25/03/2024 - 09:40

ឧបត្ថម្ភ​នារី​ផ្តើម​អា​ជីព

សមាគម​សហ​ព័ន្ធ​នារី​ខេត្ត​សុក​ត្រាំង បាន​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​គម្រោង “ឧបត្ថម្ភ​នារី ផ្តើម​អា​ជីព  ដំ​ណាក់​កាល​២០១៧​-​២០២៥”។ ឆ្លង​តាម​រយៈ​នោះ បាន​ឧបត្ថម្ភ​នារី​ផ្តើម​អា​ជីព អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​ធ្វើ​អា​ជីវ​កម្ម​បាន​ទាន់​ពេល ដើម្បី​លើក​កម្ពស់​ឋានៈ​របស់​នារី​ក្នុង​គ្រួសារ​និង​សង្គម។

 ទម្រង់​ត្បាញ​កំប្លោក បាន​ជួយ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​និង​រក​បាន​ប្រាក់​
ចំ​ណូល​បន្ថែម​ជូន​ប​ង​ប្អូន​នារី​ជន​បទ ។

យោង​តាម​សមា​គម​សហ​ព័ន្ធ​នារី​ខេត្ត​សុក​ត្រាំង ឆ្នាំ​២០២៣ សមា​គម​សហ​ព័ន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់​បាន​ចង​សម្ព័ន្ធ និង​ឧបត្ថម្ភ​នារី​ផ្តើម​ធ្វើ​អា​ជីវ​កម្ម ផ្តើម​អាជីព​ចំនួន​៤១៩​នាក់ ក្នុង​នោះ មាន​នារី​បុល​ទុន​៦៩​នាក់ ដោយ​ទឹក​ប្រាក់​៤,៧​ពាន់​លាន​ដុង។ ក្រៅ​ពី​នោះ ​សមា​គម​នៅ​ទាំង​ឧបត្ថម្ភ​នារី​លើក​កម្ពស់​សមត្ថ​ភាព​ធ្វើ​ម្ចាស់​សហ​គ្រាស គ្រប់​គ្រង​សហករណ៍ ម្ចាស់​អា​ជីវ​កម្ម។ល។ អនុវត្ត​សកម្ម​ភាព​ជា​ច្រើន​ឧបត្ថម្ភ​ឧទ្ទេស​នាម​ផលិត​ផល អនុវត្ត​ទម្រង់​ ឧបត្ថម្ភបុ​ល​ទុន និង​កៀក​ជិត​ជា​មួយ​នឹង​ផ្នែក​ពាក់​ព័ន្ធ​ដើម្បី​អនុវត្ត​នូវ​ផលិត​ផល OCOP ។ល។ ដល់​សមា​ជិក។ បង​ស្រី​លីធី​ថាញ់​ស្វឹង​ ប្រ​ធាន​ក្រុម​សហ​ការ​បណ្តុះ​ដើម​ទម្លាប់ ស្រុក​ចូវ​ថាញ់ ឱ្យដឹង៖ “ដោយ​បាន​ឧបត្ថម្ភ​បុល​ទុន​១០០​លាន​ដុង​ពី​ប្រ​ភព​ទុន ឧបត្ថម្ភ​នារី​​ផ្តើម​អា​ជីព ម្ល៉ោះ​ហើយ ខ្ញុំ​មាន​លក្ខណៈ​បើក​ទូលាយ​ទម្រង់​បណ្តុះ​ដើម​ទម្លាប់”។ ឆ្នាំ​២០២៣ ផ្លែ​ទម្លាប់​សម្រេច​បទដ្ឋាន OCOP ម្ល៉ោះ​ហើយ​កាន់​តែ​អំ​ណះ​អំណាង​ពី​គុណ​ភាព​នៅ​លើ​ទីផ្សារ។ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ ខ្ញុំ​លក់​កូន​ដើម​ទម្លាប់​បាន​ជាង​១០.០០០​ដើម ចេញ​ទីផ្សារ​ទាំង​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត ហេតុ​នោះ  បា​នជួយ​គ្រួសារ​ខ្ញុំ​ចាក​ផុត​ពីភាព​ក្រីក្រ ឈាន​ឡើង​ធូរ​ធារ”។

