ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/11/2023 - 15:27

ហ្វឹក​ហ្វឺន​ស្តី​ពី​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ

គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង  ទើប​នឹង​សហការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​វិញ​ធ្វឹង រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន​លើក​កម្ពស់​សមត្ថ​ភាព​ជូន​កម្មា​ភិ​បាល​ក្នុង​ស្ថាប័ន គណៈ ផ្នែក អង្គការ​មហា​ជន កម្លាំង​ស្នូល និង​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​សហគមន៍ ដែល​ចូល​រួម​ក្នុង​ដំ​ណើរ​ការ​អនុវត្ត​ខ្លឹម​សារ​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ លើ​ភូមិ​សាស្រ្ត​ស្រុក​ឆ្នាំ​២០២៣។

 វគ្គ​ហ្វឹក​ហ្វឺននេះ​មាន​សិក្ខា​កាម​ចូល​រួម​ចំ​នួន​៣០​នាក់​។

តំណាង​ទាំង​ឡាយ​បាន​ឧទ្ទេស​នាម​បណ្តា​បធាន​បទ​ជំ​នាញ ស្តី​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិអភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និងតំបន់​ភ្នំ​ដំ​ណាក់​កាល​២០២១​-២០៣០ ដំ​ណាក់​កាល​ទី I: ចាប់​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៥ និង​គោល​នយោ​បាយ​ជន​ជាតិ; បំណិន​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម នៅ​តំបន់​ជន​ជាតិ​ភាគ​តិច និង​តំបន់​ភ្នំ; បំ​ណិន​ការ​កសាង​និង​អនុវត្ត​គម្រោង សកម្ម​ភាព​អភិរក្ស និង​ពង្រីក​អត្តសញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​នានា ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍។

វគ្គ​ហ្វឹក​ហ្វឺន​នេះ បាន​ជួយ​ដល់​កង​ជួរ​កម្មា​ភិបាល អ្នក​រដ្ឋ​ការ បុគ្គ​លិក​រដ្ឋថ្នាក់​ស្រុក​និង​មូលដ្ឋាន គឺ​ជា​តួ​អង្គ​ចូល​រួម​និង​អនុវត្ត ក្តាប់​ច្បាស់​នូវ​ទស្សនៈ គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ អំពី​គម្រោង​នានា​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ រួម​ចំ​ណែក​អនុវត្ត​ល្អ​ការ​ងារ​ជន​ជាតិ និង​គោល​នយោ​បាយ​ជន​ជាតិ​នា​ពេល​ខាង​មុខ៕  

ធីហ្វា

ចែករំលែកអត្ថបទ