05/12/2023 - 15:26

ឃោសនា ចលនា​ឱ្យ​មាន​ការ​គោ​រព​ច្បាប់​នៅ​វត្ត​មង្គល​បូរី ទ្រ​នំ​សេក

ស្ថា​ប័ន​សមត្ថ​កិច្ច​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ បាន​ធ្វើ​កំ​ណត់​ហេតុ​នូវ​ហេតុ​ការណ៍ រៀប​ចំ​ឃោសនា ចលនា​ឱ្យ​មាន​ការ​គោ​រព​តាម​សេចក្តី​កំ​ណត់​របស់​ច្បាប់​នៅ​វត្ត​មង្គល​បូរីទ្រ​នំ​សេក  ឃុំ​ឡង​មី ស្រុក​តាម​ប៊ិញ ខេត្ត​វិញ​ឡុង។

ស្ថា​ប័ន​សមត្ថ​កិច្ច​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ មក​វត្ត​មង្គល​បូរី ទ្រ​នំ​សេក ឃោសនា ចលនា ប៉ុន្តែ​អ្នក​ដែល​នៅ​ខាង​ក្នុង​វត្ត​បិទ​ខ្លោង​ទ្វារ​ចាក់​សោ​មិន​ឱ្យ​ចូល ទន្ទឹម​នឹង​នោះ បាន​ថត​វីដេ​អូ​បង្ហោះ​លើ​បណ្តាញ​សង្គម។

ហេតុ​ការណ៍​កើត​ឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នា​ទី ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ក្រុម​ការ​ងារ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​តាម​ប៊ិញ ឃុំ​ឡង​មី និង​ពុទ្ធ​បរិស័ទ​២​នាក់​តំ​ណាង​ឱ្យ​ប្រ​ជា​ជន​ភូមិ​ភាគ​មក​វត្ត​មង្គល​បូរី ទ្រ​នំ​សេក ទំ​នាក់​ទំនង​ធ្វើ​ការ។ ប៉ុន្តែ ពេល​ក្រុម​ការ​ងារ​ចូល​ខាង​ក្នុង​បរិវេណ​វត្ត ស្រាប់​តែ​ត្រូវ​គេ​បិទ​ខ្លោង​ទ្វារ​ចាក់​សោ ហើយ​មាន​មនុស្ស​ជា​ច្រើន​នាក់​មក​ផ្តុំ​គ្នា​បង្ក​ភាព​តឹង​តែង រា​រាំង​ក្រុម​ការ​ងារ​ធ្វើ​ការ។

បុគ្គល​ទាំង​នេះ នៅ​ទាំង​វាយ​សម្លុត​គម្រាម​ដល់​សមា​ជិក​ក្រុម​ការ​ងារ​ធ្វើ​ឱ្យ​មាន​របួស​ស្នាម ២​នាក់ និង​ចាប់​នាំ​ចូល​ព្រះ​វិហារ ចាក់​សោ មិន​ឱ្យ​ចេញ​ក្រៅ។ មិន​បញ្ឈប់​ត្រឹម​នោះ បុគ្គល​មួយ​ចំនួន​នៅ​ទាំង​យក​ទូរ​ស័ព្ទ​ថត​វីដេអូ បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​មាន​ខ្លឹម​សារ​ប្រាស​ចាក​ការ​ពិត មួល​បង្កាច់​សកម្ម​ភាព​ត្រឹម​ត្រូវ​របស់​ក្រុម​ការ​ងារ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។

លុះ​ដល់​វេលា​ម៉ោង​១៦​រសៀល ថ្ងៃ​ដ​ដែល ឆ្លង​តាម​រយៈ​ការ​ឃោស​នា ចលនា​របស់​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន ទើប​បុគ្គល​ទាំង​នេះ​បញ្ឈប់ សកម្ម​ភាព​បង្ក​អុក​ឡុក គម្រាម​កំ​ហែង​និង​ដោះ​លែង​សមា​ជិក​ក្រុម​ការ​ងារ។

ឆ្លង​តាម​រយៈ​ហេតុ​ការណ៍​នេះ ស្ថា​ប័ន​សមត្ថ​កិច្ច​ផ្តល់​អនុ​សាសន៍​ដល់​ប្រ​ជា​ជន​ត្រូវ​គោរព​តាម​សេចក្តី​កំណត់​របស់​ច្បាប់ មិន​ត្រូវ​អត្ថា​ធិប្បាយ ចែក​រំលែក​នូវ​ខ្លឹម​សារ រូប​ភាព​ដែល​ប្រាស​ចាក​ការ​ពិត​លើ​បណ្តាញ​សង្គម​ឡើយ៕

យោងតាមកាសែតវិញឡុង

ចែករំលែកអត្ថបទ