មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/10/2023 - 16:49

ប្ដេជ្ញា​ចិត្ត​នឹង​អា​ជីព​គ្រូ​ពេទ្យ​

នោះ​គឺ​បង​ស្រី​ធី​ត្វង នៅ​ឃុំ​ឌិញ​អាង​ ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង។​ ឆ្លង​កាត់​ការ​លំ​បាក​រាប់​មិន​អស់​តែ​បច្ចុប្បន្ន​ បង​ស្រី​សម្រេច​នូវ​បំ​ណង​ប្រាថ្នា​របស់​ខ្លួន​បាន​ខ្លះ​ហើយ។​

បង​ស្រី​ធីត្វង (អ្នក​ឈរ​ទី ៣ រាប់​ពី​ខាង​ឆ្វេង​) រួម​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ក្នុង​ថ្នាក់​។​

ដោយ​សារ​ស្ថាន​ភាព​គ្រួ​សារ​ក្រលំ​បាក​ ទើប​ក្រោយ​ពី​រៀន​ចប់​វិទ្យា​ល័យ​ បង​ស្រី​ត្វង បាន​ទៅ​តាម​បង​ៗ​ក្នុង​គ្រួ​សារ​ ធ្វើ​កម្ម​ករ​ដេរ​ស្បែក​ជើង​នៅ​ក្រុម​ហ៊ុន​មួយ​នៅ​នឹង​ភូមិ​ភាគ​។​ ការ​ងារ​ឥត​លំ​បាក​អ្វី​ទេ​ ពី​ព្រោះ​បង​ស្រី​ត្វង ធ្លាប់​ជួយ​ឪ​ពុក​ម្ដាយ​ធ្វើ​ការ​ងារ​ស្រែ​ចម្ការ។​ ក្រុម​ហ៊ុន​នៅ​ជិត​ផ្ទះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​រដ្ឋ​កសាង​សុក្រឹត​ បង្គួរ​ ម្ល៉ោះ​ហើយ​ពេល​ព្រឹក​បង​ស្រី​ទៅ​ធ្វើ​ការ​ វេច​បាយ​ទៅ​តាម​ហូប​ថ្ងៃ​ត្រង់​ រសៀល​ត្រ​ឡប់​មក​ផ្ទះ។​ មិន​បង់​ថ្លៃ​ជួល​ផ្ទះ​ស្នាក់​នៅ​ដូច​មិត្ត​រួម​ការ​ងារ​ឯទៀត​ ទើប​បង​ស្រី​សន្សែ​សន្សំ​បាន​ប្រាក់​ចំ​ណាយ។​ បង​ស្រី​ត្វង ឱ្យ​ដឹង៖ “ការ​ងារ​ក្រុម​ហ៊ុន​ផ្ដល់​ប្រាក់​ចំ​ណូល​លំ​នឹង​ ប៉ុន្តែ​នាង​ខ្ញុំ​ឥត​ភ្លេច​បំ​ណង​ប្រាថ្នា​រៀន​ពេទ្យ​នោះ​ទេ។​ ពិសេស​ ពេល​ឃើញ​មាមីង​ក្នុង​ភូមិ​ ពេល​មាន​ជំ​ងឺ​តែង​ទិញ​ថ្នាំ​ផឹក​ដោយ​ខ្លួន​ឯង​ ឬ​ព្យា​បាល​ជំ​ងឺ​តាម​របៀប​បុរា​ណ ជួន​កាល​ផឹក​ទឹក​ភ្លៀង​ ទឹក​មិន​ទាន់​ដាំ​ពុះ​ជា​ដើម​។​ ខ្ញុំ​គិត​ថា​ ប្រ​សិន​បើ​ខ្លួន​បាន​ចេះ​ដឹង​ខ្លះ​ៗ​អំ​ពី​វិជ្ជា​ពេទ្យ​ ប្រ​ហែល​ជា​អាច​ជួយ​ពន្យល់​សាច់​ញាតិ​ អ្នក​ដែល​ស្គាល់​ក្នុង​ភូមិ​ស្រុក​រួច​ទៅ​ហើយ”។​  ភាព​ជាក់​ស្ដែង​ខាង​លើ​ រួម​ជា​មួយ​នឹង​បំ​ណង​ប្រាថ្នា​រៀន​ពេទ្យ​បាន​ញុាំង​ឱ្យ​បង​ស្រី​មាន​ចិត្ត​ចង់​រៀន​បន្ត។​

បាន​រៀន​អា​ជីព​ដែល​ខ្លួន​ចូល​ចិត្ត​ បង​ស្រី​ត្វង​ មាន​ក្ដី​សោ​មនស្ស​រីក​រាយ​និង​សុភ​មង្គល។​

