កម្មវិធីនិងគោលនយោបាយចំពោះជនរួមជាតិភាគតិចនៅខេត្តកាម៉ាវ ត្រូវបានផ្សព្វផ្សាយអនុវត្តទាន់ពេលនិងមានប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តសម្រេចបណ្តាភាគកម្រិត ភារកិច្ចនៃផែនការការងារកាត់បន្ថយភាពក្រីក្រដោយចីរភាពនៅតំបន់ជនរួមជាតិភាគតិច។
លោកស្រី ក្វាច់កេវម៉ាយ អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ អញ្ជើញទៅសួរសុខទុក្ខនិងប្រគេនទេយ្យទានដល់វត្តសិរីមានជ័យវង្សស្រង់ (ក្របីឃ្លៀច) នៅភូមិ៧ ឃុំតឹងឡុក ស្រុកថើយប៊ិញ នាឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៣។
ខេត្តកាម៉ាវ មានជនរួមជាតិភាគតិចចំនួន៣២ជនជាតិ ដោយមានជាង១២.០០០គ្រួសារ មានប្រជាជនជិត៤៨.០០០នាក់; ច្រើនជាងគេ គឺជនជាតិខ្មែរមានជិត១០ពាន់គ្រួសារ ប្រហែល៣៩.០០០នាក់។ ក្នុងដំណាក់កាល២០២១-២០២៥ តំបន់ជនជាតិភាគតិចខេត្តកាម៉ាវ នៅមានឃុំតំបន់ III ចំនួន៥ (ក្នុងនោះ មាន២ឃុំតំបន់សុវត្ថិភាព) ១ឃុំតំបន់ I និងមាន៤៣ភូមិលំបាកខ្លាំងនៅក្រៅឃុំតំបន់III ។
យោងតាមលទ្ធផលត្រួតពិនិត្យនៅចុងឆ្នាំ ២០២២ គ្រួសារជនជាតិភាគតិចក្រីក្រនៅមាន១.០៤២គ្រួសារ ស្មើនឹង១៤,០៦%នៃចំនួនគ្រួសារក្រីក្រសរុបក្នុងខេត្ត និងស្រូបអត្រា៨,៦៦% នៃចំនួនគ្រួសារជនជាតិភាគតិចសរុបនៅលើភូមិសាស្រ្ត។ រយៈពេលកន្លង ការអនុវត្តនូវកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនៅខេត្តកាម៉ាវ ត្រូវបានផ្តោតការយកចិត្តទុកដាក់ពិសេស និងបានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព។
លោកស្រី ក្វាច់កេវម៉ាយ អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ បានឱ្យដឹង៖ ការអភិបាលកិច្ចលើបញ្ហាជនជាតិតែងបានគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត យកចិត្តទុកដាក់ចង្អុលការ គណៈជនជាតិខេត្ត សកម្មធ្វើសេនាធិការគ្រប់គ្រងពីការងារជនជាតិ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងជីវភាពរបស់ប្រជាជននៅតំបន់ជនរួមជាតិភាគតិចរបស់ខេត្តមានជំហានទម្លុះទម្លាយ។ ហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិចជាសារវន្តធានាបាននូវលក្ខខណ្ឌចាំបាច់សម្រាប់ផលិតកម្ម និងការប្រជុំជីវភាពរបស់ប្រជាជនក្នុងតំបន់។ កម្មវិធីនិងគោលនយោបាយជនជាតិ ត្រូវបានអនុវត្តទាន់ពេលនិងមានប្រសិទ្ធភាព។ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តសម្រេចបណ្តាភាគកម្រិត ភារកិច្ចនៃផែនការការងារ កាត់បន្ថយភាពក្រីក្រដោយចីរភាពនៅតំបន់ជនរួមជាតិភាគតិច។ ឆ្នាំ២០២៣ តាមការប៉ាន់ស្មាន គឺអត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចនិយាយរួមក្នុងទូទាំងខេត្តថយចុះពី២% ឡើងទៅ និងនៅតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ច-សង្គមលំបាកខ្លាំងគឺថយចុះពី៣% ឡើងទៅ។ល។ ឆ្លងតាមរយៈការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់; ជនរួមជាតិកាន់តែជឿជាក់ទៅលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ។ បង្ហាញច្បាស់ពីសិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋចំពោះរដ្ឋអំណាចនិងសហគមន៍។ លើកកម្ពស់ស្មារតីគោរពតាមគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។
យោងតាមប្រសាសន៍លោកស្រី ក្វាច់កេវម៉ាយ ក្នុងឆ្នាំ២០២៤ គណៈជនជាតិធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត បន្តលើកកម្ពស់សុពលភាពនិងប្រសិទ្ធភាពការងារ អភិបាលកិច្ចស្ដីពីការងារជនជាតិ និងអនុវត្តគោលនយោបាយជនជាតិលើភូមិសាស្រ្ត។ ផ្សព្វផ្សាយអនុវត្តជោគជ័យ១០០% ភាគកម្រិតភារកិច្ចរបស់ផ្នែកដែលបានដាក់ចេញក្នុងឆ្នាំ ២០២៣។ ទន្ទឹមនឹងនោះ សហការជាមួយនឹងស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដើម្បីអនុវត្តឱ្យសម្រេចតាមពេលកំណត់នូវភារកិច្ចដែលគណៈកម្មាធិការប្រជាជន និងប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់ឱ្យ ព្រមទាំងភារកិច្ចថ្មីដែលកើតមានឡើងត្រូវតាមពេលវេលាកំណត់។ ធ្វើសេនាធិការជូនគណៈចង្អុលការអនុវត្តកម្មវិធីទិសដៅជាតិនៅខេត្តកាម៉ាវ ដំណាក់កាល២០២១-២០២៥។ ទន្ទឹមនឹងនោះ បន្តអនុវត្តល្អនូវគោលនយោបាយអំពីការអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ និងធ្វើសេនាធិការរៀបចំបានទាន់ពេលនូវបណ្តាសកម្មភាពក្នុងឱកាសពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិភាគតិច...៕
យោងតាមកាសែតច្បាប់វៀតណាម -សុផន