ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/02/2024 - 12:50

និញ​កេវ រៀប​ចំ​ទិ​វា​បុណ្យ​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ អំ​ណរ​បក្ស ​អំ​ណរ​និទាឃ​រដូវ

(កឹងធើ) - នៅ​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ​២០២៤ គណៈ​កម្មា​ធិ​ការ​បក្ស ខណ្ឌ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ ទើប​រៀប​ចំ​ទិវា​បុណ្យ​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ អំ​ណរ​បក្ស​រុង​រឿង អំ​ណរ​និទាឃ​រដូវ​យ៉ាប​ធិន ឆ្នាំ​២០២៤។

 ​សម​មិត្ត​ក្នុង​ថ្នាក់​ដឹក​នាំ​ក្រុង ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​នឹង​តំ​ណាង​ចូល​រួម​
ទិវាបុណ្យមហាសាមគ្គីទូទាំងជនជាតិ។

ក្នុង​ទិវា​បុណ្យ​នេះ តំ​ណាង​ថ្នាក់​ដឹក​នាំ​ខណ្ឌ​បាន​ធ្វើ​របាយ​ការណ៍​សង្ខេប​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច - សង្គម​របស់​ខណ្ឌ​ឆ្នាំ ២០២៣ និង​ភារ​កិច្ច​សំ​ខាន់ៗ​ឆ្នាំ​២០២៤។ តំ​ណាង​សាសនា ជន​ជាតិ អ្នក​មាន​ប្រ​ជា​ប្រិយ​និង​អា​ណិក​ជន​សម្តែង​នូវ​ក្តី​សោ​មនស្ស​រីក​រាយ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់ គិត​គូរ​របស់​បក្ស រដ្ឋ បាន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ល្អ​ស្អាត ជីវ​ភាព​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ត្រូវ​បាន​លើក​កម្ពស់។ អ្នក​តំ​ណាង​សន្យា​ថា នឹង​បន្ត​សាមគ្គី​ជា​មួយ​នឹង​ប្រ​ជា​ជនគ្រប់​ជាន់ស្រ​ទាប់​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ សកម្ម​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ សប្បុ​រស​ធម៌​សង្គម រួម​ចំ​ណែក​កសាង​ខណ្ឌ​និញ​កេវ​កាន់​តែ​អភិវឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ថ្លែង​ក្នុង​ទិវា​បុណ្យ​នេះ សម​មិត្ត ង្វៀង​តៀង​ផុង សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង លេខា​គណៈ​កម្មា​ធិការ​បក្ស ខណ្ឌ​និញ​កេវ បាន​កត់​សម្គាល់​នូវ​ការ​រួម​វិភាគ​ទាន​របស់​ជន​រួម​ជាតិ សាស​នា ឥស្សរ​ជន បញ្ញ​វន្ត ធុរ​ជន​និង​អា​ណិក​ជន ក្នុង​ការ​បង្កើត​ស្នា​ដៃ​រួម​របស់​ខណ្ឌ​ឆ្នាំ ២០២៣ និង​ប្រ​សិទ្ធ​ពរ​ដល់​អ្នក​តំ​ណាង​និង​ក្រុម​គ្រួសារ​ទាំង​អស់​ទទួល​និទាឃ​រដូវ សា​មគ្គី សប្បាយ​រីក​រាយ សុភ​មង្គល​និង​ជោគ​ជ័យ​ថ្មី។ ទន្ទឹម​នឹង​នោះ សង្ឃឹម​ថា អ្នក​តំ​ណាង​គ្រប់​រូប​នឹង​បន្ត​ពង្រីក​ប្រ​ពៃ​ណី​សាម​គ្គី សកម្ម​ចូល​រួម​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ រួម​កម្លាំង​ជា​មួយ​នឹង​បក្ខ​ភាគ រដ្ឋ​អំ​ណាច និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​កសាង​ខណ្ឌ​និញ​កេវ សក្តិ​សម​ជា​ទី​ក្រុង​មជ្ឈ​មណ្ឌល​ស៊ី​វិល័យ​និង​ទំ​នើប៕

      ង៉ុក​វៀង-វិមាន

ចែករំលែកអត្ថបទ