គណៈកម្មាធិការជនជាតិ បានសហការជាមួយនឹងក្រសួងអប់រំនិងបណ្តុះបណ្តាលមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ទើបរៀបចំពិធីស្ងើចសរសើរសិស្ស និស្សិត យុវជនជាជនជាតិភាគតិចគំរូឆ្នើមលើកទី ១០ ឆ្នាំ២០២៣។
ឧបនាយករដ្ឋមន្ត្រី ត្រឹងលឺវក្វាង និងរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន ជូនបណ្ណសរសើរដល់សិស្ស និស្សិត យុវជនជាជនជាតិភាគតិចគំរូឆ្នើម។
យោងតាមប្រសាសន៍រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន សិស្ស និស្សិត យុវជនទាំង ១៤៣ នាក់ ដែលបានស្ងើចសរសើរក្នុងឱកាសនេះ គឺតំណាងឱ្យសិស្ស និស្សិត យុវជនជាជនជាតិភាគតិចមកពីគ្រប់តំបន់ក្នុងទូទាំងប្រទេស សុទ្ធតែជាគំរូលេចធ្លោរបស់ភូមិភាគនិងជនរួមជាតិ។ នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីលើកតម្កើងប្រវេណីសង្វាតរៀនសូត្ររបស់ប្រជាជាតិវៀតណាម; ស្ងើចសរសើរ លើកទឹកចិត្តស្មារតីខិតខំតស៊ូ ជម្នះការលំបាក និងបញ្ហាប្រឈមនានា ដើម្បីសម្រេចបានស្នាដៃឆ្នើមគំរូ ក្នុងការសិក្សា លត់ដំនិងចូលរួមសកម្មភាពសង្គមរបស់សិស្ស និស្សិត យុវជនជាជនជាតិភាគតិច៕
យោង៖ nhandan.vn-មុនី