កីឡា - ទេសចរណ៍ ទេសចរណ៍

22/01/2024 - 16:02

វត្ត​បុរាណ​មាន​អា​យុ​កាល​ជាង​១.៥០០​ឆ្នាំ​នៅ​ក្រុង​ហា​ណូយ​

នោះ​គឺ​វត្ត​ត្រឹង​ក្វឹក ស្ថិត​នៅ​លើ​ឧបទ្វីប​មួយ​តូច​នៅ​ត្រើយ​ខាង​កើត​នៃ​បឹង​ហូ​តី ហា​ណូយ។​ ឆ្នាំ​ ២០១៩ វត្ត​ត្រឹង​ក្វឹក ឈរ​លំ​ដាប់​ថ្នាក់​លេខ​៣ ក្នុង​ចំ​ណោម​វត្ត​ស្អាត​បំ​ផុត​ទាំង​១០​នៅ​លើ​ពិភព​លោក​ យោង​តាម​តា​រា​ងរៀប​ចំ​ណាត់​ថ្នាក់​របស់​គេ​ហទំ​ព័រ​ wanderlust.co.uk។​

​ ទិដ្ឋ​ភាព​ខាង​ក្នុង​ព្រះ​វិហារ​។​

ដង​ផ្លូវ​ចូល​កាន់​ខ្លោង​ទ្វារ​វត្ត។​

ចេតិយ​ជើង​ទៀន​ផ្កា​ឈូក​ប្រាំ​មួយ​ជ្រុង​ បាន​កសាង​នៅ​ឆ្នាំ​១៩៩៨ រួម​មាន​១១​ជាន់​ កម្ពស់​១៥​ម៉ែត្រ។​ ជាន់​នីមួយ​ៗ​មាន​ទ្វារ​ចំ​នួន​៦​ដែល​មាន​សណ្ឋាន​ក្រឡូម។​ នៅ​ជាន់​នីមួយ​ៗ​មាន​តម្កល់​បដិមា​ព្រះ​ពុទ្ធ​អា​មីតាភៈ​ដោយ​ថ្ម​ប្រ​ណីត​ពណ៌​ស​នៅ​តាម​ទ្វារ​នីមួយៗ​។​

មាន​ភ្ញៀវ​បរទេស​ជា​ច្រើន​មក​ទស្សនា​ គោ​រព​បូជា​នៅ​វត្ត​ត្រឹង​ក្វឹក។​

វត្ត​ត្រឹង​ក្វឹក បាន​កសាង​ឡើង​ក្នុង​រជ្ជ​កាល​ក្សត្រ​តៀង​លី (លី​ណាម​ដេ ឆ្នាំ​៥៤១ -៥៤៧) នៅ​ភូមិ​អី​ហ្វា ក្បែរ​មាត់​ទន្លេ​ហុង​ ដំ​បូង​ វត្ត​មាន​ឈ្មោះ​ថា​ ខាយ​ក្វឹក (មាន​ន័យ​ថា​បង្កើត​ប្រ​ទេស)។​ ក្រោយ​មក​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ថា​ត្រឹង​ក្វឹក នៅ​ក្នុង​រជ្ជ​កាល​ក្សត្រ​ឡេ​ហី​តុង (ឆ្នាំ​១៦៨១ -១៧០៥) ដោយ​មាន​គោល​បំ​ណង​ទី​នេះ​ជា កន្លែង​ជួយ​ប្រ​ជា​ជន​កម្ចាត់​នូវ​គ្រោះ​ធម្ម​ជាតិ​ នាំ​មក​ជីវ​ភាព​សុខ​សាន្ត​ដល់​ប្រ​ជា​ជន​គ្រប់​រូប។​ វត្ត​ត្រឹង​ក្វឹ​ក ត្រូវ​បាន​ជួស​ជុល​ច្រើន​លើក​ច្រើន​សា នៅ​ឆ្នាំ​១៦២៤, ១៦២៨ និង​ឆ្នាំ​១៦៣៩។​ លុះ​ដល់​ឆ្នាំ​១៨១៥ ក្នុង​រជ្ជ​កាល​ក្សត្រ​យ៉ា​ឡុង​ វត្ត​ត្រូវ​បាន​ជួស​ជុល​ជា​បន្ត​ និង​ស្មិត​ជួង​ សូន​រូប​ធំ​ៗ​ដ៏​ស្រស់​ស្អាត​។​ នៅ​ឆ្នាំ​១៨២១ ក្សត្រ​មិញ​ម៉ាង បាន​យាង​ចេញ​ពី​រាជ​វាំង​ហ្វេ ទៅ​ភូមិ​ភាគ​ខាង​ជើង​ក៏​បាន​ចូល​ទស្ស​នា​វត្ត​ រួច​ពិភាក្សា​ដើម្បី​ជួស​ជុល។​ នៅ​ឆ្នាំ​១៨៤២ ក្សត្រ​ត្រេវ​ទ្រី ក៏​បាន​យាង​ចូល​ទស្សនា​វត្ត​ រួច​ប្រ​ទាន​មាស​ប្រាក់​ដើម្បី​ជួស​ជុល​ផង​ដែរ។​

