ដោយបានការឯកភាពរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង វត្តអូរជុំអារាមព្រែកចេក នៅឃុំវិញគ្វើយ ទីរួមខេត្តង៉ាណាំ រួមជាមួយគណៈកម្មការវត្ត បានរៀបចំពិធីសម្ពោធព្រះវិហារ។ នេះគឺជាវត្តទី៣ក្នុងឆ្នាំ ២០២៤ របស់ខេត្តសុកត្រាំងដែលបានសម្ពោធព្រះវិហារ។
ព្រះវិហារវត្តអូរជុំអារាមព្រែកចេក
ព្រះវិហារវត្តអូរជុំអារាមព្រែកចេក ត្រូវបានកសាងចាប់ពីឆ្នាំ ២០១៧ រហូតដល់សព្វថ្ងៃបានសម្រេចជាស្ថាពរ សរុបថវិកាជាង ៤,៣ ពាន់លានដុង។ ក្នុងនោះ រដ្ឋឧបត្ថម្ភថវិកាកសាងជាង ១,១ ពាន់លានដុង ទឹកប្រាក់ដទៃពីនោះ បានមកពីពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសរួមវិភាគទាន។ ក្រៅពីនេះ វត្តថែមទាំងចលនាពុទ្ធបរិស័ទរួមវិភាគទានកសាងសមិទ្ធផលផ្សេងៗ ដូច៖ ខ្លោងទ្វារ សាលាធម្មសភា ២ ខ្នង សួនច្បារ ទីធ្លាវត្ត។ល។ គិតជាតម្លៃទឹកប្រាក់សរុបជាង ២១,៦ ពាន់លានដុង។ ពេលវិហារសម្ពោធដាក់ឱ្យប្រើប្រាស់ បង្កលក្ខណសម្បត្តិងាយស្រួលដល់ព្រះសង្ឃ ប្រារព្ធពិធីសង្ឃកម្មផ្សេងៗ ទៅតាមពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។
ឆ្នាំ ២០២៤ ខេត្តសុកត្រាំងមានវត្តចំនួន ៥ ដែលបានរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ។ វត្តដៃតាសួសនៅស្រុកមីទូ និងវត្តកោះទុង ស្រុកកូវឡាវយុង មានផែនការរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមានៅដើមខែមេសា និងដើមខែឧសភានេះដែរ៕
លីធាន-លីសៀ