26/02/2024 - 16:45

ឥណ​ទាន​គោល​នយោ​បាយ​- "ជា​គំ​នាស់" សម្រាប់​គ្រួ​សារ​ក្រី​ក្រនៅ​គៀង​យ៉ាង​

រយៈ​ពេល​កន្លង​ សាខា​ធនា​គារ​គោល​នយោ​បាយ​សង្គម​ខេត្ត​គៀង​យ៉ាង​ បន្ត​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ សមា​គម​អង្គ​ការ​មហា​ជន​ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិធី​ឥណ​ទាន​គោល​នយោ​បាយ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​មុខ​សញ្ញា​គោល​នយោ​បាយ​ រួម​ចំ​ណែក​ជួយ​ប្រ​ជា​ជន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច។​

​ ប្រ​ភព​ទុន​គោល​នយោ​បាយ​ បាន​ជួយ​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​នៅ​ខេត្ត​គៀង​យ៉ាង​
ឈានឡើងក្នុងជីវភាព។

នៅ​ភូមិ​៦ ឃុំ​វិញ​ហ្វា​ហឹង​ណាម ស្រុក​ហ្គ​ក្វាវ មាន​ប្រ​ជា​ជន​រស់​នៅ​៣៦០​គ្រួ​សារ​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​៧៨%។​ អា​ស្រ័យ​ប្រ​ភព​ទុន​ឥណ​ទាន​អនុគ្រោះ​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម​ មាន​ប្រ​ជា​ជន​ជា​ច្រើន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ លំ​នឹង​សេដ្ឋ​កិច្ច​ តួយ៉ាង​ដូច​គ្រួ​សារ​បង​ ស្រី​យ័ញ​ធីប៊ិច​ង៉ុក។​ ពី​មុន​ គ្រួ​សារ​បង​ស្រី​ជា​គ្រួ​សារ​ក្រី​ក្រ​របស់​ភូមិ​ រស់​នៅ​ក្នុង​ខ្ទម​ស្លឹក។​ អា​ស្រ័យ​សាខា​សមា​គម​នារី​ភូមិ​៦​ឱ្យ​បុល​ទុន​អា​ទិភាព​៥០​លាន​ដុង​ ដើម្បី​សង់​ទ្រុង​ចិញ្ចឹម​ជ្រូក​មេ និង​ស្តារ​ឡើង​វិញ​របរ​ត្បាញ​កក់​ប្រ​ពៃ​ណី​ ទើប​គ្រួ​សារ​បង​ស្រី​មាន​ជីវ​ភាព​ល្អ​ប្រ​សើរ​ ហើយ​សង​បំ​ណុល​ធនា​គារ​គោល​នយោ​បាយ​សង្គម​រួច​រាល់។​ 

គ្រួ​សារ​បង​ស្រី​ហ្វិញ​ធីឡាង​ជី នៅ​ភូមិ​ដឿង​ហ្គូឡូ​ ឃុំ​ឡុង​ថាញ់ ជាគ្រួ​សារ​ដំ​បូង​នៅ​ស្រុក​យ៉ុង​រៀង​ បាន​ប្រើ​ប្រាស់​ទុន​គោល​នយោ​បាយ​សម្រាប់​អ្នក​អនុវត្ត​រួច​រាល់​ទោស​ជាប់​ពន្ធ​នា​គារ​ ដើម្បី​បើក​ហាង​លក់​គ្រឿង​សារ​ពើ​ភ័ណ្ឌនិង​ចំ​ណី​សត្វ​ បច្ចុប្បន្ន​ ជីវ​ភាព​គ្រួ​សារ​បង​ស្រី​បាន​លំ​នឹង។​ បង​ស្រី​ឡាង​ជី ឱ្យ​ដឹង៖ “អា​ស្រ័យ​គោល​នយោ​បាយ​ថ្មី​របស់​នា​យក​រដ្ឋ​មន្ត្រី​ អនុញ្ញាត​ឱ្យ​អ្នក​អនុវត្ត​រួច​រាល់​ទោស​ជាប់​ពន្ធ​នា​គារ​បាន​បុល​ទុន​អា​ទិភាព​ ដើម្បី​ងាយ​ស្រួល​បង្ក​បង្កើន​ផល​និង​ធ្វើ​អា​ជីវ​កម្ម។​ បច្ចុប្បន្ន​ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​វិល​មក​ដូច​ដើម​ ហើយ​ខ្ញុំ​លែង​តូច​ចិត្ត​និង​ដើរ​ខុស​ផ្លូវ​ដូច​មុន​ទៀត”។​

