12/12/2023 - 16:20

អ្នក​មាន​ប្រ​ជា​ប្រិយ​រួម​ចំ​ណែក​រក្សា​តំ​បន់​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​

អ្នក​ប្រ​ជា​ប្រិយ​បាន​រួម​វិភាគ​ទាន​យ៉ាង​សកម្ម​ក្នុង​ការ​ចលនា​ជន​រួម​ជាតិ​ភាគ​តិច​ អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ។​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ទាំង​ចូល​រួម​ជា​មួយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែង​ រក្សា​ភាព​សុខ​សាន្ត​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​សុក​ត្រាំង។​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ មក​សួរ​សុខ​ទុក្ខ​និង​ប្រ​គេន​ទេយ្យ​ទាន​ដល់​ព្រះ​ឧបជ្ឈាយ៍ ថាច់​ហូន ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រៃ​ជាប់​ ឃុំ​ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​។​

រយៈពេល​កន្លង​ អ្នក​មាន​ប្រ​ជា​ប្រិយ​៥០ នាក់ តែង​ជា​គំរូ​ឆ្នើម​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​សុក​ត្រាំង។​ វរសេនីយ៍​ត្រី​ ង្វៀង​ហ្វាង​ឌេ ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង៖ “ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ជីវ​ភាព​រ​បស់​មាមីង​ខ្មែរ​តំ​បន់​ព្រំ​ដែន​សមុទ្រ​កាន់​តែ​មាន​ស្ថិរ​ភាព។​ មាមីង​រស់​នៅ​សាមគ្គី​ ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី; រក្សា​និង​ពង្រីក​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ។​ សមិទ្ធ​ផល​នេះ​ អា​ស្រ័យ​ការ​រួម​វិភាគ​ទាន​យ៉ាង​សកម្ម​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ ក្នុង​ការ​កសាង​ទំ​នាក់​ទំ​នង​សាមគ្គី​ស្អិត​ល្មួត​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​កាន់​តែ​រឹង​មាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ រៀប​ចំ​ពិធី​ជួប​ជុំ​អ្នក​មាន​ប្រ​ជា​ប្រិយ​
ក្នុងជនរួមជាតិភាគតិច។

ព្រះ​ឧបជ្ឈាយ៍ ថាច់​ហូន ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រៃ​ជាប់​ ឃុំ​ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​ គឺ​ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​ចលនា​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ “អនុវត្ត​ល្អ​ការ​ងារ​សង្គម​ ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា”។​ ព្រះ​អង្គ​តែង​ចលនា​ជន​រួម​ជាតិ​ខ្មែរ​សកម្ម​ចូល​រួម​រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​របស់​ភូមិ​ភាគ។​ ពិសេស​គឺចលនា​ បរិច្ចាគ​ដី​ដើម្បី​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​ ចលនា​កូន​ចៅ​ពុទ្ធ​បរិស័ទ​ចូល​រៀន​អក្សរ​ខ្មែរ​ អភិរក្ស​ភាសា​និង​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ។​ ចំ​ណែក​លោក​ហាង​ឌិញ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ នៅ​ឃុំ​ឡាក​ហ្វា ឱ្យ​ដឹង៖ “ខ្ញុំ​ចូល​រួម​ជា​មួយ​កម្មា​ភិបាល​យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ឃោស​នា​ផ្សព្វ​ផ្សាយ​ចលនា​មាមីង​ពុទ្ធ​បរិស័ទ​ នៅ​លើ​ភូមិ​សាស្ត្រ​អនុវត្ត​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ និង​សេចក្ដី​កំ​ណត់​របស់​ភូមិ​ភាគ។​ ជា​ពិសេស​ គឺ​ចលនា​មាមីង​ចូល​រួម​ចលនា​“ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ទឹក​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​” គួប​ផ្សំ​នឹង​ការ​ឃោសនា​ផ្សព្វ​ផ្សាយ​ ច្បាប់​កាតព្វ​កិច្ច​យោ​ធា ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ដល់​បណ្តា​គ្រួ​សារ​ និង​យុវ​ជន​ឱ្យ​យល់​ច្បាស់​ សស្រាក់​សស្រាំ​ស្ម័គ្រ​ចិត្ត​ចូល​កង​ទ័ព”។​

វរសេនីយ៍​ឯក​ ឡេ​វ៉ាន់​អាញ ស្នង​ការ​នយោ​បាយ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ មាន​ប្រ​សាសន៍៖ “អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ គឺ​ជា​កង​កម្លាំង​មហា​ជន​ដ៏​ពិសេស​ មាន​ជំ​ហរ​តួនា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ភារ​កិច្ច​ ធ្វើ​ជា​ស្ពាន​តភ្ជាប់​រវាង​បក្ស​ រដ្ឋ​អំ​ណាច​ និង​ជន​រួម​ជាតិ​ភាគ​តិច​តំ​បន់​ព្រំ​ដែន​សមុទ្រ។​ អា​ស្រ័យ​ការ​រួម​វិភាគ​ទាន​យ៉ាង​សកម្ម​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ បាន​ជួយ​ឱ្យ​កម្មា​ភិបាល​ យុទ្ធ​ជន​ពង្រឹង​បាន​ទំ​នាក់​ទំ​នង​សាម​គ្គី​ស្អិត​ល្មួត​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​។​ ជា​ពិសេស​ទៀត​ គឺ​មាមីង​ខ្មែរ​សកម្ម​សហ​ការ​អនុវត្ត​ល្អ​ការ​ចលនា​“ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ទឹក​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី” ចលនា​ “ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ប្រ​យុទ្ធ​ ប្រ​ឆាំង​បទ​ល្មើស” និង​រាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​នៅ​ភូមិ​ភាគ​។​ អា​ស្រ័យ​ហេតុ​នេះ​ កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ ទើប​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​ទឹក​ដី​ សន្តិ​សុខ​សមុទ្រ​របស់​ខេត្ត”៕​

                                        យ្វី​អាញ-មេង​លី

ចែករំលែកអត្ថបទ