មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/04/2024 - 17:24

ស្ពាន​តភ្ជាប់​ "ឆន្ទៈ​បក្ស​និង​ទឹក​ចិត្ត​ប្រ​ជា​ជន​"

 

…ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ដែល​យើង​ខ្ញុំ​បាន​ជួប​និង​សំ​ណេះ​សំ​ណាល​ មិន​ត្រឹម​តែជា​គំរូ​លេច​ធ្លោ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ​    ថែម​ទាំង​បាន​រួម​ចំ​​  ណែ​ក​​សំ​ខាន់ៗ​ជា​ច្រើន​ក្នុង​សេដ្ឋ​កិច្ច​ - សង្គម​ ធានា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​នឹង​ភូមិ​សាស្រ្ត​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​ទៀត​ផង។ល។​  លោក​អ៊ំ​ លោក​ពូ រួម​ជា​មួយ​នឹង​អ្នក​មាន​ប្រ​ជា​ប្រិយ​ ត្រូវ​បាន​បង​ប្អូន​ជន​រួម​ជាតិ​ជឿ​ទុក​ចិត្ត​ បោះ​ឆ្នោត​ជ្រើស​រើស​ បាន​ក្លាយ​ជា​កម្លាំង​ស្នូល​ ជា​ស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​រវាង​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ ពិសេស​គឺជន​រួម​ជាតិ​ភាគ​តិច​។​

អត្ថ​បទ​ទី១៖ លោក​គឹម​ជោរ​ គំ​រូ​លេច​ធ្លោ​នៅ​ឃុំ​ង៉ាយ​ស្វៀង​

លោក​គឹម​ជោរ។​

ឆ្នាំ​២០២០ លោក​គឹម​ជោរ​ (ហៅ​ត្រេវ) គណៈ​កម្ម​ការ​វត្ត​ស្វាយ​សៀម​ចាស់​ ភូមិ​ស្វាយ​ធំ​ ឃុំ​ង៉ាយ​ស្វៀង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​ប្រ​ជា​ជន​បោះ​ឆ្នោត​ជ្រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ។​ រហូត​ដល់​ចុង​ឆ្នាំ​២០២៣ គាត់​មាន​កិត្តិ​យស​បាន​ចូល​ក្នុង​កង​ជួរ​បក្ស។​

លោក​គឹម​ជោរ​ ខ្នះ​ខ្នែង​កៀរ​គរ​មា​មីង​ខ្មែរ​ក្នុង​ភូមិ​អនុវត្ត​ល្អ​គោល​មាគ៌ា​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​និង​ការ​ចលនា​ផ្សេង​ៗ​ក្នុង​ភូមិ​ភាគ។​ ដើម្បី​អនុវត្ត​ការ​កៀរ​គរ​បាន​ល្អ​ គាត់​គឺអ្នក​ឈាន​មុខ​ក្នុង​ការ​បរិច្ចាគ​ដី​ជាង​ ១.០០០ម២ សម្រាប់​កសាង​ផ្លូវ​ សំ​ណង់​ធារា​សាស្រ្ត។​ លោក​គឹម​ជោរ​ រ៉ាយ​រ៉ាប់៖ “ដី​ជា​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ ខ្ញុំ​ចង់​ឱ្យ​ភូមិ​ស្រុក​មាន​ការ​រីក​ចម្រើន​ឡើង​ ប្រ​ជា​ជន​ម្នាក់ៗ​ត្រូវ​ធ្វើ​ជា​គំរូ​ ពិសេស​គឺ​បក្ខ​ជន​ដែល​មាន​វ័យ​ចំ​ណាស់។​ ព្រោះ​ហេតុ​នោះ​ ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ជាង​ ១.០០០​ម២ សម្រាប់​កសាង​សំ​ណង់​គមនា​គមន៍​ ធារា​សាស្រ្ត។ល។​ ខ្ញុំ​បាន​ឆ្លៀត​ពេល​ផ្សព្វ​ផ្សាយ​ ពន្យល់​ កៀរ​គរ​ជន​រួម​ជាតិ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ មិន​ស្ដាប់​តាម​ជន​ទុច្ចរិត​ឆ្លៀត​ឱកាស​អូស​ទាញ​និង​អុជ​អាល រក្សា​ខ្ជាប់​សន្ដិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ។​ល។”។​

