14/11/2023 - 09:07

វគ្គ​សិក្សា​ភាសា​ខ្មែរ​របស់​កង​ទ័ព​

បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​អាង​យ៉ាង​ ទើប​សហ​ការ​ជា​មួយ​នឹង​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ រៀប​ចំ​បើក​វគ្គ​បង្រៀន​ភាសា​ខ្មែរ​ជូន​កង​ទ័ព។​

​ ថ្នាក់​រៀន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​អំ​ឡុង​ពេល​២ខែ​ មាន​សិក្ខា​កាម​៥០រូប​។

កម្មវិធី​សិក្សា​ចែក​ចេញ​ជា​៣​ផ្នែក​៖ រៀន​ព្យញ្ជនៈ​និង​ស្រៈ​ខ្មែរ​ សន្ទនា​និង​វាក្យ​ស័ព្ទ​យោ​ធា។​ វរសេនីយ​ត្រី​ ង្វៀង​ភឿក​សាង​ គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​ទ្រីតូង​ ឱ្យ​ដឹង៖ “ទ្រី​តូង​ជា​ស្រុក​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ កង​ជីវ​ពល​ស្រុក​ភាគ​ច្រើន​ជាជន​ជាតិ​ខ្មែរ។​ ដូច្នេះ​ ការ​លំ​បាក​ធំ​បំ​ផុត​របស់​យើង​ខ្ញុំ​ពេល​ទំ​នាក់​ទំ​នង​ជា​មួយ​នឹង​ជន​រួម​ជាតិ​ គឺភាសា​ហ្នឹង​ឯង។​ ពេល​បាន​ថ្នាក់​លើ​ជូន​ដំ​ណឹង​ថា​ មាន​បើក​វគ្គ​បង្រៀន​ភាសា​ខ្មែរ​ ខ្ញុំ​ស្ម័គ្រ​ចិត្ត​ចូល​រៀន​ភ្លាម”។​

ក្នុង​ភាសា​ខ្មែរ​មាន​ព្យញ្ជនៈ​៣៣​តួ និង​ស្រៈ​២៥​តួ។​ ដំ​បូង​ សិក្ខា​កាម​ជួប​លំ​បាក​ច្រើន​ក្នុង​ការ​រៀន​ភាសា​នេះ​ បំ​ផុត​គឺ​ការ​បញ្ចេញ​សូរ​អាន។​ អា​ស្រ័យ​ហេតុ​នោះ​ ពេល​ចូល​រៀន​ សិក្ខា​កាម​ម្នាក់ៗ​តែង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គ្រូ​ពន្យល់​ ហ៊ាន​សន្ទ​នា​ជា​មួយ​សិក្ខា​កាម​ដទៃ​ទៀត​ និង​ត្រូវ​ទន្ទេញ​វាក្យ​ស័ព្ទ​ឱ្យ​ចាំ​ច្រើន​ទៀត​ផង។​

ជាង​២​សប្តាហ៍​នេះ​ លោក​គ្រូ​ ថាច់​សុវណ្ណា​ គ្រូ​ឧទ្ទេស​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​បាន​ចូល​បង្ហាត់​បង្រៀន​ផ្ទាល់។​ លោក​គ្រូ​ ឱ្យ​ដឹង៖ “ភាសា​ខ្មែរ​ពិបាក​រៀន និង​ពិបាក​ប្រើ​ប្រាស់​ស្ទាត់​ជំ​នាញ​ក្នុង​រយៈ​ពេល​ខ្លី​ណាស់​។​ ហេតុ​នោះ​ អ្នក​សិក្សា​ត្រូវ​មាន​អំ​ណត់​ព្យា​យាម។​ សិក្ខា​កាម​ដែល​ខ្ញុំ​បង្រៀន​លើក​នេះ​ក៏​ពិសេស​ណាស់​ដែរ។​ និស្សិត​ដែល​ខ្ញុំ​ធ្លាប់​បង្រៀន​នៅ​សាលា​ ភាគ​ច្រើន​ចេះ​ភា​សា​ខ្មែរ​មូល​ដ្ឋាន​រួច​ហើយ។​ ចំ​ណែក​នៅ​ទីនេះ​ បង​ៗ​កង​ទ័ព​គឺ​ជា​អ្នក​ថ្មោង​ថ្មី​ទាំង​អស់”។​

