តាមការវាយតម្លៃរបស់គណៈជនជាតិក្រុងកឹងធើ រយៈពេលកន្លង ការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់តំបន់មានជនរួមជាតិភាគតិចរស់នៅកុះករលើភូមិសាស្ត្រក្រុងត្រូវបានអនុវត្តល្អ។ លទ្ធផលខាងលើ គឺអាស្រ័យកិច្ចសហការស្អិតល្មួតរវាងកងកម្លាំងប្រដាប់អាវុធនិងភូមិភាគនានា ព្រមទាំងការស្រុះចិត្តគាំទ្ររបស់ប្រជាជនផងដែរ។
សកម្មភាពកីឡារបស់យុវជននៅតំបន់ជនរួមជាតិភាគតិចក្រុងកឹងធើ។
លោកលីវត្វឹងខឿង អនុប្រធានការិយាល័យជនជាតិស្រុកធើយឡាយ ឱ្យដឹង៖ “ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ត្រូវបាននគរបាលស្រុកសហការជាមួយអង្គការមហាជននិងរដ្ឋអំណាចឃុំនានាអនុវត្តមានប្រសិទ្ធភាព ម្ល៉ោះហើយ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅតាមឃុំដែលមានមាមីងជនរួមជាតិភាគតិចរស់នៅកុះករមានស្ថិរភាព។ តួយ៉ាងដូចនៅឃុំទ្រឿងថាញ់ ស្រុកធើយឡាយ ចលនាទូទាំងប្រជាជនការពារសន្តិសុខសណ្តាប់ធ្នាប់បានរីកដុះដាល៘ ក្នុងនោះមានទម្រង់មួយចំនួនបាននាំមកប្រសិទ្ធភាពជាក់ស្តែង ដូច៖ “កាមេរ៉ាសន្តិសុខ” “ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់” ដងផ្លូវភ្លឺ- បៃតង - ជ្រះ- ស្អាត សុវត្ថិភាពពីសន្តិសុខសណ្តាប់ធ្នាប់”។
ដងផ្លូវមាត់ព្រែកឡុងអុង ពេលរាត្រីមានអំពូលភ្លើងបើកបំភ្លឺ។
លោកស្រីវ៉ធីង៉ុកសឿង លេខាបក្សឃុំទ្រឿងថាញ់ ឱ្យដឹង៖ រាល់ទម្រង់ដែលពោលខាងលើ ពង្រីកបានប្រសិទ្ធភាព មួយផ្នែកគឺអាស្រ័យការអភិវឌ្ឍព្រមៗគ្នាអំពីសេដ្ឋកិច្ច- សង្គមរបស់ភូមិភាគ។ ខណៈពេលហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍ ប្រជាជនមានឱកាសទទួលផលច្រើននិងចូលរួមរាល់សកម្មភាពវប្បធម៌កីឡា៘”។ បច្ចុប្បន្ន ព្រលានបាល់ទះនៅមជ្ឈមណ្ឌលវប្បធម៌ឃុំទ្រឿងថាញ់ តែងមានអ្នកលេងគ្មានទំនេរ។ ព្រលានរបស់មជ្ឈមណ្ឌលធំទូលាយ ដើម្បីយុវជនអាចនឹងលេងគ្រប់វិញ្ញាសាផ្សេងៗក្រៅពីបាល់ទះ៘ បងស្រីថាច់ធីហ្វែ នៅភូមិទ្រឿងតី ឃុំទ្រឿងថាញ់ ឱ្យដឹង៖ “កាលពីមុននេះ ឃុំគ្មានព្រលានលេងកីឡា ម្ល៉ោះហើយក្រោយពីមួយថ្ងៃពលកម្មនឿយហត់ កូនប្រុសខ្ញុំច្រើនតែជុំគ្នាផឹកស៊ី ឥឡូវងាកមកលេងបាល់ទះវិញហើយ។ ឃើញមានសុខភាពមាំមួន រហ័សរហួនជាងមុន ហេតុនោះខ្ញុំត្រេកអរណាស់”។
រាល់ទម្រង់ក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ បាននាំមកប្រសិទ្ធភាពជាក់ស្ដែងក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់ រួមចំណែកបង្ការបង្ក្រាប ប្រទះឃើញនិងទប់ស្កាត់ទាន់ពេលរាល់បទល្មើសបាបគ្រោះសង្គម និងរាល់អំពើប្រព្រឹត្តល្មើសច្បាប់៘ ផ្តើមពីនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគមានស្ថិរភាព ប្រជាជនអាចនឹងធ្វើដំណើរដោះដូរពាណិជ្ជកម្មទាំងថ្ងៃទាំងយប់។ ពូឡឹមជា នៅភូមិធើយទ្រឿង២ ឃុំធើយស្វឹង ស្រុកកើ-ដ ឱ្យដឹង៖ “ដងផ្លូវមាត់ព្រែកឡុងអុងទៅទល់នឹងធើយទ្រឿង២ - ធើយទ្រឿង១ និងធើយហ្វា B ប្រជុំជនកើ-ដ ត្រូវបានចាក់បេតុងរាបរលូន។ ពេលរាត្រីមានអំពូលភ្លើងបើកបំភ្លឺ ម្ល៉ោះហើយធ្វើដំណើរទៅមកមានភាពងាយស្រួល។ អាស្រ័យហេតុនោះ ទើបប្រជាជនក្នុងភូមិមានលក្ខណៈប្រកបរបររកស៊ី មានប្រាក់ចំណូលចបន្ថែម។ ពិសេសឪកូនខ្ញុំក៏ចូលរួមក្នុងកងឈ្លបភូមិ ដើម្បីរួមជាមួយរដ្ឋអំណាចរក្សាសន្តិសុខសណ្តាប់ធ្នាប់ផងដែរ”៕
ហាថាញ- លីសៀ