02/01/2024 - 17:17

អភិរក្ស​វិញ្ញា​សាកី​ឡា​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​

បុណ្យ​អកអំ​បុក​-ប្រ​ណាំង​ទូក​-ង​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ បាន​ក្លា​យជា​ផលិត​ផល​វប្បធម៌​ ទេស​ចរណ៍​ដ៏​ពិសេស​ កំ​ពុង​បាន​ខេត្ត​សុក​ត្រាំង​អភិរក្ស​និង​លើក​តម្កើង។​

​ ពិធី​ដាក់​ទូក​-ង​នៅ​វត្ត​ដៃ​តា​សួស ឃុំ​ភូមី។​

ឆ្នាំ២០២១ ពិធី​ប្រ​ណាំង​ទូក​-ង​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ បាន​ទទួល​ស្គាល់​ជា​បេតិក​ភ័ណ្ឌ​វប្បធម៌​អរូបី។​ ឆ្នាំ​២០២២ ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង​ខេត្ត​សុក​ត្រាំង​ បាន​បង្កើត​កំ​ណត់​ត្រា​ហ្គី​ណេស​វៀត​ណាម ដោយ​មាន​ចំ​នួន​ទូក​-ង​និង​កីឡា​ករ​ចូល​រួម​ច្រើន​បំ​ផុត​ ចាប់​ពី​ឆ្នាំ​២០០៥ មក​ទល់​បច្ចុប្បន្ន”។​ ឆ្នាំ​២០២៣ ខេត្ត​សុក​ត្រាំង​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​អភិរក្ស​និង​លើក​តម្កើង​តម្លៃ​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​ ក្នុង​នោះ​ មាន​ពិធី​ប្រ​ណាំង​ទូក​-ង​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង។​ យោង​តាម​នោះ​ ខេត្ត​បាន​ជំ​នួយ​ថវិកា​បោះ​ទូក​-ង​ថ្មី​៤ទូក​ (ក្នុង​មួយ​ទូក​តម្លៃ​ជិត​៤០០​លាន​ដុង) ប្រ​គេន​ដល់​វត្ត​ខ្មែរ​នៅ​ស្រុក​ថាញ់​ទ្រី ចូវ​ថាញ់ ត្រឹង​ដេ​និង​ទីរួម​ខេត្ត​វិញ​ចូវ។​ នេះ​ជា​ក្ដី​រីក​រាយ ជា​កិត្តិ​យស ហើយ​ក៏​ជា​កម្លាំង​ចលករ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ប្ដេជ្ញា​ចិត្ត​ថែម​ទៀត​ក្នុង​ការ​ថែ​រក្សា​វិញ្ញ​សាកីឡា​ប្រ​ពៃណី​ជន​ជាតិ។​

​ ទិដ្ឋ​ភាព​ទូក​-ង​មក​ចូល​រួម​ក្នុង​ពិធី​អុំ​ប្រ​ណាំង​នៅ​ខេត្ត​សុក​ត្រាំង​ឆ្នាំ​២០២៣។​

ព្រះឧបជ្ឈាយ៍​ឡឹម​សឿង ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​នគរ​ជុំ​ (អំ​ពូយារ) ឃុំ​ថាញ់​ភូ ស្រុក​មីស្វៀង​ មាន​ថេរ​ដី​កា៖ “ជា​ច្រើន​ឆ្នាំ​មក​នេះ​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​បាន​យក​ចិត្ត​ទុក​ដាក់​ជំ​នួយ​ថវិកា​ ដើម្បី​វត្ត​បោះ​ទូក​-ង​ថ្មី​ គិត​គូរ​ដល់​ការ​ហាត់​សមនិង​អុំ​ប្រ​ណាំង។​ នៅ​ពេល​ពិធី​ប្រ​ណាំង​ទូក​-ង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​បេតិក​ភ័ណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ វត្ត​និង​ពុទ្ធ​បរិស័ទ​កាន់​តែ​ប្ដេជ្ញា​ចិត្ត​ថែម​ទៀត​ក្នុង​ការ​អភិរក្ស​តម្លៃ​វប្បធម៌​ ប្រ​ពៃណី​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ”។​ ចាប់​ពី​ឆ្នាំ​ ២០២០ មក​ទល់​បច្ចុប្បន្ន​ អ្នក​មីង​ត្រឹង​ធីមី នៅ​ភូមិ​សា​ឡាង ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់ តែង​ចំ​ណាយ​ថវិកា​រាប់​រយ​លាន​ដុង​/ឆ្នាំ​ ដើម្បី​គិត​គូរ​ឱ្យ​ក្រុម​កីឡា​ករ​-ការិនី​ទូក​-ង​បុរស​និង​នា​រី វត្ត​ទំ​នប់។​ អ្នក​មីង​នៅ​ទាំង​វិនិ​យោគ​ទឹក​ប្រាក់​ជាង​៣០០​លាន​ដុង​ ដើម្បី​បោះ​ទូក​-ង​ថ្មី​ប្រ​គេន​ដល់​វត្ត​ទំ​នប់។​ អ្នក​មីង​ត្រឹង​ធីមី ចែក​រំ​លែក៖ “ការ​បោះ​ទូក​-ង​ថ្មី​ និង​ចំ​ណាយ​គិត​គូរ​ដល់​កីឡាករ​-ការិនី​២ក្រុម​របស់​វត្ត​ទំ​នប់​ គឺកើត​ចេញ​ពី​ការ​ស្រឡាញ់​ពេញ​ចិត្ត​ និង​ចង់​ជួយ​វត្ត​ទំ​នប់​រក្សា​ខ្ជាប់​កីឡា​ប្រ​ណាំ​ងទូក​-ង​ប្រ​ពៃណី​ ដែល​ដូន​តា​បន្សល់​ទុក​មក”។​

ទន្ទឹម​នឹង​ការ​គិត​គូរ​របស់​បក្ស​និង​រដ្ឋ​ គឺជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ កំ​ពុង​តែ​ព្រួត​ដៃ​គ្នា​ អភិរក្ស​ និង​លើក​តម្កើង​វិញ្ញា​សា​កីឡា​ប្រ​ណាំង​ទូក​-ង​ប្រ​ពៃណី​របស់​ជន​ជាតិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ តាម​ប្រ​សាសន៍​លោក​លីរដ្ឋា​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​២០២៣ ខេត្ត​បាន​ជំ​នួយ​ថវិកា​បោះ​ទូក​-ង​៤​ទូក​ប្រ​គេន​ដល់​វត្ត​ខ្មែរ​នា​នា​លើ​ភូមិ​សាស្រ្ត​ខេត្ត។​ បច្ចុប្បន្ន​ ភូមិ​ភាគ​នា​នា​កំ​ពុង​តែពិនិត្យ​ ដើម្បី​បន្ត​ការ​ជំ​នួយ​ដល់​វត្ត​ដទៃ​ទៀត​ដែល​ជួប​ការ​លំ​បាក​ខាង​ថវិកា​បោះ​ទូក​-ង​ថ្មី​ ដើម្បី​បោះ​ឱ្យ​ទាន់​ចូល​រួម​អុំ​ប្រ​ណាំង​ថ្នាក់​តំ​បន់​នៅ​ឆ្នាំ​២០២៤​ខាង​មុខ៕​

                                        លីធាន​- ថាច់​ធី

ចែករំលែកអត្ថបទ