04/03/2024 - 16:43

សិក្សា​មុខ​វិជ្ជា​អ្វី​ ដើម្បី​បាន​ធ្វើ​ការ​​នៅ​ទីផ្សារពាណិ​ជ្ជកម្ម​អេ​ឡិច​ត្រូនិក​?

ទីផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក​ កំ​ពុង​អភិវឌ្ឍ​ខ្លាំង​ក្លា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ បង្កើត​ឱកាស​ការ​ងារ​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​។​

ទីផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក​ កំ​ពុង​បង្កើត​ឱកាស​ការ​ងារ​ជាច្រើន។​  (រូប​ជា​ឧទាហរណ៍​)

ទីផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក​ធំ​ៗ​ ដូច​ជា Shopee, Lazada, TikTok Shop ។ល។​ កំ​ពុង​ទាក់​ទាញ​អតិថិ​ជន​យ៉ាង​ច្រើន​ ផ្តើម​ពី​នោះ​ បង្កើត​ឱកាស​ការ​ងារ​ជា​មួយ​នឹង​កម្រិត​ប្រាក់​ខែ​ទាក់​ទាញ​អា​រម្មណ៍​និស្សិត​ជា​ច្រើន​ដែល​ទើប​បញ្ចប់​ការ​សិក្សា។​ ហើយ​ក៏​មាន​បេក្ខ​ជន​ជា​ច្រើន​មិន​ប្រា​កដ​ក្នុង​ចិត្ត​ថា​ គួរ​តែ​សិក្សា​មុខ​វិជ្ជា​ណា​ទើប​អាច​ធ្វើ​ការ​នៅ​ទីផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក​បាន។​

មុខ​វិជ្ជា​ជួយ​ “រក​លុយ​” នៅ​ទីផ្សារ​ពាណិ​ជ្ជកម្ម​អេឡិច​ត្រូនិក

ពាណិ​ជ្ជកម្ម​អេឡិច​ត្រូនិក​ គឺជា​សកម្ម​ភាព​អា​ជីវ​កម្ម​តាម​រយៈ​ខឿន​អ៊ីន​ធឺ​ណិត និង​បណ្តាញ​កុំ​ព្យូ​ទ័រ​ ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​ក្នុង​ដំ​ណើរ​ការ​ជួញ​ដូរ​តាម​អ៊ីន​ធឺ​ណិត​របស់​អា​ជីវ​កម្ម។​

លោក​ង្វៀង​ក្វាង​ទ្រុង​ អនុប្រ​ធាន​ការិ​យាល័យ​គ្រប់​គ្រង​ការ​បណ្តុះ​បណ្តា​ល​របស់​សាកល​វិទ្យា​ល័យ​ពាណិជ្ជ​កម្ម​ ឱ្យ​ដឹង៖ បេក្ខ​ជន​អាច​ជ្រើស​យក​ច្រើន​មុខ​វិជ្ជា​សិក្សា​ ដើម្បី​មាន​ឱកាស​ធ្វើ​ការ​នៅ​ទីផ្សារពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក។​ ក្នុង​នោះ​ មាន​មុខ​វិជ្ជា​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក​ និង​ម៉ា​ឃីត​ធីង មាន​ការ​ទាក់​ទង​ផ្ទាល់​ដល់​វិស័យ​នេះ​ ដែល​បេក្ខ​ជន​ជា​ច្រើន​ចង់​ស្វែង​រក​សិក្សា។​

ដើម្បី​មាន​មុខ​តំ​ណែង​ការ​ងារ​នៅ​ទីផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក​ឈាន​មុខ​គេនោះ​ បេក្ខ​ជន​ក៏​អាច​ស្វែង​យល់​បន្ថែម​នូវ​មុខ​វិជ្ជា​មួយ​ចំ​នួន​ទៀត​ ដូច​ជា៖ Logistics និង​គ្រប់​គ្រង​សង្វាក់ផ្គត់​ផ្គង់​ប្រ​ព័ន្ធ​ព័ត៌​មាន​គ្រប់​គ្រង​ សារ​គមនា​គមន៍​ពហុ​មធ្យោ​បាយ​ គ្រប់​គ្រង​អា​ជីវ​កម្ម​ និង​វិទ្យា​សាស្ត្រ​ទិន្ន​ន័យ។​

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ ជាមួយ​នឹង​ចំ​ណេះ​ដឹង​និង​ឧត្តម​ភាព​អំ​ពី​ការ​កសាង​យុទ្ធ​សាស្ត្រ​អា​ជីវ​កម្ម​ បំ​ណិន​វិជ្ជា​ជីវៈ​ពាក់​ព័ន្ធ​ដល់​វិស័យ​​បច្ចេក​វិទ្យា​ព័ត៌​មាន​វិទ្យា​និង​ភាសា​បរទេស​ និស្សិត​អាច​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​នៅ​តាម​ក្រុម​ហ៊ុន​ សម្ព័ន្ធ​ក្រុម​ហ៊ុន​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស។​

