27/11/2023 - 08:42

អាង​យ៉ាង ត្រៀម​បម្រុង​គ្រប់​លក្ខណ​សម្បត្តិ​ដើម្បី​អនុវត្ត​កម្ម​វិធី

យោង​តាម​ការ​កត់​សម្គាល់​របស់​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល​២០២១​-២០២៥ លើ​ភូមិ​សាស្ត្រ​ខេត្ត​អាង​យ៉ាង (ហៅ​កាត់​ថា​កម្ម​វិធី) ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទាន់​ពេល​ជា​សារ​វន្ត​សម្រេច​គ្រប់​ខ្លឹម​សារ​និង​ផែន​ការ។ នេះ​គឺ​ជា​បុព្វ​បទ​ដ៏​សំ​ខាន់​សម្រាប់​ខេត្ត​អាង​យ៉ាង​ត្រៀម​បម្រុង​ប្រ​ភព​កម្លាំង​បាន​ល្អ ដើម្បី​ផ្សព្វ​ផ្សាយ​កម្មវិធី​នៅ​ឆ្នាំ​បន្ត​បន្ទាប់។

ពេល​អនុវត្ត​កម្មវិធី ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​អាង​យ៉ាង ក៏​បាន​អភិរក្ស​និង
អភិវឌ្ឍរបរត្បាញហូលប្រពៃណី។

ថ្លែង​ពី​លទ្ធ​ផល​នៃ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្មវិធី លោក​ចៅ​អាន អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង មាន​ប្រ​សាសន៍​រួម៖ ខេត្ត​បាន​បង្កើត​គណៈចង្អុល​ការ​និង​ផ្នែក​ជំ​នួយ​ការ; ប្រ​គល់​ឱ្យ​អង្គ​ភាព​ដឹក​នាំ​គ្រប់​គ្រង​កម្ម​វិធី។ ខេត្ត​អាង​យ៉ាង ក៏​បាន​ដាក់​ចេញ​ផែន​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ផែន​ការ​អនុវត្ត​នូវ​ខ្លឹម​សារ​នីមួយៗ​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ យន្ត​ការ​គោល​នយោ​បាយ (គោល​ការណ៍​លក្ខ​ឋាន​និង​កម្រិត​នៃ​ការ​បែង​ចែក​ដើម​ទុន យន្ត​ការ​ផ្គួប​បញ្ចូល​ទុន​នៃ​បណ្ដា​កម្ម​វិធី​ទិស​ដៅ​ជាតិ និង​រវាង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ជា​មួយ​គ្នា កម្ម​វិធី​គម្រោង​ផ្សេង​ៗ​ទៀត។ល។ ប្រ​គល់​ផែន​ការ​ទុនរយៈ​ពេល​មធ្យម​និង​ប្រ​ចាំ​ឆ្នាំ ដើម្បី​អនុវត្ត​បណ្ដា​កម្ម​វិធី​ទិស​ដៅ​ជាតិ។ “អាច​និយាយ​ថា​មក​ទល់បច្ចុប្បន្ន កម្មវិធី​បាន​ផ្សព្វ​ផ្សាយ​លើ​ភូមិ​សាស្ត្រ​ខេត្ត​អាង​យ៉ាង ត្រូវ​បាន​អនុវត្ត​ទាន់​ពេល​ជា​សារវន្ត​សម្រេច​គ្រប់​ខ្លឹម​សារ និង​ផែន​ការ​ដាក់​ចេញ។ នេះ​គឺ​ជា​បុព្វ​បទ​ដ៏​សំ​ខាន់ ដើម្បី​ផ្សព្វ​ផ្សាយ​កម្ម​វិធី​នៅ​ឆ្នាំ​បន្ត​បន្ទាប់” លោក​ចៅ​អាន បាន​កត់​សម្គាល់​ដូច្នេះ។

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​អាង​យ៉ាង
 កាន់តែមានភាពសុក្រឹត។

ថ្វី​បើ​ដូច្នោះ​ក៏​ដោយ ការ​អនុវត្ត​នូវ​កម្ម​វិធី​ក៏​នៅ​ជួប​ការ​លំ​បាក​និង​ភាព​ខ្វះ​ចន្លោះ​ច្រើន​ដែរ។ ជាក់​ស្ដែង​ដូច៖ ភាគ​ច្រើន​ខ្លឹម​សារ​គម្រោង​នៃ​កម្ម​វិធី​ពុំ​ទាន់​សម្រេច​តាម​ល្បឿន​ដំ​ណើរ​ការ​ផែន​ការ​ដាក់​ចេញ ល្បឿន​រំសាយ​ថវិកា​ដែល​ជា​ប្រ​ភព​ទុន​បែង​ចែក​ដល់​កម្ម​វិធី​នៅ​យឺត។ តាម​រយៈ​នោះ សរុប​ទុន​ប្រគល់​ឱ្យ​អនុវត្ត​កម្ម​វិធី​ដំ​ណាក់​កាល​២០២១​-២០២៣ គឺ​ជាង​១៨១,៧ ពាន់​លាន​ដុង។ ទោះ​បី​ដូច្នោះ​ក៏​ដោយ ប៉ុន្តែ​លទ្ធ​ផល​នៃ​ការ​រំសាយ​ប្រ​ភព​ទុន​មក​ទល់​ពេល​នេះ​សម្រេច​បាន​ត្រឹម​តែ​១៥% ប៉ុណ្ណោះ។

