25/12/2023 - 16:37

តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​កឹង​ធើ​វិវឌ្ឍន៍​ឥត​ឈប់​ឈរ​

គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​ក្រុង​កឹង​ធើ​គ្រប់​លំ​ដាប់​ថ្នាក់​ តែង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​នូវ​ការ​ងារ​ជន​ជាតិ​ និង​គោល​នយោ​បាយ​ជន​ជាតិ។​ ព្រោះ​ហេតុ​នោះ​ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​រួម​របស់​ក្រុង​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​កឹង​ធើ​ក៏​វិវឌ្ឍន៍​ឥត​ឈប់​ឈរ​ដែរ។​

​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​តំ​បន់​ជន​រួម​ជាតិ​កាន់​តែ​សុក្រឹត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ជួញ​ដូរ។​

តាម​ប្រ​សាសន៍​លោក​ លីវ​ត្វឹង​ខឿង អនុប្រ​ធាន​ការិ​យា​ល័យ​ជន​ជាតិ​ ស្រុក​ថើយ​ឡាយ​ ក្នុង​អំ​ឡុង​២០​ឆ្នាំ​កន្លង​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ថើយ​ឡាយ​ មាន​ភាព​ប្ដូរ​ផ្លាស់​ដោយ​ឥត​ឈប់​ឈរ។​ ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ភាព​សុក្រឹត​ ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ប្រ​ជា​ជន​និយាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ធូរ​ធារ។​ ផ្តើម​ពី​ប្រ​ភព​ទុន​នា​នា​ ភូមិ​ភាគ​បាន​ជួស​ជុល​និង​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​បាន​ជាង​ ២៨០ខ្នង​។​ ទន្ទឹម​នឹង​នោះ​ សហ​ការ​ជា​មួយ​អង្គ​ភាព​នា​នា​ ជួយ​ជន​រួម​ជាតិ​បាន​កៀក​ជិត​គោល​នយោ​បាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​កាន់​តែ​ច្រើន​ជាង​ទៀត។​ មក​ទល់​ពេល​នេះ​ ស្រុក​ឧបត្ថម្ភ​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​១.៨៣៤​គ្រួ​សារ​ បុល​ទុន​អនុគ្រោះ​ សរុប​ទឹក​ប្រាក់​ជាង​ ២៥.៤៨៧​ពាន់​លាន​ដុង​ ដើម្បី​វិនិ​យោគ​ផលិត​កម្ម​ ចិញ្ចឹម​សត្វ​ ដោយ​មាន​ទម្រង់​ប្រ​កប​ការ​ងារ​រក​ស៊ី​ជា​ច្រើន​មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​ ជួយ​ជន​រួម​ជាតិ​បង្កើន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព។​ ផ្តើម​ពី​នោះ​ អត្រា​គ្រួ​សារ​ធូរ​ធារ​ គ្រួ​សារ​គ្រាន់​បើ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ (ស្រូប​អត្រា​ជាង​៧៥%) រីឯ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ ថយ​ចុះ​ពី​២% ទៅ​៣% ជា​រៀង​រាល់​ឆ្នាំ​។​

ទន្ទឹម​នឹង​កម្ម​វិធី​ គម្រោង​ពិសេស​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ក្រុង​នៅ​ទាំង​ផ្សព្វ​ផ្សាយ​ផ្គួប​បញ្ចូល​នូវ​កម្ម​វិធី​ គម្រោង​ផ្សេង​ៗ​ទៀត​ ម្ល៉ោះ​ហើយ​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ​មាន​ភាព​វិវឌ្ឍន៍។​ លេច​ធ្លោ​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា​ អគ្គិ​សនី​ ផ្លូវ​ថ្នល់​ សាលា​រៀន​ ដំ​ណាក់​សុខា​ភិបាល​ មាន​ភាព​សុក្រឹត​។​ ផ្តើម​ពី​នោះ​ ការ​ជួញ​ដូរ​ទំ​និញ​មាន​ភាព​ងាយ​ស្រួល​ ប្រ​ជា​បញ្ញា​រីក​ចម្រើន​ វប្បធម៌​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ ការ​ងារ​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ។ល។​ ក្រុង​បាន​និង​កំ​ពុង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១​-២០៣០។​ ក្នុង​ឆ្នាំ​ ២០២៣ សរុប​ប្រ​ភព​ទុន​អនុវត្ត​ជាង​៣២​ពាន់​លាន​ដុង។​ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ​ ក្រុង​កំ​ពុង​បង្កើន​កម្រិត​ជួស​ជុល​និង​កសាង​បន្ទប់​រៀន​ថ្មី​នៃ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​; ពន្យា​ពេល​និង​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ចំ​នួន​ ២២២ ឧបត្ថម្ភ​និង​សាង​សង់​ផ្ទះ​មហា​សាម​គ្គី​ ព្រម​ទាំង​អនុវត្ត​ការ​អភិរក្ស​វប្ប​ធម៌​ជា​ដើម។​

តាម​ប្រ​សាសន៍​លោក​ ឡេ​ទ្រុង​កៀង​ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ផ្អែក​លើ​មូល​ដ្ឋាន​សម្រេច​បាន​ក្នុង​ការ​ងារ​ជន​ជាតិ​រយៈ​ពេល​កន្លង​ គណៈ​ជន​ជាតិ​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ បន្ត​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១ - ២០៣០។​ ជាក់​ស្តែង​ក្នុង​ឆ្នាំ​២០២៤ ក្រុង​នឹង​បន្ត​រៀប​ចំ​ទុន​ផ្គួប​បញ្ចូល​ផ្សព្វ​ផ្សាយ​អនុវត្ត​ភារ​កិច្ច​តាម​ផែន​ការ​លេខ​ ២១៣​/ KH-UBND ចុះ​ថ្ងៃ​ទី​២០ ខែ​តុលា​ ឆ្នាំ​ ២០២២ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ សម​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​ ដើម្បី​សម្រេច​បាន​ទិស​ដៅ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​លើស​ពី​០,៣% ជន​រួម​ជាតិ​ជាង​៩៧% បាន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ និង​បាន​កៀក​ជិត​សេវា​ថែ​ទាំ​សុខ​ភាព​ទំ​នើប​ និង​រៀប​ចំ​សកម្ម​ភាព​វប្បធម៌​ កីឡា​ក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេង​ៗ​ រួម​ចំ​ណែក​អភិរក្ស​វប្បធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ជា​ដើម៕​ 

                                         លីយ៉ាង​ - វិមាន​

ចែករំលែកអត្ថបទ