លោក​ដង​កុង​ទៀក នា​យក​ធនា​គារ​គោល​នយោ​បាយ​សង្គម​គៀង​យ៉ាង​ ឱ្យ​ដឹង៖ បច្ចុប្បន្ន​ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ឥណ​ទាន​គោល​នយោ​បាយ​ចំ​នួន​២១ ដោយ​ប្រាក់​បំ​ណុល​ឱ្យ​បុល​សរុប​៥.៨៧៣​ពាន់​លាន​ដុង​ កើន​១.០៨៩​ពាន់​លាន​ដុង​ បើ​ធៀប​នឹង​ដើម​ឆ្នាំ​២០២៣។​ លំ​ហូរ​នៃ​ដើម​ទុន​គោល​នយោ​បាយ​បាន​ចុះ​ទៅ​ដល់​ស្ទើរ​គ្រប់​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​របស់​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ចំ​ណុះ​ខេត្ត​ចំ​នួន​១៥ ក្នុង​នោះ​ អា​ទិភាព​វិនិ​យោគ ផ្តោត​លើ​តំ​បន់​ជ្រៅ​ តំ​បន់​លំ​បាក​ តំ​បន់​ព្រំ​ដែន​ តំ​បន់​សមុទ្រ​ កោះ​ និង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ។​

រយៈ​ពេល​២១ឆ្នាំ​កន្លង​ ប្រ​ភព​ទុន​គោល​នយោ​បាយ​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​មុខ​សញ្ញា​គោល​នយោ​បាយ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។​ ជាក់​ស្តែង​ ប្រ​ភព​ទុន​នេះ​បាន​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ដែល​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​មុខ​សញ្ញា​គោល​នយោ​បាយ​ផ្សេង​ទៀត​ជាង​៤៦​ពាន់​គ្រួ​សារ​ បាន​បុល​ទុន​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជាង​១១​ពាន់​នាក់ ឧបត្ថម្ភ​ដល់​គ្រួ​សារ​សិស្ស​ និស្សិត​ជិត​២.០០០​នាក់ បាន​បុល​ទុន​ដើម្បី​គិត​គូរ​ដល់​ការ​សិក្សា​រៀន​សូត្រ​របស់​ប្អូនៗ​ សាង​សង់​និង​ជួស​ជុល​ផ្ទះ​បាន​៤០៧​ខ្នង​ពី​ថវិកា​គោល​នយោ​បាយ។​ អតិថិ​ជន​១៧​នាក់​ដែល​បាន​អនុវត្ត​រួច​រាល់​ទោស​ជាប់​ពន្ធ​នា​គារ​ បាន​បុល​ទុន​គោល​នយោ​បាយ​តាម​សេច​ក្តី​សម្រេច​លេខ​ ២២/២០២៣ របស់​នា​យក​រដ្ឋ​មន្ត្រី...។​

ប្រ​ភព​ទុន​ឥណ​ទាន​គោល​នយោ​បាយ​ បាន​កែ​លម្អ​និង​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ជា​បណ្តើរ​ៗ​ ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​លើ​គ្រប់​វិស័យ​នៅ​តំ​បន់​លំ​បាក​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ រួម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ។​ ឆ្នាំ​២០២១ អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ខេត្ត​គៀង​យ៉ាង​ ថយ​ចុះ​នៅ​១,៦៩%។​ ទិស​ដៅ​ដល់​ឆ្នាំ​២០២៥ គៀង​យ៉ាង​ខិត​ខំ​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​០,២%​ជា​រៀង​រាល់​ឆ្នាំ។​ ដោយ​ឡែក​តំ​បន់​ជន​ជាតិ​ភាគ​តិច​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ជា​រៀង​រាល់​ឆ្នាំ​ពី​១- ១,៥% និង​កាត់​បន្ថយ​៦០%​ចំ​នួន​ឃុំ​លំ​បាក​ពិ​សេស​ ៕​

                        ប្រ​ភព​កាសែត​គៀង​យ៉ាង​- ប្រែ​សម្រួល​៖ ទី​ទុយ​

ចែករំលែកអត្ថបទ