កាល​ពី​ដើម​ វត្ត​ត្រឹង​ក្វឹក​ជា​មជ្ឈ​មណ្ឌល​ព្រះ​ពុទ្ធ​សាសនា​នៃ​រាជ​ធានី​ថាំង​ឡុង។​ ក្នុង​រជ្ជ​កាល​ក្សត្រ​លី ក្សត្រ​ត្រឹង​ ច្រើន​យាង​មក​ក្រ​សាល​ទេស​ភាព​និង​គោ​រព​បូជា​ក្នុង​ឱកាស​បុណ្យ​ទាន​នៅ​វត្ត​នេះ​ ព្រោះ​ហេតុ​នោះ​ ទើប​មាន​វិមាន​ជា​ច្រើន​ ត្រូវ​បាន​កសាង​ឡើង​ ដើម្បី​ព្រះ​មហា​ក្សត្រ​ សម្រាក​លំ​ហែ​ព្រះ​កាយ​ ដូច​ជា​ វាំង​ធ្វី​ហ្វា និង​វិមាន​ហាម​ង្វៀន។​ មាន​តម្លៃ​ខាង​ប្រ​វត្តិ​សាស្ត្រ​ និង​ស្ថាបត្យ​កម្ម​ដ៏​ប្រ​ណីត​ វត្ត​ត្រូវ​បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​វប្បធម៌​ថ្នាក់​ ជាតិ​នៅ​ឆ្នាំ​១៩៨៩។​ វត្ត​ត្រឹង​ក្វឹក ត្រូវ​បាន​ជួស​ជុល​ក្នុង​ពេល​ជិត​ៗ​នេះ​នៅ​ឆ្នាំ​២០១០ ដើម្បី​អប​អរ​សាទរ​មហា​ពិធី​បុណ្យ​១.០០០​ឆ្នាំ​ ថាំងឡុង​ - ហា​ណូយ​ និង​កិច្ច​ប្រ​ជុំ​កំ​ពូល​ព្រះ​ពុទ្ធ​សាសនា​ ពិភព​លោក​លើក​ទី​៦ ដែល​បាន​ប្រារព្ធ​នៅប្រ​ទេស​វៀត​ណាម កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១០។​

ភ្ញៀវ​ទេស​ចរ​ដែល​មក​ក្រុង​ហា​ណូយ​ភាគ​ច្រើន​តែង​ចង់​បាន​ទៅ​ទស្សនា​វត្ត​នេះ​ ដោយ​សារ​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​ដ៏​ធំ​ធេង​ដែល​វត្ត​បាន​បន្សល់​ទុក​មក។​ ម្យ៉ាង​វិញ​ទៀត​ វត្ត​មាន​សោ​ភណ​ភាព​ដ៏​ស្រស់​ស្អាត​ មាន​វត្ថុ​បុរាណ​ជា​ច្រើន​ មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ​ ផ្ដល់​នូវ​ចំ​ណេះ​ដឹង​ដល់​ភ្ញៀវ​ទេស​ចរ​ពេល​មក​ទស្សនា​អា​រាម​ដ៏​ចំ​ណាស់​មួយ​នេះ៕​

                                    ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