ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/02/2024 - 12:50

សហ​គមន៍​ប្រ​ជា​ជន​ដើម​កំ​ណើត​វៀត​ណាមនៅ​កម្ពុជា ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី

អគ្គ​កុង​ស៊ុល​វៀត​ណាម​ប្រ​ចាំ​នៅ​ខេត្ត​បាត់​ដំ​បង​និង​ខេត្ត​ព្រះ​សី​ហនុ (ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា) បាន​រៀប​ចំ​កម្ម​វិធី​ជួប​ជុំ “និទា​ឃរ​ដូវ​នៃ​ស្រុក​កំ​ណើត” បាន​នាំ​មក​រស​ជាតិ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជូន​ដល់​សហ​គមន៍​ប្រ​ជា​ជន​ដើម កំ​ណើត​វៀត​ណាម​ដែល​រស់​នៅ​ប្រ​កប​ការ​ងារ រក​ស៊ី ធ្វើ​អា​ជីវ​កម្ម​នៅ​តំបន់​ភូមិ​ភាគ​ពា​យ័ព្យ និង​និរតី​នៃ​ប្រ​ទេស​កម្ពុជា។

 ថ្នាក់​ដឹក​នាំ​សមា​គម​ខ្មែរ-វៀត​ណាម សា​ខា​ខេត្ត​ព្រះ​សីហ​នុ​អប​អរ​សាទរ​
អគ្គ​កុង​ស៊ុល​វៀត​ណាមនៅខេត្តព្រះសីហនុ ស្របឱកាសបុណ្យចូលឆ្នាំថ្មី
វៀតណាម យ៉ាបធិន ២០២៤។ រូបថត៖ ហ្វាងមិញ /TTXVN

កម្ម​វិធី​បាន​ប្រា​រព្ធ​ឡើង​ក្នុង​បរិ​យា​កាស​ដ៏​កក់​ក្ដៅ​នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​ក្នុង​បរិ​វេណ​ស្ថាន​អគ្គ​កុង​ស៊ុល​វៀត​ណាម​ប្រ​ចាំ​នៅ​ខេត្ត​បាត់​ដំ​បង ភ្នាក់​ងារ​កុង​ស៊ុល​ទទួល​បន្ទុក ៧ ខេត្ត​ភូមិ​ភាគ​ពា​យ័ព្យ​នៃ​ប្រ​ទេស​កម្ពុជា រួម​មាន​ខេត្ត​បាត់​ដំ​បង សៀម​រាប​ពោធិ៍​សាត់ បន្ទាយ​មាន​ជ័យ ឧត្តរ​មាន​ជ័យ ប៉ៃ​លិន និង​ព្រះ​វិហារ។

ថ្លែង​ក្នុង​ពិធី​នេះ លោក​ង្វៀង​ថាញ់​វ៉ាន់ អគ្គ​កុង​ស៊ុល​វៀត​ណាម​ប្រ​ចាំ​នៅ​ខេត្ត​បាត់​ដំ​បង បាន​គូស​បញ្ជាក់៖ បក្ស រដ្ឋ​និង​ប្រ​ជា​ជន​ក្នុង​ប្រ​ទេស តែង​ចាត់​ទុក​ជន​រួម​ជាតិ​នៅ​ក្រៅ​ប្រ​ទេស​គឺ​ជា​ចំ​ណែក​សាច់​ឈាម​មិន​អាច​កាត់​ផ្ដាច់​បាន​របស់​ប្រ​ជា​ជាតិ​វៀត​ណាម ពិ​សេស​គឺ​មាមីង​ដើម​កំ​ណើត​វៀត​ណាម​រស់​នៅ​ប្រ​ទេស​កម្ពុជា​និយាយ​រួម នៅ​តំ​បន់​ភូមិ​ភាគ​ពា​យ័ព្យ​និយាយ​ដោយ​ឡែក តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​ពី​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ​និង​ទូទាំង​ប្រ​ជា​ជន​ក្នុង​ប្រ​ទេស ក៏​ដូច​ជា​សហ​គមន៍​ប្រ​ជា​ជន​ដើម​កំ​ណើត​វៀត​ណាម​នៅ​ក្រៅ​ប្រ​ទេស។ អគ្គ​កុង​ស៊ុល ង្វៀង​ថាញ់​វ៉ាន់ រំពឹង​ថា ក្នុង​ពេល​ខាង​មុខ មា​មីង​ដើម​កំ​ណើត​វៀត​ណាម បន្ត​គោ​រព​ច្បាប់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​និង​បទ​ប្បញ្ញត្តិ​របស់​អាជ្ញា​ធរ​នៅ​មូល​ដ្ឋាន​ឱ្យ​បាន​ល្អ​ថែម​ទៀត; រួម​គ្នា​ខិត​ខំ​ឈាន​ឡើង សមា​ហរណ​កម្ម​កាន់​តែ​ស៊ី​ជម្រៅ​ក្នុង​សង្គម​ដែល​ខ្លួន​រស់​នៅ​សកម្ម​ផ្លាស់​ប្ដូរ​វិជ្ជា​ជីវៈ; យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ការ​រៀន​សូត្រ​របស់​កូន​ចៅ; ពង្រីក​ប្រវេ​ណី​សាមគ្គី ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ រួម​ចំ​ណែក​យ៉ាង​ជាក់​ស្ដែង​ក្នុង​ការ​អភិវឌ្ឍ​ដ៏​ល្អ​នៃ​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​រវាង​វៀត​ណាម​និង​កម្ពុជា៕

     ប្រភពៈ TTXVN - ប្រែ​សម្រួល៖ ថាច់ធី

ចែករំលែកអត្ថបទ