បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបរៀបចំវគ្គហ្វឹកហ្វឺនច្បាប់ វិជ្ជាជីវៈសើុបការណ៍ បង្ការប្រឆាំងគ្រឿងញៀននិងបទល្មើសដល់កម្មាភិបាល យុទ្ធជន ប្រធានកងនាវាចរណ៍ ប្រធានប៉ុសិ៍្ដ អនុប្រធានប៉ុស្ដិ៍វិជ្ជាជីវៈ ប្រធានកងសើុបការណ៍ គ្រឿងញៀននៃប៉ុស្ដិ៍ការពារព្រំដែននានា។
ទិដ្ឋភាពនៃវគ្គហ្វឹកហ្វឺន។
ក្នុងវគ្គហ្វឹកហ្វឺន អ្នកតំណាងទាំងឡាយ បានសិក្សាស្រាវជ្រាវខ្លឹមសារនានា មានដូច៖ ការងារសើុបអង្កេតព្រហ្មទណ្ឌ ពិន័យរដ្ឋបាល; វិនិច្ឆ័យហេតុការណ៍ពីបង្ការ ប្រឆាំងគ្រឿងញៀននិងបទល្មើស; របៀបប្រើប្រាស់ផ្នែកទន់មូលដ្ឋានទិន្នន័យ វិជ្ជាជីវៈ បង្ការ ប្រឆាំងគ្រឿងញៀននិងបទល្មើស; កិច្ចការសើុបអង្កេតជាមូលដ្ឋាន គ្រប់គ្រងវិជ្ជាជីវៈ; កិច្ចការករណីពិសេសនិងរបបការងារសំណុំបែបបទរបស់កម្លាំងសើុបការណ៍ការពារព្រំដែន; វិនិច្ឆ័យហេតុការណ៍ពីកិច្ចការគ្រប់គ្រងវិជ្ជាជីវៈ។ល។
តាមប្រសាសន៍វរសេនីយ៍ឯក ប៊ូយវ៉ាន់ប៊ិញ មេបញ្ជាការរងវិជ្ជាជីវៈនៃកងទ័ពការពារព្រំដែនខេត្ត បច្ចុប្បន្ន ស្ថានភាពសកម្មភាពបទល្មើសនៅតំបន់ព្រំដែនរបស់ខេត្ត កាន់តែមានភាពឆ្លៀវឆ្លាត គ្រោះថ្នាក់ ការហ្វឹកហ្វឺននឹងជួយដល់កងកម្លាំងនៃកងទ័ពការពារព្រំដែនខេត្ត លើកកម្ពស់គោលជំហរនយោបាយ ពង្រឹងមុខជំនាញ ពូកែខាងវិជ្ជាជីវៈ ដើម្បីឆ្លើយតបតម្រូវការភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យ សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី៕
យ្វីអាញ - ថាច់ធី