ប្ដី​ប្រ​ពន្ធ​លោក​គឹម​ជោរ​ (ខាង​ឆ្វេង​) កំ​ពុង​ពិភាក្សា​យោ​បល់​ជា​មួយ​នឹង​
លេខាសាខាបក្សភូមិស្វាយធំ។

លោក​គឹម​ជោរ​ ថែម​ទាំង​ផ្សព្វ​ផ្សាយ​ដើម្បី​ជួយ​មា​មីង​ឃើញ​ច្បាស់​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​កសិកម្ម​ ហ៊ាន​នាំ​យក​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ចូល​ក្នុង​ផលិត​កម្ម។​

លោក​ស្រី​ ថាច់​ធីហុង​វឹង​ លេខា​សាខា​បក្ស​ ភូមិ​ស្វាយ​ធំ​ ឱ្យ​ដឹង​៖“ទង្វើ​របស់​ពូថា​ច់​ជោរ​ បាន​តភ្ជាប់​ ជួយ​ដល់​គ្រួ​សារ​នៅ​តាម​តំ​បន់​វាល​ស្រែ​របស់​ភូមិ​យល់​ពី​ប្រ​យោជន៍​ជាក់​ស្ដែង​ និង​ភាព​យូរ​អង្វែង​ក្នុង​ការ​កសាង​ផ្លូវ​ជន​បទ។​ លោក​ ពូគឹម​ជោរ​ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ ម៉្លោះ​ហើយ​ យោ​បល់​ដែល​គាត់​លើក​ឡើង​ តែង​បាន​មាមីង​គាំ​ទ្រ។​ គាត់​បាន​សម្រុះ​សម្រួល​ជោគ​ជ័យ​សឹង​រាល់​ករណី​វិវាទ​ដី​ធ្លី​ អា​ពាហ៍​ពិពាហ៍​និង​គ្រួ​សារ​នៅ​ក្នុង​ភូមិ”។​

លោក​ ង្វៀង​ខាញ់​ហ្វា លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ង៉ាយ​ស្វៀង​ បញ្ជាក់​៖ “លោក​គឹម​ជោរ​ បាន​បង្ហាញ​ពី​លក្ខណៈ​គំ​រូ​ និង​ឈាន​មុខ​ក្នុង​ការ​ចូល​រួម​អនុវត្ត​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ។​ ចំ​ពោះ​សកម្ម​ភាព​ក្នុង​ភូមិ​ភាគ​ មាន​ដូច៖ កសាង​សំ​ណង់​សុខុ​មាល​ភាព​សង្គម​ សម្រុះ​សម្រួល​ ចិញ្ចឹម​កូន​ចៅ​ក្នុង​គ្រួ​សារ​ឱ្យ​ទៅ​រៀន​សូត្រ​ ចំ​ពោះ​គាត់​និង​គ្រួ​សារ​បាន​អនុវត្ត​ល្អ​ណាស់​; ធ្វើ​ជា​គំរូ​ដើម្បី​អ្នក​រាល់​គ្នា​ធ្វើ​តាម។​ ការ​ចលនា​ “រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ​” នៅ​ស្វាយ​សៀម​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​ ម្ល៉ោះ​ហើយ​ មាន​កម្មា​ភិបាល​និង​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​សកម្ម​ ក្នុង​នោះ​ មាន​លោក​គឹម​ជោរ។​ គាត់​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ ប្រាក់​កាស​ និង​កម្លាំង​ពល​កម្ម​សម្រាប់​កសាង​ផ្លូវ។​  លោក​គឹម​ជោរ​ ក៏​ជា​អ្នក​រួម​ដំ​ណើរ​ជា​មួយ​នឹង​ភូមិ​ភាគ​ដើម្បី​គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​លំ​បាក​ ម្ល៉ោះ​ហើយ​គាត់​ជា​គំរូ​លេច​ធ្លោ​ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វាយ​តម្លៃ​ខ្ពស់​”៕​ 

          សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