យោងតាមប្រសាសន៍លោកង្វៀងម៉ិញថៀង អនុប្រធានគណៈជនជាតិខេត្តវិញឡុង បានឲ្យដឹងថា ដើម្បីកម្មវិធីនិងគម្រោងរបស់រដ្ឋអនុវត្តបានឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពនោះ គណៈជនជាតិខេត្ត បានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តនិងសហការជាមួយអង្គភាពពាក់ព័ន្ធនានារៀបចំឃោសនា បើកវគ្គហ្វឹកហ្វឺននិងធ្វើការត្រួតពិនិត្យជាប្រចាំនៅមូលដ្ឋាន។
ក្មួយៗនៅឃុំដុងថាញ់ ទីរួមខេត្តប៊ិញមិញ ខេត្តវិញឡុង បានរៀនសូត្រក្នុងបន្ទប់ស្រឡះស្រឡំ និងមានប្រដាប់លេងគ្រប់សព្វ។
គណៈជនជាតិខេត្តវិញឡុង បានអនុវត្តប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចលេខ ១៧៩២/QĐ-UBND ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រជាជនខេត្តវិញឡុង ស្តីពីការអនុម័តផែនការអនុវត្តបណ្តាគម្រោង និងអនុគម្រោង សមាសភាពចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច តាមសេចក្តីសម្រេចលេខ ១៧៩២/QĐ-TTg របស់នាយករដ្ឋមន្ត្រី (ហៅថា កម្មវិធី)។ យោងតាមនោះ គណៈជនជាតិសហការជាមួយគណៈកម្មាធិការប្រជាជនទីរួមខេត្តប៊ិញមិញ គណៈកម្មាធិការប្រជាជនក្រុងវិញឡុង និងគណៈកម្មាធិការប្រជាជនស្រុកតាមប៊ិញ ស្រុកវ៉ុងលីម ។ល។ រៀបចំសន្និសីទ “បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនកម្មាភិបាល អ្នករដ្ឋការ ដើម្បីផ្សព្វផ្សាយកម្មវិធីនៅគ្រប់ថ្នាក់”។ ចូលរួមវគ្គបណ្តុះបណ្តាលនេះ កម្មាភិបាលអនុវត្តកម្មវិធីយល់កាន់តែច្បាស់ពីជំនាញអភិវឌ្ឍសហគមន៍ និងមានឱកាសបានទស្សនកិច្ចជាក់ស្តែងនូវទម្រង់អភិវឌ្ឍផលិតកម្ម ប្រកបដោយប្រសិទ្ធភាពនៅក្នុងនិងក្រៅខេត្ត ជួយឱ្យកម្មាភិបាលមូលដ្ឋានទទួលបានចំណេះដឹង និងបទពិសោធន៍កាន់តែច្រើន។
ផ្លូវកៅស៊ូចូលភូមិដុងហ្វា ២ ឃុំដុងថាញ់ ទីរួមខេត្តប៊ិញមិញ។
លោកគឹមកាញ់ ទទួលបន្ទុកការងារជនជាតិ នៅការិយាល័យគណៈកម្មាធិការប្រជាជន និងក្រុមប្រឹក្សាប្រជាជនស្រុកតាមប៊ិញ បានមានប្រសាសន៍៖ “តាមរយៈវគ្គបណ្តុះបណ្តាល ខ្ញុំមានចំណេះដឹងបន្ថែមដើម្បីអនុវត្តល្អការងារឃោសនានៅមូលដ្ឋាន”។ ដើម្បីជួយមាមីងឈានឡើងក្នុងជីវភាពនិងកាត់បន្ថយភាពក្រីក្រដោយចីរភាព”។
អាស្រ័យភូមិភាគនីមួយៗមានភាពខុសគ្នា ម្ល៉ោះហើយដំណាក់ការផ្សព្វផ្សាយបណ្តាកម្មវិធី និងគម្រោងពិសេសរបស់រដ្ឋ នៅតំបន់ជនជាតិភាគតិចក៏មានភាពខុសគ្នាផងដែរ។ វគ្គបណ្តុះបណ្តាលនិងការទស្សនកិច្ចទម្រង់រូបភាពគំរូ ក៏ជាឱកាសសម្រាប់កម្មាភិបាលអនុវត្តការងារជនជាតិនៅមូលដ្ឋានដោះដូរនិងរៀនសូត្រនូវបទពិសោធន៍។ លោកប៊ូយវ៉ាន់ម៉ោកអែម ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ស្រុកវ៉ុងលីម បានមានប្រសាសន៍៖ “កម្មាភិបាលបានចូលរួមវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជារឿយៗ ក៏ដូចជាទទួលបានការគាំទ្រ និងពិគ្រោះពីថ្នាក់លើតាមរយៈអធិការកិច្ច ដូច្នេះការផ្សព្វផ្សាយអនុវត្តកម្មវិធី គម្រោងនានាលើភូមិសាស្រ្តឃុំក៏មានភាពងាយស្រួល។ អាស្រ័យហេតុនេះ ឃុំសម្រេចទិសដៅក្នុងការកសាងជនបទថ្មីត្រូវតាមផែនការ។ ជីវភាពរបស់ប្រជាជននិយាយរួមនិងជនជាតិភាគតិចនិយាយដោយឡែក ក៏មានការផ្លាស់ថ្មីនិងរីកចម្រើនផងដែរ”៕
ហាថាញ- សុផន