ជាមួយ​នឹង​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ លោក​គ្រូ​ថាច់​សុវណ្ណា​ ខិត​ខំ​យក​អស់​នូវ​បំ​ណិន​បង្ហាត់​បង្រៀន​ដែល​មាន​មក​ពន្យល់​ឱ្យ​ងាយ​យល់​ និង​ជាក់​ស្តែង​បំ​ផុត​ សង្ឃឹម​ថា​ ជួយ​លើក​កម្ពស់​បំ​ណិន​ស្តាប់​ និយាយ​ និង​បង្រៀន​ដល់​សិក្ខា​កាម​ “ពិសេស​” នេះ​យល់​ដឹង​បន្ថែម​អំ​ពី​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​។​

អនុសេនីយ៍​ឯក​ ហ្វិញ​ភឿក​អែម​ វេជ្ជ​បណ្ឌិត​​នៃ​មន្ទីរ​ពេទ្យ​យោ​ធាខេត្ត​អាង​យ៉ាង​ ឱ្យ​ដឹង៖ “ដំ​បូង​ ខ្ញុំ​សង្កេត​ឃើញ​ការ​ហាត់​សរ​សេរ​អក្សរ​ខ្មែរ​លំ​បាក​ណាស់។​ ក្រៅ​ពី​ការ​ណែ​បង្ហាញ​របស់​លោក​គ្រូ​ ខ្ញុំ​នៅ​ទាំង​ទិញ​សៀវ​ភៅ​ហាត់​អាន ហាត់​សរ​សេរ​អក្សរ​ផ្ចង់​ទៀត​ផង។​ ចូល​រួម​ថ្នាក់​រៀន​នេះ​ ខ្ញុំ​យល់​ដឹង​បាន​ច្រើន​អំ​ពី​មនុស្ស​ វប្ប​ធម៌​ ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ប្រ​ការ​នេះ​ជួយ​ឱ្យ​ខ្ញុំ​ម្ចាស់​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ក្នុង​ការ​ទំ​នាក់​ទំ​នង; ងាយ​ស្រួល​សហ​ការ​ឃោស​នា​ ចលនា​មាមីង​អនុវត្ត​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ”។​

“បន្ទាប់​ពី​វគ្គ​សិក្សា​នេះ​ សម​មិត្ត​ម្នាក់ៗ​នឹង​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ទំ​នាក់​ទំ​នង​ជិត​ដិត​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ​ ក៏​ដូច​ជា​ក្នុង​ដំ​ណើរ​ការ​បំ​ពេញ​ភារ​កិច្ច​នៅ​អង្គ​ភាព។​ ទន្ទឹម​នឹង​នោះ​ ជា​កង​កម្លាំង​ស្នូល​ក្នុង​ការ​បំ​ពាក់​បំ​ប៉ន​ ពូន​ជ្រំ​ស្មារតី​ មហា​សាមគ្គី​ជន​ជាតិ​ ផ្សារ​ភ្ជាប់​មនោ​សញ្ចេត​នា​មិត្ត​រួម​កង​; មាន​បរិយា​កាស​បើក​ទូលាយ​ ថែម​ទៀត​ក្នុង​ការ​រស់​នៅ​ រៀន​សូត្រ​ បំ​ពេញ​ការ​ងារ​ រួម​ចំ​ណែក​អភិរក្ស​និង​អភិវឌ្ឍ​នូវ​តម្លៃ​វប្បធម៌​ជន​រួម​ជាតិ​ខ្មែរ” - វរសេនីយ៍​ឯក​ ង្វៀង​ថុក​លិញ ស្នង​ការ​នយោ​បាយ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​អាង​យ៉ាង​ មានក្តី​សង្ឃឹម​ដូច្នេះ៕​

                    យោ​ង៖ កាសែត​អាង​យ៉ាង​-វិមាន​

ចែករំលែកអត្ថបទ