បងស្រីឡឹមហ្វាងអាញទូ អនុប្រធានសមាគមសហព័ន្ធនារី ប្រធានសមាគមជំរុញការសិក្សាឃុំថាញសើុង ស្រុកថ្កូវ ខេត្តត្រាវិញ ជាគំរូក្នុងការងារជំរុញការសិក្សា ជំរុញបញ្ញា និងខ្នះខ្នែងចលនា សមាជិក ប្រជាជនចូលរួមសមាគមជំរុញការសិក្សាឃុំ។
បងស្រីឡឹមហ្វាងអាញទូ អនុប្រធានសមាគមសហព័ន្ធនារី ប្រធានសមាគម
ជំរុញការសិក្សាឃុំថាញសើុង។
ធ្លាប់ឆ្លងកាត់ការលំបាក ខ្វះខាតក្នុងការសិក្សាកាលពីនៅរៀន ម៉្លោះហើយ អាញទូរឹតតែអស់ពីចិត្តជាមួយនឹងការងារជំរុញការសិក្សា ជំរុញបញ្ញានៅភូមិភាគ។ ទោះបីស្ថានភាពគ្រួសារលំបាកយ៉ាងណាក៏ដោយ ឪពុកម្តាយបងស្រីអាញទូ តែងខិតខំគិតគូរឱ្យកូនៗពីរនាក់រៀនសូត្របានត្រឹមត្រូវ។ បងប្រុសរបស់អាញទូ បញ្ចប់ការសិក្សាផ្នែកគរុកោសល្យនៅមហាវិទ្យាល័យគរុកោសល្យក្រុងហូជីមិញ។ បច្ចុប្បន្ន កំពុងបង្រៀននៅវិទ្យាល័យជំនាញង្វៀងខ្វៀង ក្រុងហូជីមិញ។ ដោយសារតែចង់ជួយកាត់បន្ថយលើចំណាយឱ្យគ្រួសារអាញទូ ក៏ជ្រើសរៀនមហាវិទ្យាល័យគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យត្រាវិញ។
ឱ្យតែដល់ពេលត្រៀមលក្ខណៈសម្រាប់ឆ្នាំសិក្សាថ្មី បងស្រីអាញទូ តែងម្ចាស់ការសហការជាមួយនឹងសាលានានា រៀបចំផ្សព្វផ្សាយទិវាទូទាំងប្រជាជននាំកុមារទៅសាលារៀន។ ដើមឆ្នាំសិក្សា២០២២-២០២៣ បងស្រីចលនាសប្បុរសជនជូនកង់ចំនួន៣គ្រឿងសិក្ខូបករណ៍ អាហារូបករណ៍ ទទួលគាំពារសិស្សដល់ចប់កម្រិតសិក្សា គិតជាទឹកប្រាក់ជាង ២៤០ លានដុង។ ទន្ទឹមនឹងនោះ បងស្រីក៏បានចាត់ឱ្យប្រធានសាខាសមាគមនារីស្វែងយល់ពីស្ថានភាពគ្រួសារសមាជិកនារីដែលមានជីវភាពលំបាក មានកូនចៅឋិតក្នុងកម្រិតអាយុទៅរៀន ដើម្បីឧបត្ថម្ភសម្លៀកបំពាក់និងសិក្ខូបករណ៍បានទាន់ពេលសម្រាប់គិតគូរឱ្យកូនចៅទៅរៀន។
បងស្រីអាញទូ ឱ្យដឹង៖ “រៀនតាមអ៊ំ ខ្ញុំតែងខិតខំប្រឹងប្រែងក្នុងការសិក្សានិងលត់ដំ។ ពិសេស តែងរួមដំណើរជាមួយសិស្សដែលមានស្ថានភាពលំបាក ដើម្បីជួយប្អូនៗបានទាន់ពេលក្នុងការសិក្សា។ ជួយបានក្មួយម្នាក់ត្បៀតសៀវភៅទៅសាលា ខ្ញុំរឹតតែសប្បាយចិត្ត ហើយផ្តល់ជាកម្លាំងចិត្ត ដើម្បីខ្ញុំបន្តការអនុវត្តល្អភារកិច្ចមុខជំនាញនិងការសិក្សា”។
បងស្រី ង្វៀងធីត្វៀកពឿង ប្រធានសមាគមសហព័ន្ធនារីឃុំថាញសើុង ឱ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លង បងស្រីឡឹមហ្វាងអាញទូ អនុវត្តល្អទាំងតួនាទីអនុប្រធានសមាគមសហព័ន្ធនារីឃុំ និងតួនាទីជាប្រធានសមាគមជំរុញការសិក្សាឃុំ។ បងស្រីគឺជាស្រ្តីគំរូម្នាក់ជាអ្នករៀនសូត្រ និងធ្វើតាមគំរូអ៊ំ ក្នុងការអនុវត្តប្រិតសំចៃ ដើម្បីឧបត្ថម្ភសិស្សដែលមានស្ថានភាពលំបាក។ ផ្តើមពីប្រាក់ប្រិតសំចៃ បងស្រីមិនត្រឹមតែជួយដល់សិស្សប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានថវិកាកសាងមូលនិធិជំរុញការសិក្សា ជំរុញបញ្ញាទៀតផង។ បងស្រីអាញទូ គឺជាគំរូលេចធ្លោនៃកម្មាភិបាលអស់ពីចិត្តជាមួយនឹងការងារជំរុញការសិក្សានៅមូលដ្ឋានតាមគំរូ “ឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”។ ការរួមវិភាគទានក្នុងការងារជំរុញការសិក្សា ជំរុញបញ្ញា បងស្រីអាញទូ បានសមាគមជំរុញការសិក្សាវៀតណាម ជូនមេដាយអនុស្សាវរីយ៍ “ព្រោះបុព្វហេតុជំរុញការសិក្សា” ឆ្នាំ ២០២២”៕
សើុងម៉ាល័យ-មុនី