ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/12/2023 - 16:37

បើក​វគ្គ​សិក្សា​ "ត្បាញ​ហូល​ខ្មែរ​កម្រិត​បឋម​"

មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​និង​អប់រំ​ប្រ​ចាំ​ស្រុក​ថ្វយ​សើុង ខេត្ត​អាង​យ៉ាង​ ទើប​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីប្រ​ជុំ​ជន​អុក​អែវ ស្រុក​ថ្វយ​សើុង រៀប​ចំ​បើក​វគ្គ​សិក្សា​ “ត្បាញ​ហូល​ខ្មែរ​កម្រិត​បឋម​” ដល់​សិក្ខា​កាម​ជា​ជន​ជាតិ​ខ្មែរ​៣០​នាក់។​

ទិដ្ឋ​ភាព​នៃ​ការ​បើក​វគ្គ​សិក្សា។​

ក្នុង​រយៈ​ពេល​សិក្សា​ ១២២ ថ្ងៃ​ សិក្ខា​កាម​នឹង​បាន​សិក្សា​ពី​ចំ​ណេះ​ដឹង​ផ្សេង​ៗ​និង​បំ​ណិន​ត្បាញ​ហូល​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​បង្កើត​បាន​ផលិត​ផល​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា។​ ផ្ដើម​ពី​នោះ​ រួម​ចំ​ណែក​អភិរក្ស​ និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ ព្រម​ជា​មួយ​នោះ​ ក៏​រក​បាន​ប្រាក់​ចំ​ណូល​ដោយ​ខ្លួន​ឯង​ និង​បង្កើន​ប្រាក់​ចំ​ណូល​ស្រប​ច្បាប់​ ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​សម្រាប់​ខ្លួន​និង​គ្រួ​សារ។​

សិក្ខា​កាម​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ ៣០.០០០ ដុង​ក្នុង​មួយ​ថ្ងៃ​។​ ចុង​វគ្គ​សិក្សា​ សិក្ខា​កាម​នឹង​ត្រូវ​បាន​ធ្វើ​ការ​ពិនិត្យ​វាយ​តម្លៃ​និង​ផ្ដល់​វិញ្ញា​បន​បត្រ​វិជ្ជា​ជីវៈ ប្រ​សិន​បើ​ការរៀន​សូត្រ​សម្រេច​តាម​សំ​ណូម​ពរ៕​

                                     យោង​តាម​កាសែត​អាង​យ៉ាង​ - ថាច់​ធី

 

ចែករំលែកអត្ថបទ