មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ទើបសហការជាមួយសម្ព័ន្ធយុវជនខេត្តសុកត្រាំង ធ្វើពិធីជូនរង្វាន់លឿងឌិញកួរ លើកទី១៨ និងជូនរង្វាន់ពិធីប្រឡងគម្រោងផ្តើមអាជីពយុវជនជនបទឆ្នាំ២០២៣។
ឧត្តមសេនីយ៍ឯកបម្រុង ត្រឹងក្វាងភឿង អនុប្រធានរដ្ឋសភា និងលោក ឡឹមវ៉ាន់ម៉ឹង លេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង ជូនរង្វាន់លេខ ១ ពិធីប្រឡងគម្រោងផ្តើមអាជីពយុវជនជនបទ ឆ្នាំ ២០២៣ ដល់ត្រឹងធីយ៉ីវ ខេត្តដាក់ណុង។
តាមរយៈនោះ គណៈកម្មការរៀបចំបានស្ងើចសរសើរនិងជូនរង្វាន់លឿងឌិញកួរ លើកទី ១៨ ដល់យុវជនជនបទគំរូ ឆ្នើម ៤២ នាក់ បានជ្រើសរើសក្នុងចំណោម ៧៧ សំណុំលិខិតដែលផ្ញើមកពីសម្ព័ន្ធយុវជនខេត្ត ក្រុងទាំង៦៣។ ក្នុងនោះ បុរសមាន២៩នាក់ ស្រ្តី១៣នាក់ យុវជន៦នាក់ជាជនជាតិភាគតិច។ ក្នុងរយៈកាល ១៨ ឆ្នាំកន្លង មជ្ឈិមសម្ព័ន្ធយុវជនបានលើកតម្កើងស្នាដៃកសិករវ័យក្មេងគំរូឆ្នើមជាង ២.០០០ នាក់ ដែលបានទទួលរង្វាន់លឿងឌិញកួរ។
មជ្ឈិមសម្ព័ន្ធយុវជនក៏បានជូនរង្វាន់លេខមួយ ១ រង្វាន់ លេខពីរ ២ រង្វាន់ លេខបី ៣ រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន ៣ រង្វាន់ សម្រាប់គម្រោងផ្តើមអាជីពយុវជនជនបទ ឆ្នាំ២០២៣។ តាមរយៈនោះ រង្វាន់លេខ ១ ត្រូវបានផ្តល់ជូនគម្រោង “សិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផលទុរេន ធញ្ញជាតិសម្ងួតត្រជាក់” របស់យុវជនត្រឹងធីយ៉ីវ ខេត្តដាក់ណុង។ គម្រោងដែលទទួលជ័យលាភីលេខ១ ក្រៅពីទទួលបានទឹកប្រាក់ចំនួន ៥០ លានដុង ថែមទាំងបានឧបត្ថម្ភប្រភពទុនពីមូលនិធិជាតិសម្រាប់បម្រើការងារ ដើម្បីធ្វើការផ្សព្វផ្សាយគម្រោងដោយកម្រិតខ្ពស់បំផុតគឺចំនួនទឹកប្រាក់ ១ ពាន់លានដុង៕
យ្វីអាញ-មុនី