05/02/2024 - 12:51

ហូវ​យ៉ាង៖

បូក​សរុប​សកម្ម​ភាព "បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន" ឆ្នាំ២០២៤

នៅ​ឃុំ​វី​ថាញ ស្រុក​វីធ្វី បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​ហូវ​យ៉ាង បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​វីធី្វ រៀប​ចំ​ការ​បូក​សរុប​សកម្ម​ភាព “បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន” ឆ្នាំ​២០២៤។

​​ តំណាង​សមូហ​ភាព និង​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​សកម្ម​ភាព​រៀប​ចំ “បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព - ប្រ​ជា​ជន” ទទួល​លិ​ខិត​សរ​សើរ​ពី​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត។

តាម​នោះ បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​វីធ្វី បាន​សហ​ការ​ឃោស​នា ផ្សព្វ​ផ្សាយ​នូវ​ច្បាប់​ការ​ពារ​ប្រ​ទេស ច្បាប់​កាតព្វ​កិច្ច​យោ​ធា ច្បាប់​ប្រ​ជា​ស្វ័យ​ត្រាណ និង​ច្បាប់​កង​កម្លាំង​បម្រុង។ ឃោសនា​អំ​ពី​ចលនា យុទ្ធ​នា​ការ ថ្ងៃ​បុណ្យ​ធំៗ​ដោយ​រូប​ភាព​ជា​ច្រើន។ សាង​សង់​ផ្ទះ “មហា​សា​មគ្គី” ចំ​នួន​២០ខ្នង ជូន​គ្រួសារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គោល​នយោ​បាយ កសាង​ស្ពាន​៣​ខ្សែ; ផ្ទេរ​ជូន​បច្ចេក​ទេស​កសិកម្ម​ដល់​យោ​ធិន​ដែល​បាន​បំ​ពេញ​សម្រេច​កា​តព្វ​កិច្ច​យោ​ធា ត្រ​ឡប់​មក​ភូមិ​ស្រុក; ពិនិត្យ​ជំងឺ និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​ជាង​២៥០​លើក​នាក់; ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ដែល​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ និង​គ្រួ​សារ​ក្រីក្រ។

ក្រៅ​ពី​នេះ បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត ក៏​បាន​ចល័ត​កម្មា​ភិបាល នាយ​ទា​ហាន​ជាង​១៥០​លើក​នាក់​ទៅ​បោះ​ជំរំ​ដោយ​ទិស​ស្លោក “ហូប​រួម រស់​នៅ​រួម ធ្វើ​ការ​ងារ​រួម ទទួល​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​រួម​ជា​មួយ​ប្រ​ជា​ជន” ដោយ​មាន​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន ដូច៖ សាង​សង់​ផ្ទះ កសាង​សំ​ណង់​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន កសាង​បរិស្ថាន​បៃ​តង​ជា​ដើម។ សហ​ការ​ជា​មួយ​ស្ថា​ប័ន និង​អង្គ​ការ​នានា ដើម្បី​រៀប​ចំ​សកម្ម​ភាព​ចលនា ពិធី​ប្រ​ឡង​ដោះ​ដូរ​វប្ប​ធម៌ សិល្បៈ និង​កីឡា ដោយ​មាន​កម្មា​ភិបាល យុទ្ធ​ជន សមា​ជិក​សម្ព័ន្ធ​យុវ​ជន សមា​ជិក​សមា​គម​និង​ប្រ​ជា​ជន​ចូល​រួម​ជាង​៥.០០០លើក​នាក់។

ក្នុង​ឱកាស​នេះ គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ បាន​ប្រ​គល់​ជូន​ផ្ទះ “មហា​សាម​គ្គី” ១​ខ្នង គណៈ​កម្មា​ធិការ​បក្ស​នៃ​បញ្ជា​ការដ្ឋាន​យោ​ធា​ខេត្ត គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុកវីធ្វី និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វី​ថាញ បាន​ជូន​អំ​ណោយ​ចំ​នួន​២៥០​ចំ​ណែក​ដល់​គ្រួសារ​គោល​នយោ​បាយ គ្រួសារ​ក្រី​ក្រ​និង​គ្រួសារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ៕

          យោង​តាម៖ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម - សុផន

ចែករំលែកអត្ថបទ