05/12/2023 - 15:26

បញ្ជូន​កប៉ាល់​ល្មើស​ច្បាប់​១​គ្រឿង​មក​កំ​ពង់​ផែ​កង​នា​វា​ចរណ៍​លេខ​៤២១ ដើម្បី​ចាត់​វិ​ធាន​ការ

តាម​ប្រ​ភព​ព័ត៌​មាន​ពី​បញ្ជា​ការ​ដ្ឋាន​ប៉ូលិស សមុទ្រ​តំ​បន់​៤ បាន​ឱ្យ​ដឹង ក្នុង​ពេល​កម្លាំង​សមត្ថ​កិច្ច​របស់​អង្គ​ភាព​អនុវត្ត​ភារ​កិច្ច​លើ​ផ្ទៃ​សមុទ្រ បាន​ប្រ​ទះ ឃើញ​ហេតុ​គួរ​ឱ្យ​សង្ស័យ​ក៏​ធ្វើ​ការ​ត្រួត​ពិនិត្យ​ក​ប៉ាល់ ពាក់​ស្លាក​លេខ BT ៩២០០៩ TS នៅ​តំបន់​សមុទ្រ​ទិស​និរតី​ចម្ងាយ​ពី​ទិស​អា​គ្នេយ៍​នៃ​កោះ​ហង​ខ្វាយ ខេត្ត​កា​ម៉ាវ ប្រ​មាណ​១៣០​គា​វុត។ នៅ​ពេល​ត្រួត​ពិនិត្យ​កប៉ាល់​ពាក់​ស្លាក​លេខ BT ៩២០០៩ TS មាន​សមា​ជិក​នា​វិក​៤​នាក់ អា​ស្រ័យ​លោក​ឡេ​ហ្វាង​ធី (កើត​ឆ្នាំ​១៩៨៥ ស្នាក់​នៅ​ឃុំ​តី​អៀង A ស្រុក​អាង​បៀង ខេត្ត​គៀង​យ៉ាង) ជា​ប្រ​ធាន​នា​វិក។

កង​កម្លាំង​អនុវត្ត​ភារ​កិច្ច​នៃ​បញ្ជា​ការ​ដ្ឋាន​ប៉ូលិស​សមុទ្រ​តំបន់​៤ ត្រួត​ពិនិត្យ​លិខិត​ស្នាម​
និងធ្វើកំណត់ហេតុទំនិញខុសច្បាប់។

យោង​តាម​ចម្លើយ​សារ​ភាព​ដំ​បូង​របស់​ប្រ​ធាន​នា​វិក ឡេ​ហ្វាង​ធី ក​ប៉ាល់​បាន​ដឹក​ប្រេង​កាត DO ប្រ​មាណ​៨០.​០០០​លីត្រ គ្មាន​វិក័យ​ប័ត្រ លិ​ខិត​បញ្ជាក់​ពី​ប្រ​ភព​ដើម​ស្រប​ច្បាប់។ កប៉ាល់ BT ៩២០០៩ TS ត្រូវ​បាន​កង​កម្លាំង​នៃ​បញ្ជា​ការ​ដ្ឋាន​ប៉ូលិស​សមុទ្រ​តំ​បន់​៤ បញ្ជូន​មក​កំ​ពង់​ផែ​កង​នា​វា​ចរណ៍​លេខ​៤២១ នៅ​ស្រុក​ណាំ​កាំង ខេត្ត​កា​ម៉ាវ ដើម្បី​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់៕

                              យោង៖កាសែត​កា​ម៉ាវ-មុនី

ចែករំលែកអត្ថបទ