យោងតាមបទប្បញ្ញត្តិនៃសេចក្តីសម្រេចចិត្តលេខ ៩៥៤/២០២០/UBTVQH ១៤ កម្រិតកាត់បន្ថយស្ថានភាពគ្រួសារឆ្នាំ២០២៤ មានដូចខាង ក្រោម៖
រូបថតឧទាហរណ៍។
- កម្រិតកាត់បន្ថយពន្ធចំពោះមុខសញ្ញាបង់ពន្ធ គឺ១១លានដុង/ខែ (ស្មើនឹង១៣២លានដុង/ឆ្នាំ);
- កម្រិតកាត់បន្ថយពន្ធចំពោះអ្នកនៅក្នុងបន្ទុកអ្នកបង់ពន្ធម្នាក់ៗ គឺ៤,៤ លានដុង/ខែ។
គោលការណ៍គណនាកាត់បន្ថយពន្ធស្ថានភាពគ្រួសារ
យោងតាមចំណុច c ប្រការ ១ មាត្រា ៩ នៃសារាចរលេខ ១១១/២០១៣/ TT-BTC ណែនាំពីគោលការណ៍គណនាកាត់បន្ថយពន្ធស្ថានភាពគ្រួសារ ដូចខាងក្រោម៖
- អ្នកបង់ពន្ធមានប្រភពចំណូលច្រើនពីប្រាក់បៀវត្ស ប្រាក់ឈ្នួលពីការធ្វើអាជីវកម្មនៅក្នុងពេលតែមួយ (គិតគ្រប់ប្រចាំខែ) អ្នកបង់ពន្ធជ្រើសរើសគណនាកាត់បន្ថយពន្ធស្ថានភាពគ្រួសារសម្រាប់ខ្លួននៅកន្លែងតែមួយ។
- ចំពោះជនបរទេសដែលជាបុគ្គលស្នាក់នៅវៀតណាម ត្រូវបានគណនាកាត់បន្ថយពន្ធស្ថានភាពគ្រួសារសម្រាប់ខ្លួន ចាប់ពីខែទី០១ ឬចាប់ពីខែមកដល់ប្រទេសវៀតណាមក្នុងករណីដែលខ្លួនមកវៀតណាមជាលើកដំបូង រហូតដល់ខែបញ្ចប់កិច្ចសន្យាការងារ និងចាកចេញពីប្រទេសវៀតណាមក្នុងឆ្នាំគិតពន្ធ (គិតគ្រប់ប្រចាំខែ)៕
យោង៖ baoquocte.vn-មុនី