ខណៈ​ពេល​បង​ស្រី​ត្វង បាន​អ្នក​ស្គាល់​ឧទ្ទេស​នាម​ថ្នាក់​មធ្យម​សិក្សា​សុខា​ភិបាល​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ហ្គក្វាវ បង​ស្រី​សម្រេច​ចិត្ត​ចំ​ណាយ​ប្រាក់​សន្សំ​ទាំង​ប៉ុន្មាន​ដើម្បី​បន្ត​រៀន​សូត្រ។​ ប៉ុន្តែ​ក្រោយ​ពី​រៀន​ចប់​ បង​ស្រី​ ក៏​ជួប​ឧបសគ្គ​ ពី​ព្រោះ​រក​ការ​ងារ​ធ្វើ​មិន​បាន។​ ដើម្បី​មិន​ឱ្យ​បាត់​បង់​ចំ​ណេះ​ដឹង​ បង​ស្រី​ប្ដេជ្ញា​ចិត្ត​បញ្ជាក់​ពី​សមត្ថ​ភាព​និង​បង្ហាញ​បំ​ណង​ប្រាថ្នា​តាំង​ពី​រៀន​វិទ្យា​ល័យ។​ បង​ស្រី​បាន​ចូល​រួម​សកម្ម​ភាព​សុខា​ភិបាល​ សហ​គមន៍​ជា​ច្រើន​នៅ​ភូមិ​ភាគ។​ លោក​ស្រី​ យឿង​ធីយ៉ុង អនុប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឌិញ​អាង​ ឱ្យ​ដឹង៖ “ឆ្លង​តាម​រយៈ​សកម្ម​ភាព​សុខា​ភិបាល​នៅ​មូល​ដ្ឋាន​ ដំ​ណាក់​សុខា​ភិបាល​ក៏​ប្រ​ទះ​ឃើញ​ បង​ស្រី​ត្វង មាន​ការ​ប្ដេជ្ញា​ចិត្ត​ផង​ មាន​ចំ​ណេះ​ដឹង​ខាង​វិជ្ជា​ពេទ្យ​ផង​ ហើយ​ថែម​ទាំង​អ្នក​នៅ​នឹង​ភូមិ​ភាគ​យល់​ដឹង​អំ​ពី​ទំ​នៀម​ទម្លាប់​ខ្មែរ​ ម្ល៉ោះ​ហើយ​ យើង​ខ្ញុំ​បាន​ចុះ​កិច្ច​សន្យា​ឱ្យ​គាត់​ធ្វើ​សហការី​សុខា​ភិបាល​ ទទួល​បន្ទុក​នៅ​ក្រុម​សុខា​ភិបាល​ភូមិ​អាង​មិញ”។​ ចាប់​តាំង​ពី​ទទួល​បន្ទុក​លើ​ការ​ងារ​សុខា​ភិបាល​ភូមិ​ បង​ស្រី​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ កៀរ​គរ​ ហើយ​កាន់​តែមាន​ទំ​នុក​ចិត្ត​ពេល​ជួប​ទំ​នាក់​ទំ​នង​ជា​មួយ​មាមីង។​

មិន​បញ្ចប់​នូវ​បំ​ណង​ប្រាថ្នា​របស់​ខ្លួន​ ទើប​បង​ស្រី​ត្វង ទទួល​បាន​ការ​ងារ​ដែល​ខ្លួន​ចូល​ចិត្ត។​ ដើម្បី​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​និង​រក្សា​សកម្ម​ភាព​បាន​ល្អ​ក្នុង​ភូមិ​ បង​ស្រី​បាន​រៀប​ចំ​ពេល​វេលា​ដើម្បី​ធ្វើ​ការ​បន្ថែម​នៅ​មន្ទីរ​ពហុ​ព្យា​បាល​សុក​វ៉ែង​ដែល​មាន​ទីតាំង​នៅ​ផ្សារ​សុក​វ៉ែង។​ បង​ស្រី​ត្វង ឱ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ៖ “ក្រៅ​ពី​រក​បាន​ប្រាក់​ចំ​ណូល​ ធ្វើ​ការ​ងារ​នៅ​មន្ទីរ​ពហុ​ព្យា​បាល​ជួយ​ឱ្យ​ខ្ញុំ​ទទួល​បាន​ចំ​ណេះ​ដឹង​បន្ថែម​ និង​បន្ត​រក្សា​ក្ដី​ស្រ​ឡាញ់​អា​ជីព​ទៀត​ផង​”៕​

                                    ហា​ថាញ់-ថាច់​ធី

ចែករំលែកអត្ថបទ