៌​ នោះ​គឺ​ជីវ​ភាព​រ​បស់​ជន​រួម​ជាតិ​ត្រូវ​បាន​កើន​ឡើង​ ពង្រឹង​បន្ថែម​ក្តី​ទំ​នុក​ចិត្ត​របស់​ជន​រួម​ជាតិ​ក្នុង​ការ​ដឹក​នាំ​របស់​បក្ស​និង​រដ្ឋ។​

តាម​ប្រ​សាសន៍​លោក​ ង្វៀង​ថាញ់​ណេម អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ ការ​ងារ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ជន​ជាតិ​និយាយ​រួម​ និង​បទ​បញ្ជា​លេខ​១៩ និយាយ​ដោយ​ឡែក​ ត្រូវ​មាន​ភាព​ច្បាស់​លាស់​ ដោះ​ស្រាយ​ឱ្យ​សមស្រប​រាល់​បញ្ហា​កង្វល់​ ផ្សារ​ភ្ជាប់​ជា​មួយ​ផល​ប្រ​យោជន៍​ និង​កាតព្វ​កិច្ច​របស់​សហ​គមន៍​និង​សង្គម។​ ផ្តើម​ពី​នោះ​ បង្ក​បាន​ការ​យល់​ស្រប​ដើម្បី​ជន​រួម​ជាតិ​បណ្ដា​ជន​ជាតិ​សកម្ម​ចូល​រួម​អនុវត្ត​។​ នៅ​ពេល​នោះ​ គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​រដ្ឋ​ ទើប​ស៊ី​ជម្រៅ​ក្នុង​ជីវ​ភាព​ពិត​ប្រា​កដ។​ ទន្ទឹម​នឹង​នោះ​ ម្ចាស់​ការ​កសាង​ ពង្រឹង​កង​ជួរ​កម្មា​ភិបាល​ កម្លាំង​ស្នូល​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ ក្នុង​ការ​ចលនា​ ផ្សព្វ​ផ្សាយ​ អនុវត្ត​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​អំ​ពី​ការ​ងារ​ជន​ជាតិ។​ កម្មា​ភិបាល​ បក្ខ​ជន​មាន​តួនា​ទីកំ​ណត់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ អា​ស្រ័យ​ហេតុ​នោះ​ ត្រូវ​យល់​ច្បាស់​ពី​ទំ​នៀម​ទម្លាប់​ ហើយ​ជា​និច្ច​កាល​ត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ ដោះ​ស្រាយ​ទាន់​ពេល​រាល់​បញ្ហា​ស្មុគ​ស្មាញ​ក្នុង​ជន​ជាតិ​ ជួយ​ជន​រួម​ជាតិ​យល់​ច្បាស់​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​ ពង្រីក​បាន​ទំ​នៀម​ទម្លាប់​ដ៏​ល្អ​របស់​ជន​ជាតិ​គឺជា​កត្តា​ដ៏​សំ​ខាន់​ សម្រេច​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។​

ក្រៅ​ពី​នេះ​ មាន​មតិ​ជា​ច្រើន​លើក​ឡើង៖ ការ​ជោគ​ជ័យ​ឬ​បរាជ័យ​របស់​គោ​លនយោ​បាយ​ ក៏​មាន​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ដល់​ការ​អភិរក្ស​និង​ពង្រីក​ប្រ​ពៃណី សាមគ្គី​របស់​បណ្ដា​ជន​ជាតិ​ទាំង​ឡាយ​ អនុវត្ត​ស្មើ​ភាព​រវាង​ជន​ជាតិ​នីមួយ​ៗ។​ មិន​រើស​អើង​ ទោះ​បី​ជា​ជន​ជាតិ​ណា​ក៏​ដោយ​ សុទ្ធ​តែ​ជា​បង​ប្អូន​ក្នុង​មហា​គ្រួ​សារ​ជន​ជាតិ​វៀត​ណាម​ទាំង​អស់។​ ត្រូវ​សាមគ្គី​ គោ​រព ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​របស់​ជន​ជាតិ​ទាំង​ឡាយ​ សំ​ដៅ​ពង្រីក​កម្លាំង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ក្នុង​ការ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​ ប្រ​ទេស​ជាតិ។​ លោក​ផាម​វ៉ាន់​ហេវ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ ជាក់​ស្តែង​រយៈ​ពេល​កន្លង​ អា​នុភាព​អមិត្ត​តែង​ឃោស​នា​ញុះ​ញង់​បំ​បែក​បំ​បាក់​ ផែន​មហា​សាមគ្គី​ជន​ជាតិ៘ ប៉ុន្តែ​ អា​ស្រ័យ​ដោយ​ការ​អនុវត្ត​ល្អ​គោល​នយោ​បាយ​ មហា​សាមគ្គី​ជន​ជាតិ​ យើង​ទប់​ស្កាត់​បាន​សកម្ម​ភាព​បំ​ផ្លិច​បំ​ផ្លាញ​របស់​អា​នុភាព​អមិត្ត​ រួម​ចំ​ណែក​ស្ថិរ​ភាព​នយោ​បាយ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ និង​កសាង​ប្រ​ព័ន្ធ​ន​យោ​បាយ​នៅ​ភូមិ​ភាគ​កាន់​តែរឹង​មាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ អា​ស្រ័យ​ហេតុ​នោះ​ ត្រូវ​ចេះ​ដាស់​ស្មារតី​ប្រ​វេណី​ស្នេហា​ជាតិ​ សាមគ្គី​ផ្សារ​ភ្ជាប់​ក្នុង​ការ​តស៊ូ​ការ​ពារ​មាតុ​ភូមិ​និង​កសាង​ប្រ​ទេស​ជាតិ​ ចលនា​ជន​រួម​ជាតិ​ខ្នះ​ខ្នែង​និង​ចូល​រួម​រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ។​ ឆ្លង​តាម​រយៈ​នោះ​ ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ឈាន​ឡើង​ កាត់​បន្ថយ​ស្មារ​តី​សំ​អាង​ ទន្ទឹង​រង់​ចាំ​របស់​ជន​រួម​ជាតិ​ភាគ​តិច​មួយ​ចំ​នួន​ ក្នុង​នោះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​មួយ​ចំ​នួន​ផង​ដែរ​ ដើម្បី​ចូល​រួម​កសាង​ភូមិ​ស្រុក​កាន់​តែសម្បូរ​សប្បាយ​និង​ស៊ី​វិ​ល័យ៕​

                       ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