18/03/2024 - 08:58

សុក​ត្រាំង ផ្សព្វ​ផ្សាយ​ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ដល់​សិស្ស​ជាង​១.០០០​នាក់

ថ្មីៗ​នេះ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ទើប​សហ​ការ​ជា​មួយ​សាលា​វិទ្យា​ល័យ​ក្រុង​សុក​ត្រាំង រៀប​ចំ​ការ​ឃោសនា​ ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម និង​អធិប​តេយ្យ​សមុទ្រ កោះ​ដល់​សិស្ស​ជាង​១.០០០​នាក់។

​​ ទិដ្ឋ​ភាព​​​នៃ​​ពិធី​​ឃោសនា​ផ្សព្វ​ផ្សាយ​ច្បាប់។

ដើម្បី​ការ​ឃោសនា​ស៊ី​ជម្រៅ​ទៅ​ក្នុង​ជីវ​ភាព ងាយ​យល់​និង​សម​ស្រប​ជា​មួយ​នឹង​វ័យ​សិស្ស  កម្មា​ភិបាល​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​បាន​ចង​​ក្រង​សំ​ណួរ​ធ្វើ​តេស្ត ស្តី​ពី​​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​ងារ​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ  និង​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​និង​កោះ ដើម្បី​ប្អូនៗ​​ឆ្លើយ​សំណួរ។ ឆ្លង​តាម​រយៈ​នោះ ដើម្បី​ជួយ​សិស្សា​នុសិស្ស​ក្ដាប់​បាន​ខ្លឹម​សារ​ជា​មូល​ដ្ឋាន និង​ភាព​ចាំ​បាច់​នៃ​ការ​ចេញ​ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម រួម​ចំណែក​បំ​ប៉ន លើក​កម្ពស់​ការ​​យល់​ដឹង និង​ស្មារតី​ទទួលខុ​ស​ត្រូវ​របស់​យុវ​ជនក្នុង​ការ​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ទឹក​ដី សន្តិ​សុខ​ព្រំ​ដែនសមុទ្រ​និង​កោះ​នៃ​មាតុ​ភូមិ៕

                                           យ្វីអាញ- បក​ប្រែ៖ មេង​លី

ចែករំលែកអត្ថបទ