23/10/2023 - 16:45

កសាង​អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​ គំ​រូ​ ឆ្នើម​

គណៈ​កម្មា​ធិការ​បក្ស​នៃ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ បាន​កំ​ណត់​ច្បាស់​ ការ​កសាង​អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​ គំ​រូ ឆ្នើម​ គឺ​ជា​គោល​ការណ៍​ដ៏​ធំ​មួយ​ដែល​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ បាន​ដាក់​ចេញ​សម្រាប់​អង្គ​ភាព​ទាំង​អស់​ក្នុង​កង​កម្លាំង។​

ក្រុម​ការ​ងារ​ជំ​នា​ញ​នៃ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​គៀង​យ៉ាង​ ត្រួត​ពិនិត្យ​ច្បារ​ដំ​ណាំ​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​អន្តរ​ជាតិ​ហា​តៀង។​

បទដ្ឋាន​រួម​មាន​ដូច​ជា​ រឹង​មាំ​ខាង​នយោ​បាយ​ ការ​រៀប​ចំ​ក្រប​ខណ្ឌ​; រក្សា​ម៉ឺង​ម៉ាត់​របប​ត្រៀម​ប្រ​យុទ្ធ​ ហ្វឹក​ហ្វឺន​ពូកែ​ កសាង​របៀប​រៀប​រយ​និង​គ្រប់​គ្រង​វិន័យ​ល្អ​; អនុវត្ត​បាន​ល្អ​ការ​ងារ​ព័ស្ដុ​ភារ​ ហិរញ្ញ​វត្ថុ​ ផែន​ការ​ វិនិ​យោគ​និង​ធានា​បាន​ល្អ​ការ​ងារ​បច្ចេក​ទេស។ល។​ ឆ្នាំ​២០២២ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ បាន​ជ្រើស​រើស​ អង្គ​ភាព​ចំ​នួន​៣​ដើម្បី​ចង្អុល​ការ​អនុវត្ត​ជា​គំរូ​។​ ឆ្នាំ​២០២៣ ជ្រើស​រើស​អង្គ​ភាព​ចំ​នួន​៤។​ មក​ដល់​ពេល​នេះ​ អង្គ​ភាព​ទាំង​៧​បាន​អនុវត្ត​សម្រេច​ ១០០%​ភាគ​កម្រិត​។​ តាម​ការ​រំពឹង​ទុក​ដល់​ចុង​ឆ្នាំ​នេះ​ ការិ​យា​ល័យ​នា​យក​ដ្ឋាន​ជំ​នាញ​នៃ​បញ្ជា​ការ​ដ្ឋាន​ នឹង​បន្ត​ការ​ត្រួត​ពិនិត្យ​និង​ដាស់​តឿន​ដល់​អង្គ​ភាព​ដែល​អនុវត្ត​មិន​ទាន់​បាន​ល្អ។​

វរសេនី​យ៍ឯក​ប​ម្រុង ផាម​ក្វឹ​កតឹ្វង ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​អន្តរ​ជាតិ​ហា​តៀង​ (អង្គ​ភាព​ដែល​បាន​ជ្រើស​រើស​ចង្អុល​ការ​អនុវត្ត​ជា​គំរូ​) ឱ្យដឹង​៖ តាំង​ពី​ផ្សព្វ​ផ្សាយ​មក​ទល់​បច្ចុប្បន្ន​ គណៈ​កម្មា​ធិការ​បក្ស​ មេ​បញ្ជា​ការ​ដ្ឋាន​ប៉ុស្តិ៍​ បាន​ធ្វើ​ឱ្យ​ជាក់​ស្ដែង​នូវ​ភាគ​កម្រិត​រឹង​មាំ​ខាង​នយោ​បាយ​ ផ្តោត​សំ​ខាន់​លើ​ការ​កែ​លម្អ​ចំ​ណុច​ខ្សោយ​ ផ្នែក​អន់​ថយ​។​ លើក​ទឹក​ចិត្ត​បាន​ទាន់​ពេល​ ក្តាប់​ស្ថាន​ភាព​ស្មារតី​កម្មា​ភិបាល​ យុទ្ធ​ជន។​ “យើង​ខ្ញុំ​ផ្សព្វ​ផ្សាយ​ជួស​ជុល​ បង្កើន​កម្រិត​វិនិ​យោគ​កែ​ច្នៃ​ ផ្នែក​ជួរ​សំ​ណង់​ ឃ្លាំង កន្លែង​ធ្វើ​ការ​ ផ្លាក​សញ្ញា​ ដើម​ឈើ​; បែង​ភារៈ​កិច្ច​ច្បាស់​លាស់​ដល់​សមាជិក​ក្នុង​គណៈ​កម្មា​ធិការ​បក្ស​ទទួល​បន្ទុក​តាម​មុខ​ជំ​នាញ​ ធ្វើ​យ៉ាង​ណា​កសាង​របៀប​រៀប​រយ​ក្នុង​អង្គ​ភាព​ផង​ អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​ព្រំ​ដែន​ផង ”    - វរសេនីយ៍​ឯក​បម្រុង​ ផាម​ក្វឹក​ត្វឹង​ មាន​ប្រ​សាសន៍​ដូច្នេះ។​