ផ្តើម​ពី​ប្រ​ភព​ទុន​របស់​គម្រោង​និង​ការ​ឧបត្ថម្ភ​របស់​សមា​គម​សហ​ព័ន្ធ​នារី ទើប​ទម្រង់​បណ្តុះ​ផ្សិត​អំ​បោះ​របស់​យឿង​ដារី បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន OCOP។

តាម​ប្រសាសន៍​លោក​ស្រី ត្រឹង​ហុង​នី ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ស្រុក​មី​ស្វៀង ផ្តើម​ពី​ប្រ​ភព​ទុន​របស់​គម្រោង ស្រុក​ក៏​បាន​ឧបត្ថម្ភ សមា​ជិក​ជា​ច្រើន បំ​ផុត​គឺ​សមា​ជិក​ខ្មែរ​បាន​បុល​ទុន​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ ទន្ទឹម​នឹង​នោះ សមា​គម​បាន​ផ្តុំ​កម្លាំង​ពង្រឹង​អង្គ​ការ​សមា​គម និង​ឃោសនា ចលនា​សមា​ជិក​កសាង​ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព; ឧបត្ថម្ភ​សមា​ជិក​បុល​ទុន​ពី​៣០​ដល់​១០០​លាន​ដុង​/ម្នាក់ (អា​ស្រ័យ​លើ​ទម្រង់) ពីធនា​គារ គោល​នយោ​បាយ​សង្គម ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច ឈាន​ឡើង​ធូរ​ធារ។ ទម្រង់​ដែល​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ បាន​ជួយ​បង​ប្អូន​នារី​ចាក​ផុត​ពីភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន ដូច​ជា៖ ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ ដាំ​ដំ​ណាំ​រួម​ផ្សំ បង្កង​-ស្រូវ លក់​ដូរបន្លែ​បង្ការ សារ​ពើ​ភ័ណ្ឌ និង​ជួញ​ដូរ​សម្ភារៈ​កសិកម្ម​ជា​ដើម។

លោក​ស្រី​ង្វៀង​ធី​ហ្វែ​ជី ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ខេត្ត​សុក​ត្រាំង ឱ្យ​ដឹង៖ គម្រោង​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ក្នុង​ការ​កែ​លម្អ​ឋានៈ​របស់​នារី​ក្នុង​គ្រួសារ​និង​សង្គម។ ហេតុ​នោះ សមា​គម​សហ​ព័ន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ផ្តុំ​កម្លាំង​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​នូវ​គោល​នយោ​បាយ​ពី​ការ​ផ្តើម​អា​ជីព​ក្នុង​សមា​ជិក។ ទន្ទឹម​នឹង​នោះ ចង​សម្ព័ន្ធ​ដើម្បី​សមា​ជិក​មាន​គោល​បំណង​ផ្តើម​អាជីព បាន​កៀក​ជិត​នឹង​ប្រ​ភព​ទុន បុល​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ប្រ​ភព​កម្លាំង​ពី​សមាគម​ខេត្ត​និង​ពី​កម្ម​វិធី គម្រោង​ផ្សេងៗ​ទៀត។ មក​ទល់​ពេល​នេះ គម្រោង​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព ជួយ​ឱ្យ​នារី​អំ​ណះ​អំ​ណាង​សមត្ថ​ភាព​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ធ្វើ​អា​ជីវ​កម្ម ដើម្បី​ធ្វើ​មាន​និង​មាន​ឋានៈ​ក្នុង​គ្រួសារ​និង​សង្គម៕

                                          យ្វីអាញ-បក​ប្រែ៖ វិមាន

ចែករំលែកអត្ថបទ