គណៈជនជាតិខេត្តសុកត្រាំង ទើបរៀបចំកិច្ចប្រជុំហ្វឹកហ្វឺនអំពីការ “លើកកម្ពស់សមត្ថភាពសហគមន៍ - កម្មាភិបាលគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចរបស់ខេត្តសុកត្រាំង” ដល់កម្មាភិបាលបម្រើការងារជនជាតិជាង ៧០០ នាក់ ចាប់ពីខេត្តដល់មូលដ្ឋាន។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
ចូលរួមវគ្គហ្វឹកហ្វឺន អ្នកតំណាងទាំងឡាយបានគ្រូឧទ្ទេស លើកបង្ហាញអំពីវិជ្ជាជីវៈ ការគ្រប់គ្រងគម្រោងវិនិយោគកសាង សំណង់ហេដ្ឋារចនាសម្ព័ន្ធ; ឧទ្ទេសនាមទូទៅអំពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច; ការត្រួតពិនិត្យ ឃ្លាំមើល វាយតម្លៃនិងធ្វើរបាយយការណ៍អំពីការរៀបចំអនុវត្តគម្រោងនានា ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ។ល។ ឆ្លងតាមរយៈនោះ ជួយឱ្យកម្មាភិបាលគ្រប់រូបយល់ច្បាស់ពីគម្រោងវិនិយោគ ដើម្បីអនុវត្តល្អការងារគ្រប់គ្រង ត្រួតពិនិត្យនិងរបាយការណ៍អំពីកម្មវិធីអនុវត្តនៅមូលដ្ឋាន៕
យ្វីអាញ-មុនី