29/01/2024 - 17:29

ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ អនុវត្ត​ល្អ​ការ​ងារ​ការ​ពារ​ប្រ​ទេស​ យោ​ធានៅ​មូល​ដ្ឋាន​

គណៈ​បញ្ជា​ការ​យោ​ធាស្រុក​ចូវ​ថា​ញ់ ខេត្ត​ត្រា​វិញ​ សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​គ្រប់​លំ​ដាប់ថ្នាក់​នៅ​ភូមិ​ភាគ​អនុវត្ត​ល្អ​ការ​ងារ​ការ​ពារ​ប្រ​ទេស​យោ​ធា​និង​ទម្រង់​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់”។​

អា​ស្រ័យ​អនុវត្ត​ល្អ​ការ​ងារ​ប្រ​ជា​ចលនា​ គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​ចូវ​ថាញ់​អនុវត្ត​សម្រេច​ភាគ​កម្រិត​ ជម្រើស​ទ័ព​ឆ្នាំ​២០២៣។​

វរសេនីយ៍​ឯក​បម្រុង ង្វៀង​វ៉ាន់​ត្រៀង​ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង៖ “គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធាស្រុក​ចូវ​ថាញ់ អនុវត្ត​ល្អ​នូវ​ចលនា​ “កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ស្រុក​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​” “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” “រួម​កម្លាំង​ដើម្បី​អ្នក​ក្រ មិន​ទុក​ចោល​អ្នក​ណា​ឱ្យ​នៅ​ក្រោយ​គេ” ដោយ​ការ​ងារ​ជា​ច្រើន​មាន​អត្ថ​ន័យ​ជាក់​ស្តែង។​ ឆ្នាំ​ ២០២៣ គណៈ​កម្ម​ការ​កសាង​ផែន​ការ​ប្រ​ជា​ចលនា​ ផ្សព្វ​ផ្សាយ​ពិសេស​ក្នុង​ការ​ជ្រើស​រើស​ និង​កោះ​ហៅ​ពលរដ្ឋ​ចូល​បម្រើ​កង​ទ័ព។​ លទ្ធ​ផល​ប្រ​គល់​យោ​ធិន​១៦៤​នាក់ សម្រេច​១០០% ភាគ​កម្រិត​ដែល​ប្រ​គល់​ឱ្យ​ ធ្វើ​សេនា​ធិការ​ជូន​ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោ​ធាស្រុក​ ជូន​អំ​ណោយ​១៦៤​ចំ​ណែក​ដល់​យុវ​ជន​ចេញ​ទៅ​បម្រើ​កង​ទ័ព​ សរុប​ជា​ទឹក​ប្រាក់​ជិត​៣០០​លាន​ដុង​ សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​ជាជន​ជាតិ​ខ្មែរ​ និង​ព្រះ​សង្ឃ​នៅ​តាម​វត្ត​អា​រាម​លើ​ភូមិ​សាស្ត្រ​ស្រុក​; ចូល​រួម​ពិធី​ប្រ​ឡង​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” អា​ស្រ័យ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​ត្រា​វិញ​រៀប​ចំ​ឡើង​ លទ្ធ​ផល​ទទួល​បាន​រង្វាន់​លេខ​៣​ទូទាំង​ក្រុម…”។​

 ​ គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធាស្រុក​ចូវ​ថាញ់ សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​នា​នា​ជួយ​ប្រ​ជា​ជន​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុប​ទ្រុប​នៅ​ឃុំ​ដា​ឡុក​។

លោក​គឹម​ង៉ុក​ស្វឹង​ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​លឿង​ហ្វា A ឱ្យ​ដឹង៖ “អនុវត្ត​ល្អ​ការ​ងារ​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ឆ្នាំ​២០២៣ អា​ស្រ័យ​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​ចូវ​ថាញ់​ចង្អុល​ការ​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ អង្គ​ការ​នយោ​បាយ​សង្គម​ ត្រួត​ពិនិត្យ​ ក្តោប​ក្តាប់​ស្ថាន​ភាព​ពលរដ្ឋ​ត្រៀម​លក្ខណៈ​ចូល​បម្រើ​កង​ទ័ព​ ចង្អុល​ការ​ដល់​ភូមិ​នា​នា​អនុវត្ត​ល្អ​បែប​បទ​នៃ​ការ​ងារ​ជម្រើស​ទ័ព​ ធានា​ប្រ​ជា​ធិប​តេយ្យ​ សម​ភាព​ សត្យា​នុម័ត​។​ លទ្ធ​ផល​ មាន​យុវ​ជន​ ១៣នាក់​ចេញ​ទៅ​បម្រើ​កង​ទ័ព​សម្រេច​១០០% នៃ​ផែន​ការ”។​

នៅ​ពេល​ខាង​មុខ​ គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​ចូវ​ថាញ់ បន្ត​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ជម្រើស​ទ័ព​ កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព​ ធានា​អនុវត្ត​ហ្មត់​ចត់​ ប្រ​កាស​ជា​សាធា​រណៈ ​ប្រ​ជា​ធិប​តេយ្យ​ ត្រឹម​ត្រូវ​តាម​ច្បាប់។​ ក្នុង​នោះ​ ផ្តោត​សំ​ខាន់​លើ​ការ​លើក​កម្ពស់​គុណ​ភាព​កសាង​ផែន​ការ​ជម្រើស​ទ័ព​និង​ឯក​សារ​ណែ​នាំ​ធ្វើ​ជា​មូល​ដ្ឋាន​គតិ​យុត្តិ ដើម្បី​ឃុំ​ ទីប្រ​ជុំ​ជន​នា​នា​ផ្សព្វ​ផ្សាយ​អនុវត្ត។​ អនុវត្ត​ល្អ​ការ​ហ្វឹក​ហ្វឺន​ រៀប​ចំ​ការ​រៀន​សូត្រ​ បញ្ជ្រាប​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ពេញ​លេញ​នូវ​សេចក្តី​សម្រេច​ចិត្ត​ បទ​បញ្ជា​របស់​បក្ស​ រដ្ឋ​ កង​ទ័ព។ល។​ ផ្តុំ​កម្លាំង​អនុវត្ត​ទិស​ដៅ​លើក​កម្ពស់​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​ទម្រង់​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់”។​ ក្នុង​នោះ​ ផ្តុំ​កម្លាំង​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ធានា​ការ​ការ​ពារ​ប្រ​ទេស យោ​ធា​នៅ​មូល​ដ្ឋាន៕​

                                     សើុង​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