គណៈប្រតិភូក្រសួងនគរបាល ដឹកនាំដោយវរសេនីយ៍ឯក ង្វៀងហុងង្វៀន នាយខុទ្ទកាល័យរងក្រសួងនគរបាល ទើបធ្វើការជាមួយនគរបាលខេត្តត្រាវិញ ដើម្បីផ្សព្វផ្សាយដំណើការសាងសង់ផ្ទះជូនគ្រួសារក្រីក្រ មានស្ថានភាពលំបាកខាងលំនៅឋាន។
គណៈប្រតិភូចុះពិនិត្យជាក់ស្ដែង ស្ថានភាពគ្រួសារក្រីក្រមួយដែលជួបលំបាកខាងលំនៅឋាននៅស្រុកចូវថាញ់។
ក្នុងឱកាសជួបធ្វើការ អ្នកតំណាងទាំងឡាយបានឯកភាពលើថវិកាសាងសង់ គំរូផ្ទះមុខសញ្ញាឧបត្ថម្ភ ក៏ដូចជាពេលសាងសង់ផ្ទះគំរូ២ខ្នង ពេលបើកដំណើរការសាងសង់និងប្រគល់ផ្ទះ១.២៨៨ខ្នងទៀត។ ថវិកាសាងសង់ក្នុងមួយខ្នងគឺ៦៥លានដុង ក្នុងនោះក្រសួងនគរបាលចលនាឧបត្ថម្ភ៥០លានដុង និងថវិការរបស់ខេត្តត្រាវិញ បដិភាគ១៥លានដុង។ មុខសញ្ញាដែលបានឧបត្ថម្ភសាងសង់ផ្ទះ គឺជាគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជួបការលំបាកខាងលំនៅឋានចំណុះគ្រួសារគោលនយោបាយមានសគុណចំពោះបដិវត្តន៍; ជនរួមជាតិខ្មែរ; អ្នកដែលមានភាពជឿនលឿន សកម្មចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។
តាមការគ្រោងទុក ពេលបើកដំណើរការសាងសង់ និងប្រគល់ជូនផ្ទះគំរូ២ខ្នងនៅឃុំប៊ិញភូ ស្រុកកាងឡុង គឺរៀបចំឡើងមុនថ្ងៃ១២ ខែមេសា ស្របនឹងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ; ចំណែកផ្ទះ ១.២៨៨ ខ្នងក្រៅពីនោះ បើកដំណើរការសាងសង់ជាលំដាប់លំដោយ ហើយប្រគល់ជូនមុនថ្ងៃ៣០ ខែសីហា ស្របនឹងឱកាសអំណរខួបអនុស្សាវរីយ៍៧៩ឆ្នាំ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃ២ ខែកញ្ញា។
អនុវត្តគោលការណ៍របស់បក្ស រដ្ឋ អំពីសុខុមាលភាពសង្គម “ព្រួតដៃគ្នាដើម្បីជួយអ្នកក្រ មិនទុកចោលនរណាម្នាក់នៅខាងក្រោយ” កសាង “ជំហរសន្តិសុខប្រជាជន” រឹងមាំជាច្រើនឆ្នាំមកនេះក្រសួងនគរបាល កៀរគរបានប្រភពធនធានថវិកាសាងសង់ផ្ទះជាង១៥.០០០ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារជួបការលំបាកខាងលំនៅឋាននៅ១៥ខេត្ត ក្នុងទូទាំងប្រទេស៕
ប្រភពៈ cand.com.vn - ពេជ្រសឿន