មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/11/2023 - 17:13

ដាស់​ភ្ងោក​កម្លាំង​ប្រ​ជា​ជន​ ដើម្បី​កសាង​ជន​បទ​ថ្មី​

ឃុំ​សុង​ឡុក​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ បាន​កសាង​ឃុំ​ជន​បទ​ថ្មី​សម្រេច​ជោគ​ជ័យ​។​ សមិទ្ធផល​ទាំង​នេះ​ គឺមាន​ការ​រួម​ចំ​ណែ​ក​ជាវិជ្ជ​មាន​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។​

 គ្រួ​សារ​ដែល​បរិច្ចាគ​ដី​កសាង​ផ្លូវ​ សប្បាយ​រីក​រាយ​នៅ​ពេល​ដែល​ឃុំ​ជន​បទ​ថ្មី​បាន​
កសាងសម្រេច និងដាក់ឱ្យប្រើប្រាស់។

លោក យ៉ីបភឿង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​សុង​ឡុក​ ឱ្យ​ដឹង៖ “ដើម្បី​ដាស់​ភ្ងោក​កម្លាំង​ប្រ​ជា​ជន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ គ្រប់​ខណៈ​ផ្នែក​ និង​អង្គ​ការ​មហា​ជន​ឃុំ​ បាន​សកម្ម​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​អំ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​កសាង​ជន​បទ​ថ្មី​; កៀរ​គរ​ប្រ​ជា​ជន​ចូល​រួម​កសាង​ជន​បទ​ថ្មី​ មាន​ដូច​៖ កៀរ​គរ​ប្រ​ជា​ជន​បរិច្ចាគ​ដី​ កសាង​ផ្លូវ​; ចូល​រួម​ថវិកា​កសាង​ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​សាធា​រណៈ​ចំ​នួន​ ១២ ខ្សែ​ នៅ​តាម​ដង​ផ្លូវ​ជាតិ​ ផ្លូវ​ខេត្ត​ និង​ផ្លូវ​ជន​បទ​ មាន​ប្រ​វែង​សរុប​ជាង​ ១៩,៥ គីឡូ​ម៉ែត្រ អស់​ថវិកា​សរុប​ ៨៥០​លាន​ដុង។ ​ដោយ​កំ​ណត់​ច្បាស់​ការ​អភិវឌ្ឍ​គមនា​គមន៍ គឺ​ជា​គន្លឹះ​សំ​ខាន់​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ឃុំ​ប្រើ​ប្រាស់​បាន​ល្អ​នូវ​ប្រ​ភព​ទុន​ពី​ថ្នាក់​លើ​ កសាង​ផ្លូវ​ក្រាល​កៅ​ស៊ូ​ប្រ​វែង​១៨​គីឡូ​ម៉ែត្រ​​ និង​ផ្លូវ​ដាន​១៧,២​គីឡូ​ម៉ែត្រ៖ ផ្លូវ​ទាំង​១០០% ក្នុង​ឃុំ​បាន​តភ្ជាប់​ទៅ​កាន់​មជ្ឈ​មណ្ឌល​ខេត្ត​ ស្រុក​ និង​ឃុំ​ជិត​ខាង​បាន​យ៉ាង​ រលូន​ផ្លូវ​ក្រៅ​ពី​នោះ​ ធានា​គ្មាន​នៅ​ភក់​ជ្រាំ បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​ទំ​និញ និង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជា​ជន​បាន​យ៉ាង​ល្អ។​

ផ្លូវ​ជន​បទ​ថ្មី​កសាង​សម្រេច​ ប្រ​ជា​ជន​ដឹក​ជញ្ជូន​មុខ​ទំ​និញ​មាន​ភាព​ងាយ​ស្រួល​ជាង។​

លោក​ ថាច់​សុង នៅ​ភូមិ​ក្នក មាន​ប្រ​សាសន៍​ថា៖ “រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បាន​មក​ប​ញ្ចុះ​បញ្ចូល​គ្រួ​សារ​ខ្ញុំ​ឱ្យ​បរិច្ចាគ​ដី​ ដើម្បី​កសាង​ផ្លូវ​ដាន​នៅ​ក្នុង​ភូមិ​ គ្រួ​សារ​ខ្ញុំ​ក៏​បាន​បរិច្ចាគ​ដី​ ៣០០ ម៉ែត្រ​ការ៉េ។​ បច្ចុប្បន្ន​ ផ្លូវ​បាន​កសាង​រួច​រាល់​ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ប្រ​ជា​ជន​មាន​ការ​រំភើប​យ៉ាង​ខ្លាំង​ ហើយ​កាន់​តែ​រំភើប​ជាង​ទៀត​នៅ​ពេល​ដែល​ជីវ​ភាព​ សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន​ មួយ​ថ្ងៃ​កាន់​តែ​ប្រ​សើរ​ឡើង”។​ លោក​គឹម​សា​ហ្វាន់​ នៅ​ភូមិ​ត្រា​ណុក ឱ្យ​ដឹង៖ “គាំ​ទ្រ​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ គ្រួ​សារ​ខ្ញុំ​បាន​បរិច្ចាក​ដី​ធ្វើ​ផ្លូវ​ និង​ដាំ​ដើម​ឈើ​ដើម្បី​បង្កើត​សោ​ភណ​ភាព​បរិស្ថាន”។​

នា​ពេល​ខាង​មុខ​ ឃុំ​នឹង​បន្ត​រក្សា​និង​បង្កើន​គុណ​ភាព​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​ ឆ្ពោះ​ទៅ​កាន់​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។​ ចំ​ពោះ​លក្ខឋាន​ដែល​ងាយ​នឹង​ប្រែ​ប្រួល​មាន​ដូច​៖ បរិស្ថាន​ សន្តិ​សុខ​-សណ្តាប់​ធ្នាប់​ ពល​ករ​មាន​ការ​ងារ​ធ្វើ​; គ្រួ​សារ​ក្រី​ក្រ; ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់ ... ឃុំ​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ បង្វែរ​រចនា​សម្ព័ន្ធ​ពលករ​ បង្កើត​ការ​ងារ​ធ្វើ​ថ្មី​ជា​ច្រើន​; ឧបត្ថម្ភ​អភិវឌ្ឍ​ន៍ អា​ជីវ​កម្ម​តូច មធ្យម​និង​ការ​អភិវឌ្ឍ​កសិដ្ឋាន។​ ឧបត្ថម្ភ​បុល​ទុន​ បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ជួយ​គ្រួ​សារ​ក្រី​ក្រ ជាពិសេស​គ្រួ​សារ​មាន​មធ្យោ​បាយ​ និង​ធន​ធាន​ផលិត​កម្ម​ ធ្វើ​ការ​រក​ស៊ី​រួច​ផុត​ពី​ភាព​ក្រី​ក្រ... បន្ត​ការ​ផ្សព្វ​ផ្សាយ​ និង​លើក​កម្ពស់​ការ​យល់​ដឹង​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន​ ក្នុង​ការ​ថែ​រក្សា​ផ្លូវ​ក្នុង​ភូមិ​ស្រុក​ “ភ្លឺ​-បៃតង​-ជ្រះ​-ស្អាត”។​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​សហ​កា​ររវាង​នគរ​បាល​ យោ​ធា និង​អង្គ​ការ​មហា​ជន​ឃុំ​ ភូមិ​... ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នា​ប់​ សុវត្ថិ​ភាព​នៅ​ជន​បទ៕​

សើុង​ម៉ាល័យ​

ចែករំលែកអត្ថបទ