08/01/2024 - 16:58

អ្នក​មាន​ប្រ​ជា​ប្រិយ​រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​តួនា​ទីអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ការ​ឃោ​សនា​ ចលនា​ប្រ​ជា​ជន​ចូល​រួម​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ រួម​ចំ​ណែក​រក្សា​លំ​នឹង​ទឹក​ចិត្ត​ប្រ​ជា​ជន។​

 ​ នគរ​បាល​ខេត្ត​សុក​ត្រាំង​ សួរ​សុខ​ទុក្ខ​និង​ប្រ​គេន​ទេយ្យ​ទាន​ដល់​ព្រះ​ឧបជ្ឈាយ៍ ថាច់​ហូន។

នគរ​បាល​ខេត្ត​សុក​ត្រាំង​ បាន​ចង្អុល​ការ​ដល់​នគរ​បាល​គ្រប់​អង្គ​ភាព​និង​ភូមិ​ភាគ​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ ដើម្បី​កសាង​ពង្រឹង​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​របស់​អង្គ​ការ​មហា​ជន​នា​នា​ ដូច​ជា៖ ប្រ​ជា​ការ​ពារ​ក្រុង​ ប្រ​ជា​បង្ការ​ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ក្លឹប​បង្ការ​ប្រ​ឆាំង​បទ​ល្មើស។ល។​ ដើម្បី​កៀរ​គរ​កម្លាំង​ទូទាំង​ប្រ​ជា​ជន​ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់។​ ទន្ទឹម​នឹង​នោះ​ នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​ នៅ​ទាំង​សហការ​ចលនា​អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ ពង្រីក​តួនា​ទី​ក្នុង​ការ​ឃោ​សនា​ ចលនា​ពុទ្ធ​បរិស័ទ​ខ្មែរ​អនុវត្ត​ល្អ​នូវ​គោល​ការ​ណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​ចូល​រួម​ទម្រង់​មហា​ជន​ “ស្វ័យ​គ្រប់​គ្រង​ អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” ដូច​ជា៖ ទម្រង់​ “កាមេរ៉ា​សន្តិ​សុខ” “ស្វ័យ​បង្ការ​ស្វ័យ​គ្រប់​គ្រង​ មូល​ដ្ឋាន​គោ​រព​បូជា​” “បង្ការ​ប្រ​ឆាំង​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម​តាម​រយៈ​បណ្តាញ​សង្គម​ (Zalo)” ។​ “ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ចូល​រួម​ បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់”។ល។​ ឆ្លង​តាម​រយៈ​នោះ​ ប្រ​ជា​ជន​បាន​ផ្តល់​ដំ​ណឹង​មាន​តម្លៃ​រាប់​ពាន់​ដំ​ណឹង​ និង​ថ្កោល​ទោស​អំ​ពី​បទ​ល្មើស​ បម្រើ​ដល់​ការ​សើុប​អង្កេត​ និង​បំ​ភ្លឺ​រាប់​ពាន់​ករណី ចាប់​ឃាត់​ខ្លួន​និង​វិនិច្ឆ័យ​មុខ​សញ្ញា​ជា​ច្រើន​នាក់ រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​របស់​ខេត្ត។​ ព្រះ​ឧបជ្ឈាយ៍ ត្រឹង​គៀង​ក្វឹក ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​កេ​សាច់ មាន​ថេរ​ដី​កា៖ “ទម្រង់​ “ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ចូល​រួម​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” ក្នុង​វត្ត​អា​រាម​និង​ភូមិ​ស្រុក​ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ខ្ពស់។​ បច្ចុប្បន្ន​ មាមីង​ពុទ្ធ​បរិស័ទ​ខ្មែរ​បាន​ចុះ​កិច្ច​សន្យា​គ្រួ​សារ​អនុវត្ត​ម៉ឺង​ម៉ាត់ មិន​ប្រ​ព្រឹត្ត​បំ​ពាន​ច្បាប់​និង​បាប​គ្រោះ​សង្គម។​ ក្រៅ​ពី​នោះ​ តាម​រយៈ​ការ​ឃោ​សនា​ ពុទ្ធ​បរិស័ទ​ខ្មែរ​បាន​យល់​ច្បាស់​ និង​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ ចំ​ពោះ​កល​ល្បិច​របស់​អា​នុភាព​ពី​ខាង​ក្រៅ​ ដែល​ឆ្លៀត​យក​បញ្ហា​សាសនា​និង​ជន​ជាតិ​ ដើម្បី​បំ​បែក​បំ​បាក់​ផែន​មហា​សាម​គ្គី​ជន​ជាតិ​ប្រ​ឆាំង​រដ្ឋ​យើង; ចូល​រួម​ជា​មួយ​កម្លាំង​នគរ​បាល​ដើរ​ល្បាត​ ត្រួត​ពិនិត្យ​ ដើម្បី​ធានា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​តំ​បន់​ជន​បទ”។​

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក​ ហ្វិញ​ហ្វាយ​ហឹង​ នា​យក​រង​នគរ​បាល​ខេត្ត​សុក​ត្រាំង​ អ្នក​មាន​ប្រ​ជា​ប្រិយ​ គឺ​ជា​មជ្ឈ​មណ្ឌល​ជា​ស្ពាន​តភ្ជាប់​ក្នុង​ការ​ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​; ចលនា​មាមីង​ខ្មែរ​ចូល​រួម​ទម្រង់​តាម​ទិស​ដៅ​ស្វ័យ​បង្ការ​ ស្វ័យ​គ្រប់​គ្រង​ ស្វ័យ​ការ​ពារ​និង​ស្វ័យ​សម្រុះ​សម្រួល។​ ពិសេស​ អ្នក​មាន​ប្រ​ជា​ប្រិយ​បាន​ចូល​រួម​សម្រុះ​សម្រួល​ ដោះ​ស្រាយ​នូវ​វិវាទ​ប្តឹង​តវ៉ា​ ដើម្បី​ដោះ​ស្រាយ​ដាច់​ស្រ​ឡះ​នូវ​បញ្ហា​កើត​ឡើង​ក្នុង​ផ្ទៃ​ក្នុង​ប្រ​ជា​ជន​ មិន​ទុក​ឱ្យ​កើត​ទៅ​ជា​ចំ​ណុច​ក្តៅ​ ម្ល៉ោះ​ហើយ​ បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​របស់​ខេត្ត”៕

​ យ្វីអា​ញ - វិមាន​

 

ចែករំលែកអត្ថបទ