កម្រិត​ប្រាក់​ខែ​នៅ​ទីផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និក​

តាម​ការ​កត់​សម្គាល់​ មុខ​តំ​ណែង​ការ​ងារ​នៅ​ទីផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក​កំ​ពុង​បាន​និយោ​ជក​ជា​ច្រើន​រង់​ចាំ​ទទួល​ រួម​មាន​មុខ​តំ​ណែង​ការ​ងារ​មួយ​ចំ​នួន​ លោក​អ្នក​អាច​ស្វែង​យល់​បន្ថែម​ដូច​ជា៖ ជំ​នួយ​ការ​ពាណិជ្ជ​កម្ម​អេ​ឡិច​ត្រូនិក​ គ្រប់​គ្រង​ផលិត​ផល​អន​ឡាញ​ ជំ​នាញ​វិភាគ​ម៉ាឃីត​ធីង បុគ្គ​លិក​ខ្លឹម​សារ​និង​ផ្សាយ​ពាណិជ្ជ​កម្ម។​

សា​កល​វិទ្យា​ល័យ​ដុង​អា​ ផ្តល់​ព័ត៌​មាន៖ កម្រិត​ប្រាក់​ខែ​ដំ​បូង​របស់​បុគ្គ​លិក​លើ​វិស័យ​នេះ​ក្នុង​រង្វង់​ពី​៦-១០​លាន​ដុង​/ខែ។​ នៅ​ពេល​មាន​បទ​ពិសោធន៍​ការ​ងារ​ ប្រាក់​ខែ​របស់​លោក​អ្នក​អាច​ឡើង​ដល់​១៥-២០​លាន​/ខែ។​

ក្នុង​នោះ​ ប្រាក់​ខែ​ខ្ពស់​បំ​ផុត​បាន​ទៅ​លើ​មុខ​តំ​ណែង​នា​យក​ពា​ណិជ្ជ​កម្ម​អេឡិច​ត្រូនិក​ ស្ថិត​ក្នុង​រង្វង់​ពី​៣០​-៥០​លាន​/ខែ​ ឬ​ខ្ពស់​ជាង​ទៀត​អា​ស្រ័យ​លើ​សមត្ថ​ភាព។​ ដើម្បី​បាន​ធ្វើ​ការ​ក្នុង​មុខ​តំ​ណែង​នេះ​ ទាមទារ​លោក​អ្នក​ត្រូវ​តែ​មាន​បទ​ពិសោ​ធន៍​៦ឆ្នាំ​ក្នុង​មុខ​តំ​ណែង​ស្រ​ដៀង​គ្នា​ និង​បទ​ពិសោធន៍​គ្រប់​គ្រង​២​ឆ្នាំ។​

ក្រៅ​ពី​នោះ​ អ្នក​ដែល​ធ្វើ​ការ​ក្នុង​ផ្នែក​នេះ​ អាច​បង្កើន​ប្រាក់​ចំ​ណូល​ដោយ​វិធី​ទទួល​ការ​ងារ​បន្ថែម​ម៉ោង​ ដូច​ជា៖ បុគ្គ​លិក​ពិគ្រោះ​ផ្នែក​លក់​ទំ​និញ​ ការ​បិទ​ការ​បញ្ជា​ទិញ​តាម​អន​ឡាញ​ ប្រ​ចាំ​ការ​ទំ​ព័រ​លក់​ទំ​និញ​អន​ឡាញ​ ម៉ា​ឃីត​ធីង អន​ឡាញ​ ច្នៃ​ប្រ​តិដ្ឋ​ខ្លឹម​សារ​និង​ដំ​ណើរ​ការ​ផ្សាយ​ពាណិ​ជ្ជកម្ម។​

បច្ចុប្បន្ន​ មាន​សា​កល​វិទ្យា​ល័យ​ជា​ច្រើន​បាន​បណ្តុះ​បណ្តាល​មុខ​វិជ្ជា​ជួយ​ដល់​បេក្ខ​ជន​អាច​ធ្វើ​ការ​នៅ​ទីផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក៖ ដូច​ជា សា​កល​វិទ្យា​ល័យ​សេដ្ឋ​កិច្ច​ជាតិ​, សា​កល​វិទ្យា​ល័យ​រដ្ឋ​ធានី​ហា​ណូយ​, វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​ប្រៃ​សណីយ៍​និង​ទូរ​គមនា​គមន៍ សាក​លវិទ្យា​ល័យ​គរុ​កោ​សល្យ​បច្ចេក​ទេស​ក្រុង​ហូជីមិញ​ និង​សា​កល​វិទ្យា​ល័យ​វ៉ាន់​ឡាង៕​

                           យោ​ង៖ VTC News -  បកប្រែ៖ វិមាន​

ចែករំលែកអត្ថបទ