នគរបាលគ្រប់លំដាប់ថ្នាក់នៅខេត្តបាកលីវ បានផ្តោតការយកចិត្តទុកដាក់កសាង និងពង្រីកទម្រង់រូបភាពនៅគ្រប់ថ្នាក់ គ្រប់ភូមិសាស្រ្ត និងគ្រប់វិស័យ រួមចំណែកធ្វើឱ្យចលនានេះកាន់តែមានភាពជាក់ស្តែង ពង្រីកស្មារតីភ្ញាក់រលឹក ការទទួលខុសត្រូវរបស់ប្រជាជនក្នុងការចូលរួមបង្ការទប់ស្កាត់បទល្មើស និងបាបគ្រោះសង្គមនៅមូលដ្ឋាន។
នគរបាលខេត្តបាកលីវ រួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច អនុវត្តល្អនូវការងារសុខុមាលភាពសង្គម និងកាត់បន្ថយភាពក្រីក្រនៅភូមិភាគ។
ឆ្នាំ២០២៣ នគរបាលខេត្តបាកលីវ បានធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈចង្អុលការលេខ១៣៨របស់ខេត្ត រៀបចំសន្និសីទធំៗជាច្រើនទាក់ទងនឹងការងារកសាង ចលនា និងការងារប្រជាចលនា ដូចជា៖ បូកសរុប១០ឆ្នាំអនុវត្តកម្មវិធីសហការលេខ០៩ រវាងក្រសួងនគរបាលនិងគណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ស្តីពី “ជំរុញចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិក្នុងស្ថានភាពថ្មី ដំណាក់កាល២០១៣-២០២៣”; បូកសរុបបណ្តោះអាសន្នការងារកសាង និងពង្រីកទម្រង់ “ក្លឹបសមាគមអតីតយុទ្ធជនបង្ការប្រឆាំងបទល្មើស” ក្នុងការកសាងជនបទថ្មី ដំណាក់កាល២០២១-២០២៣; ស្ងើចសរសើរគំរូជឿនលឿនកម្មករ បុគ្គលិក និងពលករដែលមានស្នាដៃឆ្នើមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ដំណាក់កាល ២០១៨- ២០២៣។ល។ ឆ្លងតាមរយៈនោះ ឃើញថាការងារកសាងនិងពង្រីកគំរូជឿនលឿន ក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ បច្ចុប្បន្ន ក្នុងខេត្តបាកលីវ មាន៥០ទម្រង់ដោយមាន២៦៣ទីតាំង ដែលក្នុងនោះមាន៩ទម្រង់ត្រូវបានក្រសួងនគរបាលទទួលស្គាល់ ហើយឱ្យពង្រីកទូលំទូលាយក្នុងទូទាំងប្រទេស រួមមាន៖ “ក្លឹបអ្នកកែខ្លួនឡើងវិញ”; “ក្រុមស្វ័យគ្រប់គ្រងវង្សត្រកូលពីសន្តិសុខសណ្តាប់ធ្នាប់”; “ក្រុមសាសនិកស្វ័យគ្រប់គ្រង ស្វ័យបង្ការពីសន្តិសុខសណ្តាប់ធ្នាប់”; “ខ្សែប្រឡាយសុវត្ថិភាពពីសន្តិសុខសណ្តាប់ធ្នាប់”; “ក្រុមនេសាទករស្វ័យគ្រប់គ្រងពីសន្តិសុខសណ្តាប់ធ្នាប់លើផ្ទៃសមុទ្រ”; “ក្រុមកម្មករសេវាក្រុងស្វ័យគ្រប់គ្រងពីសន្តិសុខសណ្តាប់ធ្នាប់”; “ក្លឹប៣សកម្មក្នុងជនរួមជាតិខ្មែរ”; “ក្លឹបនារីបង្ការ ប្រឆាំងបទល្មើស” និង“ក្លឹបសមាគមអតីតយុទ្ធជនបង្ការ ប្រឆាំងបទល្មើស”។
នគរបាលខេត្តបំផុសចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិបានចំនួន១.៤០៦ លើក មានអ្នកចូលរួម១៣១.២៧៤នាក់; ចែកខិត្តប័ណ្ណ១៥៥.៨៥៣សន្លឹក; រៀបចំការឃោសនាតាមមធ្យោបាយព័ត៌មានមហាជន បណ្តាញសង្គមនិងឧគ្ឃោសនស័ព្ទចល័តបានចំនួន២១.០៧៤ លើកនៅលើភូមិសាស្រ្ត។ ឆ្លងតាមរយៈនោះ សមាជិកនៃបណ្តាទម្រង់និងអង្គការមហាជនបានលើកកម្ពស់តួនាទីជាម្ចាស់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់។ បានផ្តល់ប្រភពព័ត៌មានដល់នគរបាល១.៩៩៤ដំណឹងពីសន្តិសុខសណ្តាប់ធ្នាប់។ ចលនាប្រជាជនប្រគល់អាវុធ គ្រឿងផ្ទុះ ឧបករណ៍ជំនួយនិងផាវចំនួន២.២៧៨។ សម្របសម្រួលជោគជ័យនូវវិវាទវ័ណ្ឌទំនាស់ ៣៨៤ករណីក្នុងប្រជាជន។ល។ រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់លើភូមិសាស្រ្ត។
នគរបាលខេត្ត ក៏បានចូលរួមចំណែកនិងកៀរគរសប្បុរសជនជួយឧបត្ថម្ភសាងសង់និងជួសជុលផ្ទះមហាសាមគ្គី ផ្ទះឧបការគុណបាន១៥៦ខ្នង; កសាងស្ពានជនបទបាន១៣ ខ្សែ; ជូនអំណោយ១២.៥០០ចំណែក សៀវភៅសរសេរ២១.០០០ក្បាល អាហារូបករណ៍១៥៨ចំណែក ប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន៤៦៥ អង្ករជាង៦០តោន។ល។ ដល់គ្រួសារគោលនយោបាយ ប្រជាជនជួបការលំបាក សិស្សានុសិស្សក្រីក្រសង្វាត់រៀនសូត្រ ដោយទឹកប្រាក់សរុបជាង២២ពាន់លានដុង៕
យោងតាម cand.com.vn - បកប្រែ៖ សុផន