12/03/2024 - 16:30

រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ស្រុក​ត្រឹង​ដេ

កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ​និង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ តែង​កាន់​ជាប់​កាំ​ភ្លើង​ សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​កង​កម្លាំង​ទាំង​ក្នុង​និង​ក្រៅ​ភូមិ​ភាគ​ ដើម្បី​ក្តាប់​ស្ថាន​ភាព​និង​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ស្រុក​ត្រឹង​ដេ។​

កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ផ្សព្វ​ផ្សាយ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ការ​រត់​គយ​គៃ​បន្លំ​ពាណិជ្ជ​កម្ម​តាម​កប៉ាល់។

លោក​អនុសេនីយ៍​ឯក​ ហ្វិញ​លីតឿង ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​ឱ្យ​ដឹង៖ ស្រុក​ត្រឹង​ដេ មាន​ផ្លូវ​អន្តរ​ខេត្ត​និង​ស្រុក​ជា​ច្រើន​ រួម​ជា​មួយ​នឹង​ទន្លេ​ធំ​ៗ​ ដូច្នេះ​ស្ថាន​ភាព​នៃ​សកម្ម​ភាព​របស់​ឧក្រិដ្ឋ​ជន​មាន​ភាព​ស្មុគ​ស្មាញ​ ដោយ​កល​ល្បិច​ជា​ច្រើន​ដើម្បី​ទប់​ទល់​ជា​មួយ​នឹង​កម្លាំង​សមត្ថ​កិច្ច។​ ម៉្យាង​លើ​ភូមិ​សាស្រ្ត​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ជីវ​ភាព​រ​បស់ប្រ​ជា​ជន​មួយ​ចំ​នួន​នៅ​ជួប​ការ​លំ​បាក​ ដូច្នេះ​ងាយ​នឹង​រង​ការ​អូស​ទាញ​ធ្វើ​ឱ្យ​បាត់​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ និង​ប្រ​ព្រឹត្ត​បំ​ពាន​ច្បាប់​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។​ ដោយ​កំ​ណត់​ច្បាស់​ការ​ងារ​ប្រ​យុទ្ធ​ នឹង​ការ​ប្រ​ព្រឹត្ត​បទ​ល្មើស​ គឺជា​ការ​ងារ​លំ​បាក​ស្មុគ​ស្មាញ​ និង​ជា​ប្រ​ចាំ​ ម្ល៉ោះ​ហើយ​អង្គ​ភាព​បាន​ជំ​រុញ​ការ​ឃោ​សនា​ គួប​ផ្សំ​នឹង​ការ​ប្រ​យុទ្ធ​ បង្ក្រាប​បទ​ល្មើស។​ ទន្ទឹម​នឹង​នោះ​ ពង្រឹង​ការ​រៀប​ចំ​ហ្វឹក​ហ្វឺន​វិជ្ជា​ជីវៈ និង​លត់​ដំ​កាយ​សម្ប​ទា​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​ ឱ្យ​មាន​ចំ​ណេះ​ដឹង​ផ្នែក​ច្បាប់​និង​មាន​សុខ​ភាព​ល្អ​ ដើម្បី​អនុវត្ត​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ។​

