ផ្សារណាត់តាំងពិព័រណ៍ “ក្រុងកឹងធើ - ២០ឆ្នាំ សមិទ្ធផលនិងវឌ្ឍនភាព” ទើបតែប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលជំរុញដំណើរការវិនិយោគ-ពាណិជ្ជកម្មនិងផ្សារណាត់ តាំងពិព័រណ៍កឹងធើ (CPA)។ នេះជាព្រឹត្តិការណ៍ សំដៅបញ្ជាក់ពីសមិទ្ធផលដែលក្រុងកឹងធើសម្រេចបានក្នុងរយៈពេល២០ ឆ្នាំក្លាយជាក្រុងចំណុះមជ្ឈិម។
អ្នកតំណាងកាត់ខ្សែបូបើកផ្សារណាត់ តាំងពិព័រណ៍។ រូបថតៈ កេវម៉ាយ
ផ្សារណាត់ តាំងពិព័រណ៍បានទាក់ទាញ ល្វែងដាក់តាំងចំនួន ៣០០។ ក្នុងនោះ ការតាំងពិព័រណ៍ “ក្រុងកឹងធើ-២០ឆ្នាំសមិទ្ធផលនិងវឌ្ឍនភាព” មានទ្រង់ទ្រាយ ១០០ ល្វែង អាស្រ័យមន្ទីរ គណៈ ផ្នែកក្រុង កងកម្លាំងប្រដាប់អាវុធនិងគណៈកម្មាធិការប្រជាជនខ័ណ្ឌ ស្រុកចូលរួមរៀបចំអនុវត្ត; ល្វែងដាក់តាំងជាកិត្តិយសរបស់ស្ថានទូត ស្ថានអគ្គកុងស៊ុលប្រទេសនានាប្រចាំនៅវៀតណាម មានដូច៖ ហ្វីលីពីន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងចិន។ ផ្សារណាត់កសិកម្មអន្តរជាតិវៀតណាមឆ្នាំ ២០២៣ ជាមួយនឹងទ្រង់ទ្រាយ២០០ល្វែង រួមមានអាជីវកម្មចំណុះវិស័យកសិកម្ម ពាណិជ្ជកម្មរបស់វៀតណាម និងអន្តរជាតិ។
សមមិត្ត ង្វៀងវ៉ាន់ហីវ លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ (ឈរមុខទី២រាប់ពីឆ្វេង) និងសមមិត្តត្រឹងវៀតទ្រឿង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ (ឈរខាងស្ដាំ) ទស្សនា ល្វែងដាក់តាំងរបស់យោធភូមិភាគ៩ ។ រូបថតៈ កេវម៉ាយ
ក្នុងផ្សារណាត់ តាំងពិព័រណ៍ ឧទទ្ទេសនាមផលិតផល OCOP ពូជដំណាំផលិតផលពាណិជ្ជកម្ម ផលិតផលប្រើប្រាស់ បម្រើដល់កសិករនិងជនបទ ម្ហូបអាហារនិងផលិតផលប្រណីតនៅតាមតំបន់នានា។ ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍នេះ មានសិក្ខាសាលា សន្និសីទ រួមមានសិក្ខាសាលាឯកទេសផ្នែកកសិកម្ម និងសកម្មភាពក្រៅក្របខ័ណ្ឌព្រឹត្តិការណ៍នេះ អាស្រ័យមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទរៀបចំឡើង; សិក្ខាសាលាអាស្រ័យមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា រៀបចំឡើងជុំវិញបធានបទស្ដីពីឯកទេសផ្នែកវិទ្យាសាស្រ្ត បច្ចេកទេសនិងការផ្លាស់ថ្មីច្នៃប្រតិដ្ឋបម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្រុងកឹងធើ; តភ្ជាប់ផ្គត់ផ្គង់តម្រូវការឧបករណ៍ បច្ចេកវិទ្យា។ ក្រៅពីនោះ ថែមទាំងមានកម្មវិធីសកម្មភាព ជំរុញដំណើរការពាណិជ្ជកម្មរបស់អាជីវកម្មទាំងឡាយដែលចូលរួមផ្សារណាត់; កម្មវិធីតភ្ជាប់អ្នកផលិតនិងអ្នកចែកចាយជាដើម៕
អ្នកយកព័ត៌មាន-ប្រែសម្រួល៖ ថាច់ធី