អនុវត្ត​កម្ម​វិធី ដំ​ណាក់​កាល​២០២៣​-២០២៥ ខេត្ត​អាង​យ៉ាង​បាន​ដាក់ចេញ​នូវ​ភាគ​កម្រិត​ជាក់​ស្តែង​មួយ​ចំ​នួន ដូច៖ ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ជូន​៣១៧​គ្រួ​សារ សាង​សង់​ផ្ទះ​ជូន​ប្រ​ជា​ជន ១.០៩២​ខ្នង ផ្លាស់​ប្តូរ​មុខ​របរ​ជូន​៣៥៨​គ្រួ​សារ។ កាត់​បន្ថយ​អត្រា​គ្រួសារ​ក្រីក្រ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ​៣,៥%/​ឆ្នាំ។ល។ ក្រៅ​ពី​នោះ អាង​យ៉ាង​ខិត​ខំ​ឱ្យ​មាន​ឃុំ​ចំ​នួន​៣ ភូមិ​ចំ​នួន​៥​បាន​ចាក​ផុត​ពី​ភូមិ​ឃុំ​លំ​បាក​ខ្លាំង។ ដើម្បី​អនុវត្ត​សម្រេច​នូវ​ភាគ​កម្រិត​ដូច​ពោល​ខាង​លើ ព្រម​ទាំង​ជម្នះ​ការ​លំ​បាក​និង​ភាព​ខ្វះចន្លោះ​ទាំង​នោះ លោក​ចៅ​អាន​ថា អាង​យ៉ាង​បាន​ដាក់​ចេញ​នូវ​ដំ​ណោះស្រាយ​នឹង​ត្រៀម​បម្រុង​លក្ខណ​សម្បត្តិ​ល្អ​បំ​ផុត ដើម្បី​បង្ហើយ​បែប​បទ​វិនិ​យោគ លើក​កម្ពស់​លទ្ធ​ភាព​អនុវត្ត​គម្រោង​សមាស​ភាព​នៃ​កម្ម​វិធី ខ្នះ​ខ្នែង​រំសាយ​ប្រ​ភព​ទុន​វិនិយោគ សាធា​រណៈ​ចាប់​ពី​ដើម​ឆ្នាំ​ មិន​ទុក​ឱ្យ​កកស្ទះ​ឡើយ។ ខេត្ត​បន្ត​បង្កើន​ការ​ដឹក​នាំ ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ ពិ​សេស​គឺ​អ្នក​ដឹក​នាំ​គ្រប់​អង្គ​ភាព​ក្នុង​ការ​រំសាយ​ទុន​វិនិយោគ​សាធា​រណៈ; ផ្តុំ​កម្លាំង​ពន្លឿន​ល្បឿន​ដំ​ណើរ​ការ​អនុវត្ត និង​រំសាយ​ថវិកា គម្រោង​សមាស​ភាព​នៃ​កម្មវិធី ចាត់​ទុក​ថា​ជា​ភារ​កិច្ច​នយោ​បាយ​ដ៏សំ​ខាន់ ហើយ​ក៏​ជា​លក្ខ​ឋាន​សម្រាប់​ធ្វើ​ការ​ត្រួត​ពិនិត្យ វាយ​តម្លៃ​ លើក​សំ​ណើ​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ចំ​ពោះ​ម្ចាស់​វិនិយោគ​អនុវត្ត​សម្រេច​ល្អ​ផែន​ការ​ទុន​ដែល​ប្រ​គល់​ឱ្យ ហើយ​ពិគ្រោះ ដក​បទ​ពិសោធន៍​ចំពោះ​អង្គ​ភាព​ដែល​មាន​អត្រា​រំសាយ​ថវិកា​ទាប ផ្អែក​លើ​មូលដ្ឋាន​ទាំង​នោះ ដាក់​ចេញ​នូវ​ដំ​ណោះ​ស្រាយ​សម​ស្រប​សម្រាប់​ការ​បែង​ចែក​និង​រំសាយ​ថវិកា​នៅ​ពេល​ខាង​មុខ៕

                                     ថាញឡុង-មុនី

ចែករំលែកអត្ថបទ