ឆ្នាំ​២០២៣ អង្គ​ភាព​បាន​ចាប់​ឃាត់​ខ្លួន​និង​ធ្វើ​បណ្ដឹង​ពី​បទ​ឧក្រិដ្ឋ​៥​ករណី ដល់​មុខ​សញ្ញា ​៥ នាក់ ដែល​រក្សា​ទុក​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​និង​វត្ថុ​តាងគឺ Methamphetamine ១១,៤៧៥៤​ក្រាម។​ ចាប់​២៥​ករណីដោយ​មាន​មុខ​សញ្ញា​៧៤​នាក់ ចេញ​សេចក្តី​សម្រេច​ពិន័យ​រដ្ឋ​បាល​២០​ករណី​ចំ​ពោះ​មុខ​សញ្ញា​៦៩​នាក់​ពី​បទ​រត់​គយ និង​លេង​ល្បែង​ស៊ី​សង​ គិត​ជា​ទឹក​ប្រាក់​ជាង​១៥០​លាន​ដុង​; រឹប​អូស​បារី​បរទេស​គ្រប់​ប្រ​ភេទ​៧១០​កញ្ចប់​; ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រឹង​ដេ ចេញ​សេចក្តី​សម្រេច​ពិន័យ​រដ្ឋ​បាល​៤​ករណី​ចំ​ពោះ​មុខ​សញ្ញា​៤នាក់ ដែល​រំលោភ​បំ​ពាន​លើ​វិស័យ​ធារា​សាស្ត្រ​និង​ទំ​នប់​ដោយ​ពិន័យ​ជា​ប្រាក់​ ១០០ ​លាន​ដុង។ល។​ កំ​ពង់​ផែ​ត្រឹង​ដេ មាន​កប៉ាល់​ចេញ​ចូល​ច្រើន​បង្កប់​ហា​និភ័យ​នៃ​ការ​រត់គយ និង​ក្លែង​បន្លំ​ពាណិជ្ជ​កម្ម។​ ដូច្នេះ​ អង្គ​ភាព​បាន​បង្កើន​ចំ​នួន​ទ័ព​សម្រាប់​ដំ​ណាក់​ត្រួត​ពិនិត្យ​ការ​ពារ​ព្រំ​ដែន​ទាំង​ពីរ​សហ​ការ​រៀប​ចំ​ ដើរ​ល្បាត​ និង​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រ៉ឹង​ជា​ញឹក​ញាប់​ចំ​ពោះ​មនុស្ស​ មធ្យោ​បាយ​ដែល​ចេញ​ចូល​ប្រ​កប​មុខ​របរ​អា​ជីវ​កម្ម​តាម​ផ្លូវ​សមុទ្រ​ ធានា​ត្រូវ​តាម​នីតិ​វិធី​និង​បែប​បទ។​ ឆ្នាំ​២០២៣ រៀប​ចំ​ដើរ​ល្បាត​ឯក​រាជ្យ​បាន​ចំ​នួន​១០២​លើក​ មាន​សមមិត្ត​ចូល​រួម​ជាង​៨៧២​នាក់ មាន​ចម្ងាយ​ផ្លូវ​ ១.១១២​គីឡូ​ម៉ែត្រ។​ ត្រួត​ពិនិត្យ​កប៉ាល់​នេសាទ​ចំ​នួន​៥.៣០០​គ្រឿង​ មនុស្ស​២៨៤.៤១០​នាក់។ល។​ អា​ស្រ័យ​ហេតុ​នេះ​ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​តំ​បន់​ព្រំ​ដែន​សមុទ្រ​ត្រូវ​បាន​រក្សា​លំ​នឹង​និង​មាន​ស្ថិរ​ភាព។​

លោក​វរសេនីយ៍​ឯក​ ង្វៀង​ថាញ​ផុង ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ឱ្យ​ដឹង៖ “អង្គ​ភាព​បាន​ម្ចាស់​ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ប្រ​យុទ្ធ​ ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​វិធាន​ការ​វិជ្ជា​ជីវៈ​ជា​ច្រើន​ និង​កសាង​ផែន​ការ​វិជ្ជា​ជីវៈ ដើម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​និង​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​ រត់​គយ ក្លែង​បន្លំ​ពាណិជ្ជ​កម្ម​ និង​បទ​ល្មើស​ផ្សេង​ៗ​ទៀត។​ ប្តេជ្ញា​មិន​ឱ្យ​កើត​មាន​ចំ​ណុច​ក្តៅ​ ហេតុ​ការណ៍​ស្មុគ​ស្មាញ​ រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ សក្តិ​សម​ជា​ទីបង្អែក​ដ៏​រឹង​មាំរបស់​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​នៃ​ស្រុក​ត្រឹង​ដេ៕​

                             យ៉ី​អាញ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