ជិត​១​ឆ្នាំ​ធ្វើ​ជា​គំរូ​កសាង​អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​ គំរូ ​ឆ្នើម​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​កំ​ពង់​ផែអាង​ថើយ​ មាន​ការ​វិវឌ្ឍ​យ៉ាង​សកម្ម​ បណ្តា​ភាគ​កម្រិត។​ ក្រៅ​ពី​បៃ​តង​ ជ្រះ​ ស្អាត​ អង្គ​ភាព​ស៊ី​វិ​ល័យ​ ចំ​ណុច​លេច​ធ្លោ​ផ្នែក​វប្បធម៌​ ភូមិ​ភាគ​ អង្គ​ភាព​នៅ​ទាំង​ធ្វើ​ឱ្យ​ជាក់​ច្បាស់​ “គំរូ​ឆ្នើម​” ផ្សារ​ភ្ជាប់​ជា​មួយ​ចលនា​ប្រ​ឡង​ប្រ​ណាំង ប្ដេជ្ញា​ឈ្នះ​; ជំ​រុញ​ភាព​ទម្លុះ​ទម្លាយ​ ទន្ទឹម​នឹង​ការ​អនុវត្ត​នូវ​សេចក្ដី​កំ​ណត់​ធ្វើ​ជាគំរូ​ចំ​ពោះ​កម្មា​ភិបាល​ បក្ខ​ជន​ ពិសេស​គឺថ្នាក់​គណៈ​កម្មា​ធិការ​បក្ស​និង​គណៈ​ចង្អុល​ការ​ប៉ុស្តិ៍។​

អង្គ​ភាព​បាន​ផ្សព្វ​ផ្សាយ​នូវ​ទម្រង់​ជា​ច្រើន​ វិធី​សាស្រ្ត​ល្អ​ៗ​ ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ឃោសនា​ទប់​ស្កាត់​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​ (IUU)។​ ជំ​រុញ​កិច្ច​សហការ​ជា​មួយ​នឹង​បណ្តា​កង​កម្លាំង​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​លើ​ផ្ទៃ​សមុទ្រ។​ បំ​ផុស​ចលនា​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ទូទាំង​ប្រ​ជា​ជន​ចូល​រួម​រក្សា​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​មណ្ឌល​ ប្រ​ជា​ជន​តាំង​ទីលំ​នៅ​ តំ​បន់​ទេស​ចរណ៍ និង​កំ​ពង់​ផែ​សមុទ្រ​ជា​ដើម។​

គណៈ​កម្មា​ធិការ​បក្ស​នៃ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ពិសេស​ចង្អុល​ការ​អង្គ​ភាព​ទាំង​អស់​ អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​ងារ​ប្រ​កាស​ជា​ចំហ​ហិរញ្ញ​វត្ថុ​ របប​និង​គោល​នយោ​បាយ​ រៀប​ចំ​ក្រប​ខណ្ឌ​និង​ការ​រៀប​ចំ​អង្គ​ការ​មហា​ជន។​  ត្រួត​ពិនិត្យ​ ដាស់​តឿន​និង​ក្រើន​រំលឹក​ជា​ប្រ​ចាំ​ដល់​ក្រុម​ការ​ងារ​ កម្មា​ភិបាល​ទទួល​បន្ទុក​ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់​គ្រង​អា​វុធ​ បំ​ពាក់​បច្ចេក​ទេស​ឱ្យ​បាន​ល្អ​ ប្រើ​ប្រាស់​បាន​យូរ​និង​ធានា​សុវត្ថិ​ភាព​នៅ​ពេល​ចូល​រួម​ចរាចរណ៍៕​

                ប្រ​ភពៈ កាសែត​គៀង​យ៉ាង​-លេង​មី

ចែករំលែកអត្ថបទ