16/01/2024 - 09:07

សណ្ដែក​ដី​ "ឱសថ​ប៉ូវ​កម្លាំង​"សរ​សៃ​ឈាម​ធម្ម​ជាតិ​

អា​ស្រ័យ​ដោយ​គុណ​សម្បត្តិ​សម្បូរ​ដោយ​អា​ស៊ី​តខ្លាញ់​ ប្រូតេ​អ៊ីន​ ជាតិ​សរ​សៃ​ សារ​ធាតុ​ប្រ​ឆាំង​ អុក​ស៊ីត​កម្ម​ polyphenol, vitamin និង​សារ​ធាតុ​រ៉ែ​មាន​ប្រ​យោជន៍​ សណ្ដែក​ដី​ត្រូវ​បាន​ចាត់​ទុក​ជា​អា​ហារ​សម្បូរ​ជីវ​ជាតិ​និង​អាច​រួម​ចំ​ណែក​បង្កើន​សុខ​ភាព។​ ថ្មី​ៗ​នេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អេ​ស្ប៉ាញ រក​ឃើញ​ថា​ ការ​ហូប​សណ្ដែក​ដី​ច្រើន​មាន​គុណ​ប្រ​យោជន៍​បង្កើន​សុខ​ភាព​សរ​សៃ​ឈាម។​

  រូប​ជា​ឧទាហរណ៍។​

ដើម្បី​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​សណ្តែក​ដី​ដល់​សុខ​ភាព​អ្នក​ហូប​ ក្រុម​អ្នក​ឯក​ទេស​នៅ​មហា​វិទ្យា​ល័យ​ Barcelona បាន​សំ​ណូម​ពរ​អ្នក​ដែល​មាន​សុខ​ភាព​មាំ​ទាំ​៦៣​នាក់ ចាប់​តាំង​ពី​អា​យុ​១៨​ដល់​៣៣​ឆ្នាំ​ បំ​ប៉ន​ជា​រៀង​រាល់​ថ្ងៃ​មួយ​ចំ​ណែក​ផលិត​ផល​ធ្វើ​ពី​សណ្ដែក​ដី​ចូល​ទៅ​ក្នុង​របប​អា​ហារ​ធម្ម​តា​របស់​ពួក​គេ រយៈ​ពេល​៦​ខែ។​ លទ្ធ​ផល​ចុង​ក្រោយ​បាន​បង្ហា​ញ​ថា មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៃ​សារ​ធាតុ​ phenolic  ក្នុង​ទឹក​នោម​ចំ​ពោះ​មនុស្ស​វ័យ​ជំ​ទង់​ដែល​ហូប​សណ្តែក​ដី​ និង​ប័រ​សណ្តែក​ដី​ជា​រៀង​រាល់​ថ្ងៃ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ក្រុម​ត្រួត​ពិនិត្យ​ដែល​សំ​ណូម​ពរ​ឱ្យ​ហូប​កា​រ៉េម​គ្មាន​ជាតិ​សរ​សៃ​ ឬ​ polyphenol។​ អ្នក​ដែល​បាន​ហូប​សណ្តែក​ដី​ក៏​មាន​កម្រិត​ prostacyclin I2 ប្រ​សើរ​ឡើង​ និង​សមា​មាត្រ​រវាង​ thromboxane A2 និង​ prostacyclin I2, Eicosanoids - សញ្ញា​ជីវ​សាស្រ្ត​នៃ​សុខ​ភាព​សរ​សៃ​ឈាម។​

ការ​រក​ឃើញ​ខាង​លើ​ បាន​ពង្រឹង​សម្មតិ​កម្ម​ ដែល​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​លើក​ឡើង​មុន​នោះ​ អំ​ពី​ប្រ​សិទ្ធ​ភាព​ការ​ពារ​នៃ​សារ​ធាតុ​ poly phenols លើ​សុខ​ភាព​សរ​សៃ​ឈាម​បេះ​ដូង​ចំ​ពោះ​មនុស្ស​ពេញ​វ័យ​ ក៏​ដូច​ជា​លើ​សរ​សៃ​ឈាម​ផង​ដែរ។​ យោង​តាម​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ polyphenols គឺ​ជា​សារ​ធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​ និង​ជា​សមាស​ធាតុ​មួយ​ប្រ​ឆាំង​ការ​រលាក​ដ៏​សំ​ខាន់​នៅ​ក្នុង​របប​អា​ហារ។​ នេះ​ក៏​ជា​ការ​សិក្សា​អន្តរា​គមន៍​ផ្នែក​អា​ហា​រូប​ត្ថម្ភលើក​ដំ​បូង​ដើម្បី​បញ្ជាក់​ថា​ សុខ​ភាព​សរ​សៃ​ឈាម​មាន​ភាព​ប្រ​សើរ​ឡើង​មាន​ការ​ទាក់​ទិន​ជា​មួយ​នឹង​ការ​ប្រ​ឆាំង​ឈាម​កក​ដែរ​ឬ​ទេ​ (កាត់​បន្ថយ​ការ​បង្កើត​កំ​ណក​ឈាម) និង​មាន​ប្រ​សិទ្ធ​ភាព​ធ្វើ​ឱ្យ​យឺត​សរ​សៃ​ឈាម​ចំ​ពោះ​មនុស្ស​វ័យ​ក្មេង​ដែល​មាន​សុខ​ភាព​មាំ​ទាំ​ក្រោយ​ពី​ហូប​សណ្តែក​ដី៕​

                                   យោង​តាម​: ឌិញ​ញី​  (បកប្រែ​ពី​ Theo Study Finds)    

ចែករំលែកអត្ថបទ